ក្រសួងអប់រំជ្រើសរើសព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងបម្រើការនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសព្រឹទ្ធបុរសចំនួនបីរូប និងព្រឹទ្ធបុរសរងចំនួនប្រាំមួយរូប ដើម្បីចូលបម្រើការនៅវិទ្យាស្ថានគរុ​កោសល្យ​បាត់ដំបង ។ ទន្ទឹមគ្នានេះ បេក្ខជនជ័យលាភីទាំង ០៩រូប នឹងគ្រប់គ្រងដឹកនាំមហាវិទ្យាល័យចំនួន៣ រួមមាន មហាវិទ្យាល័យស្រាវជ្រាវគរុកោសល្យមហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ និងមហាវិទ្យាល័យអប់រំវិទ្យាសាស្រ្តសង្គម ដោយមហាវិទ្យាល័យនីមួយៗមានព្រឹទ្ធបុរសមួយរូប និងព្រឹទ្ធបុរសរងពីររូប ។

លក្ខណៈសម្បត្តិដែលជ្រើសរើស ជាបុគ្គលិកអប់រំក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម ដែលកំពុងបម្រើការនៅក្រោមឱវាទក្រសួងអប់រំយុវជន និងកីឡា ។ លើសពីនេះ មានសញ្ញាបត្រថ្នាក់បណ្ឌិតសម្រាប់ឋានៈព្រឹទ្ធបុរស និងមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅសម្រាប់ឋានៈព្រឹទ្ធបុរសរង លើជំនាញឯកទេសពាក់ព័ន្ធនឹងមហាវិទ្យាល័យដែលត្រូវជ្រើសរើស ។

​

ទី១. ជំនាញឯកទេសព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ មហាវិទ្យាល័យស្រាវជ្រាវគរុកោសល្យ ត្រូវមានជំនាញឯកទេស ទស្សនៈវិជ្ជាអប់រំទាក់ទងនឹងជំនាញគរុកោសល្យ ចិត្តវិទ្យា ការគ្រប់គ្រង់អប់រំ ការអភិវឌ្ឍកម្មវិធីសិក្សា ឬការបង្រៀន និងរៀន ។ ទី២. ព្រឹទ្ធបុរស និងព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យអប់រំវិទ្យាសាស្ត្រ ត្រូវមានជំនាញឯកទេស ទស្សនៈវិជ្ជាអប់រំទាក់ទងនឹងជំនាញការអប់រំវិទ្យាសាស្ត្រ គណិតវិទ្យា ឬ ICT ។ និងទី៣. ជំនាញឯកទេស ព្រឹទ្ធបុរស និងព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យអប់រំវិទ្យាសាស្រ្តសង្គម ត្រូវមានជំនាញឯកទេស ទស្សនៈវិជ្ជាអប់រំទាក់ទងនឹងជំនាញការអប់រំវិទ្យាសាស្រ្តសង្គម ឬភាសា ។

ដោយឡែក បេក្ខជនត្រូវមានបទពិសោធបង្រៀននៅតាមគ្រឹះស្ថានអប់រំរយៈពេលមួយឆ្នាំសម្រាប់បេក្ខជនមានកម្រិតគុណវុឌ្ឍថ្នាក់បណ្ឌិត និងបីឆ្នាំសម្រាប់បេក្ខជនមានកម្រិតគុណវុឌ្ឍថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ លើសពីនេះ មានបទពិសោធលើការងារដឹកនាំ គ្រប់គ្រង កាន់តែប្រសើរ ជាពិសេសមានអាយុមិនលើសពី ៥០ឆ្នាំ និងមានចំណេះដឹងភាសាអង់គ្លេស ជំនាញកុំព្យូទ័រច្បាស់លាស់ ។ ជាពិសេស មានមនសិការវិជ្ជាជីវៈ ប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារមានក្រមសីលធម៌ល្អ អាចធ្វើការជាបុគ្គល និងដឹកនាំការងារជាក្រុមបាន ធ្លាប់មានស្នាដៃបោះពុម្ពសៀវភៅ ឬអត្ថបទស្រាវជ្រាវនៅក្នុងទស្សនាវដ្ដីស្រាវជ្រាវត្រូវបានផ្តល់អាទិភាព។

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចស្នើសុំពាក្យនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឬ តាមរយៈតំណភ្ជាប់ https://bit.ly/3GqPIkA ចាប់ពីពេលផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ ។ ទន្ទឹមគ្នានេះ បេក្ខជនត្រូវបំពេញសំណុំលិខិតដាក់ពាក្យ និងផ្ញើទៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឬទំនាក់ទំនងផ្ទាល់តាមរយៈលេខតេលេក្រាម ឬលេខទូរស័ព្ទ ០៩២ ២៧០ ២៥៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...