យុវវ័យមួយចំនួនពេលដែលលឺពាក្យថាសន្សំ ពួកគេក៏នឹកទៅដល់ការសន្សំលុយកាក់។ ប៉ុន្តែសម្រាប់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ការសន្សំមិនមែនផ្តោតតែទៅលើថវិកា ឬទ្រព្យធន តែមួយមុខនោះទេ យុវជនត្រូវសន្សំនូវគុណតម្លៃមួយចំនួនដូចជា សន្សំការញញឹម, ក្ដីសង្ឃឹម, សេចក្ដីទុកចិត្ត, ទំនាក់ទំនង, ប្រជាប្រិយភាពជីវិត, ភក្ដីភាព, ពេលវេលា និងការសន្សំគំនិតជាដើម។ ហើយដើម្បីសន្សំចំណុចទាំងនេះបាន យុវជនត្រូវប្រកាន់ភ្ជាប់នូវសេចក្ដីព្យាយាមជានិច្ច។
លោកសាស្រ្តាចារ្យបញ្ជាក់ថា មុននឹងសន្សំ យុវជនត្រូវចេះបង្កើតគោលដៅនៅក្នុងជីវិតជាមុនសិន ហើយទន្ទឹមគ្នានោះត្រូវភ្ជាប់ជាមួយនឹងសំណួរសំខាន់ៗផងដែរដូចជា តើចំណុចអ្វីខ្លះដែលជាភាពសំខាន់, ចំបាច់ និងបន្ទាន់ សម្រាប់ជីវិត? លោកបានបញ្ជាក់ទៀតថា ការសន្សំមានសារៈសំខាន់ និងចាំបាច់ ព្រោះវាបានបណ្តុះនូវក្ដីសង្ឃឹម និងបានបង្ហាញពីការគិតគូរដល់អ្នកជំនាន់ក្រោយ។ ការគិតគូរដល់អ្នកជំនាន់ក្រោយនេះ គឺលោកសាស្រ្តាចារ្យមានន័យថា យុវជនអាចនឹងមានប្អូន ឬក្មួយ ដូច្នេះបើយុវជនបានសន្សំចំណេះ នោះពួកគេក៏អាចមានសមត្ថភាពក្នុងការផ្ទេរវិជ្ជាសម្បត្តិទាំងនោះ ទៅកាន់អ្នកជំនាន់ក្រោយបានមួយផ្នែកដែរ។
“សូមយុវជនរៀនឱ្យចំដើម្បីចេះ និងសន្សំចំណេះដើម្បីរកចំណូល”
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

លោកសាស្រ្តាចារ្យបន្ថែមថា ការសន្សំដែលមិនពិបាកក្នុងការទុកដាក់ ហើយថែមទាំងអាចឱ្យយុវជនដកយកទៅប្រើប្រាស់មិនចេះរីងស្ងួតនោះគឺ សមត្ថភាព និងចំណេះដឹង។ ប៉ុន្តែក៏ត្រូវគិតគូរអំពីការសន្សំធនធានទ្រព្យសម្បត្តិដែរ។ ការសន្សំទាំងអស់ត្រូវមានបច្ច័យ ឬហេតុ បើសន្សំទ្រព្យសម្បត្តិត្រូវរកឱ្យសល់សិនសឹមសន្សំ ចំណុចនេះលោកមានន័យថា ត្រូវវិភាគបែងចែកអំពីការចំណាយដែលចាំបាច់ និងសំខាន់ៗ ប្រចាំថ្ងៃឱ្យអស់សិន ទើបរំលែកចំនួនសន្សំតាមក្រោយ។ លោកសាស្រ្តាចារ្យបន្តថា បើយើងខំសន្សំទាំងខ្វះខាតក្នុងការចំណាយទៅលើភាពសំខាន់ និងភាពចាំបាច់ប្រចាំថ្ងៃ វាពុំបានធ្វើឱ្យការសន្សំនោះមានប្រសិទ្ធភាពឡើយ មានន័យថា បើនៅតែបន្តដកលុយដែលសន្សំនោះមកប្រើមិនទាន់ហៅថាសន្សំបានឡើយ។ ក្នុងករណីមិនទាន់មានលទ្ធភាពក្នុងការរកចំណូលឱ្យសល់ យុវជនត្រូវខិតខំបង្កើនសមត្ថភាព មិនមែនផ្តោតតែការសន្សំនោះទេ។
“មិនអាចឱ្យឈ្មោះថាសន្សំបាននោះទេ ប្រសិនបើមិនទាន់សល់ “
លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា

ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ក៏បានលើកឡើងដែរថា តាមពិតទៅយុវជនមានសមត្ថភាពតាំងតែពីពួកគេកើតមកម្ល៉េះ ហើយក្រោយបញ្ចប់កម្រិតវិទ្យាល័យ ពួកគេក៏មានសមត្ថភាពនៃបញ្ញា និងពលកម្មកាយក្នុងខ្លួនស្រាប់ទៅហើយ។ ដូច្នេះយុវជនត្រូវយកចំណុចទាំងនោះទៅប្រើប្រាស់ឱ្យអស់ពីលទ្ធភាពដើម្បីបង្កើនចំណូល។ ហើយនៅពេលមានចំណូល ត្រូវចេះចំណាយដោយគិតពីភាពចាំបាច់ និងតម្រូវការ។ កត្តាទាំងនេះនឹងធ្វើឱ្យយុវជនកាត់បន្ថយកង្វល់ ហើយបណ្តុះបាននូវភាពរីករាយនៅថ្ងៃអនាគត៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/06/2024
អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាសជ្រើសរើសសិស្សានុសិស្សក្រីក្រ ដើម្បីចូលរៀនថ្នាក់ត្រៀម និងថ្នាក់ជំនាញចំនួន ៣៥០នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ខាងមុខ។
ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2024
ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/12/2025
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសផ្តល់អាហារូបករណ៍តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សិក្សានៅ...
ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/02/2025
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។
អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
អាហារូបករណ៍សម្រាប់សិស្សនារីទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2024
ជាថ្មីម្តងទៀតនៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែងរកនិស្សិតស្រ្តីឆ្នើមពីប្រទេសកម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍប្រទេសខ្លួន ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក។





























