ព្រះអង្គ គូ សុភាព ៖ យុវជនត្រូវចេះរៀបចំការគិតឱ្យល្អតាំងពីក្មេង ទើបមិនប្រឈមបញ្ហាច្រើននៅថ្ងៃអនាគត

ក្នុងបាឋកថាពិសេស ស្ដីពី «យុវជន និងព្រះពុទ្ធសាសនា» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីអបអរខួបលើកទី២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ឆ្នាំ២០២៤ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព មានសង្ឃដីកាថា យុវជនត្រូវចេះរៀបចំការគិតឱ្យល្អតាំងពីក្មេងទើបមិនប្រឈមបញ្ហាច្រើននៅថ្ងៃអនាគត។

ព្រះអង្គ គូ សុភាព មានសង្ឃដីកាបន្ថែមថា នៅពេលយើងទទួលបានពាក្យសម្ដីឌឺដង មើលងាយ របស់អ្នកដទៃ គឺបង្ហាញថាគេមានចិត្តអាក្រក់, តែប្រសិនបើចិត្តយើងព្រមទទួលធ្វើទង្វើអាក្រក់តបវិញ នោះយើងនឹងអាក្រក់ដូចគេដែរ។ ដូច្នេះ យើងកុំទទួលយកមកទុកក្នុងចិត្ត នោះយើងនឹងនៅតែរក្សាចិត្តបានល្អ។

ព្រះអង្គ គូ សុភាព មានសង្ឃដីកាបញ្ជាក់ថា យុវជនត្រូវមានចំណេះដឹង និងជំនាញមួយច្បាស់លាស់។ ទន្ទឹមគ្នានេះ ត្រូវរក្សាសុខភាពឱ្យល្អ និងជៀសវាងការឈឺ ដោយកុំផឹកស្រា សេព​គ្រឿងញៀន និងភេសជ្ជៈមានជាតិផ្អែមខ្ពស់ បរិភោគអាហារឱ្យម៉ត់ល្អ​ និងហូបតាមប្រមាណ។

«មនុស្សត្រូវចេះធ្វើខ្លួនឱ្យសប្បាយ កុំក្ដៅក្រហាយ​ កុំសប្បាយជ្រុល សម្រាកឱ្យបានគ្រប់គ្រាន់ ធ្វើជាមនុស្សល្អ​ កុំលួចឆក់អ្នកដទៃ ត្រូវរៀនរស់នៅជាមួយមនុស្ស ចេះគោរពឱ្យតម្លៃ និងលើកទឹកចិត្តអ្នកដទៃ នេះជាធម៌នាំឱ្យអាយុវែង»។

ព្រះអង្គ គូ សុភាព

ព្រះអង្គ គូ សុភាព មានសង្ឃដីកាបន្ថែមថា ដើម្បីជួយយុវជនឱ្យក្លាយជាមនុស្សរឹងមាំ មានទីពឹងសម្រាប់ខ្លួនឯង ទៅណាមកណាគេស្រឡាញ់ចូលចិត្ត និងអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន ត្រូវមាន ១. ចរិកឬកពារសមរម្យ ថ្លៃថ្នូរ​​ ពាក្យសម្ដីទន់ភ្លន់, ២. រៀនសូត្រឱ្យច្រើន ចេះដឹងឱ្យច្រើន, ៣.​ សេពគប់មនុស្សល្អ, ៤. ចេះស្គាល់ទោសកំហុសខ្លួនឯង, ៥. ប៉ិនប្រសព្វជាមួយការងារ, ៦. ស្រឡាញ់អ្វីដែលត្រឹមត្រូវ, ៧. មានសេចក្ដីព្យាយាម តស៊ូមិនបោះបង់, ៨. ដឹងគុណឪពុកម្ដាយ, ៩. មានស្មារតីល្អ និង ១០. មានបញ្ញា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...