រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌ ចំនួន៤១កន្លែង

ភ្នំពេញ – ជាឱកាសសម្រាប់សិស្សនិស្សិត យុវជន ដែល​ចង់ចូលបម្រើការងារជាមន្រ្តីរាជការ ពេលនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសប្រឡងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌចំនួន ៤១ កន្លែង សម្រាប់ឆ្នាំ២០២៣។

លក្ខខណ្ឌនៃជ្រើសរើស រួមមាន បេក្ខជនត្រូវមានសញ្ញាតិខ្មែរ និងមានអាយុយ៉ាងតិច១៨ឆ្នាំ ដល់អាយុ៣៥ឆ្នាំ (គិតត្រឹមថ្ងៃប្រឡង) មានលំនៅដ្ឋានអចិន្ត្រៃយ៍នៅរាជធានី និងខេត្ត ជាប្រជាពលរដ្ឋស៊ីវិល និងពុំមានបំពេញការងារនៅកន្លែងដទៃ។ លើសពីនេះ មានអាកប្បកិរិយាល្អ, ស្មោះត្រង់, គោរពក្រមសីលធម៌ និងមានសមត្ថភាពវិជ្ជាជីវៈគ្រប់គ្រាន់ មានសុខភាពល្អ និងកាយសម្បទារឹងមាំ និងមិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ ។

ចំពោះមុខជំនាញដែលត្រូវជ្រើសរើសសម្រាប់ប្រឡង រួមមាន ទី១. ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ចំនួន១រូប ត្រូវមានបរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ, ២-ផ្នែកដំណើរការគ្រឿងចក្រក្នុងរោងចក្រ ចំនួន ២០រូប ត្រូវមានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិឡើងទៅ, ៣-ផ្នែកជំនាញពិសោធន៍ទឹក ចំនួន ៣រូប ត្រូវមានបរិញ្ញាបត្រវិស្វករគីមីនិងចំណីអាហារ, ៤-ផ្នែកបច្ចេកទេសអគ្គិសនី ចំនួន៧រូប ត្រូវមានបរិញ្ញាបត្រវិស្វករអេឡិចត្រូនិច និងស្វ័យប្រវត្តិ, ៥. ផ្នែកបច្ចេកទេសយន្តសាស្រ្ត (មេកានិក) ចំនួន៨រូប ត្រូវមានបរិញ្ញាបត្ររងវិស្វករអគ្គិសនី និងថាមពល និង ៦. ផ្នែករដ្ឋបាល ចំនួន ២រូប ត្រូវមានបរិញ្ញាបត្ររដ្ឋបាលសាធារណៈ។

សម្រាប់វិញ្ញាសាប្រឡង រួមមាន ទី១. ចំណេះដឹងទូទៅ រយៈពេល ២ម៉ោង, ទី២.ជំនាញបច្ចេកទេសដែលទាក់ទងនឹងជំនាញស្នើសុំប្រឡងចូល រយៈពេល ២ម៉ោង និង ទី៣. ភាសាអង់គ្លេសទូទៅ រយៈពេល១ម៉ោង៣០នាទី។

បេក្ខជនដែលចាប់អារម្មណ៍អាចចុះឈ្មោះប្រឡង ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ត្រឹមវេលាម៉ោង ៤ល្ងច។ បេក្ខជនអាចអាចដាក់ពាក្យសុំចុះឈ្មោះប្រឡងចូលបំពេញការងារនៅការិយាល័យធនធានមនុស្ស នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានអាសយដ្ឋានអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..