ភ្នំពេញ – ក្រោយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រកាស មានសិស្សានុសិស្សមួយចំនួនធំដែលបានប្រឡងជាប់ ប្រហែលជាកំពុងតែពិបាកសម្រេចចិត្ត និងបារម្ភថា តើខ្លួនត្រូវជ្រើសរើសជំនាញអ្វីដើម្បីរៀននៅថ្នាក់ឧត្តមសិក្សា ? ចំពោះក្តីបារម្ភនេះ លោក ភាព សុភ័ក បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា និងកំពុងសិក្សាជំនាញពាណិជ្ជកម្មនៅវិទ្យាស្ថានស៊ីអ៊ីអូ បានផ្តល់ដំបូន្មានថា សិស្សានុសិស្សគួរតែចាប់យកជំនាញតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត។

ដើម្បីសម្រេចចិត្តជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ បើតាមបទពិសោធន៍របស់លោក ភាព សុភ័ក សិស្សានុសិស្សគួរតែគិតទៅលើ ៤ចំណុច រួមមាន៖
ទី១. តើអ្នកចង់ក្លាយជាអ្វី?៖ ត្រូវជ្រើសរើសជំនាញដែលជាក្តីស្រមៃរបស់ខ្លួនមានតាំងពីតូច ឬជាការរំពឹងទុកកាលនៅវិទ្យាល័យ។ សិស្សានុសិស្សមិនគួរចាំរៀនដល់មហាវិទ្យាល័យទើបគិត ឬចាំចប់ឆ្នាំទី១ចាំរើសជំនាញនោះឡើយ ព្រោះអាចនាំឱ្យអ្នកសម្រេចចិត្តខុសដោយចេះតែរើសមុខជំនាញឱ្យតែបាន ឬជ្រើសរើសតាមមិត្តភក្តិដែលជាជំនាញមិនសក្ដិសមនឹងអ្នក ឬជាអ្វីដែលអ្នកចង់បាន។ ការធ្វើបែបនេះ លទ្ធផលដែលទទួលបានវិញនោះមានភាគរយតិចណាស់ដែលជាផលវិជ្ជមាន ។
ទី២. តើអ្នកចូលចិត្តជំនាញអ្វី?៖ ការសិក្សានៅមហាវិទ្យាល័យ មិនមែនត្រឹមតែទៅរៀនឱ្យបានគ្រប់តែរយៈពេលបួនឆ្នាំដើម្បីបានសញ្ញាប័ត្រនោះទេ តែវាក៏ត្រូវផ្សារភ្ជាប់ជាមួយចំណូលចិត្តរបស់យើងផងដែរ ។ ការជ្រើសរើសនូវមុខជំនាញដែលយើងស្រឡាញ់ជារឿងសំខាន់ ព្រោះវាជាផ្នែកមួយនៃកម្លាំងចិត្តដែលរុញឱ្យយើងក្រោកពីព្រលឹមទៅសាលា ហើយចំណាយពេលវេលាសិក្សាបន្ថែម ទោះបីត្រូវបន្តធ្វើកិច្ចការដល់យប់ជ្រៅក៏ដោយ។

៣. រៀនជំនាញណាដែលពូកែស្រាប់៖ សិស្សានុសិស្ស អាចធ្វើការប្រៀបធៀបលទ្ធផលកាលពីរៀននៅវិទ្យាល័យថា តើមុខវិជ្ជាអ្វីដែលខ្លួនចូលចិត្ត ឬរៀនពូកែជាងមុខវិជ្ជាដទៃទៀត? ប្រសិនបើ គិតថាមុខវិជ្ជាដែលបានរៀននៅវិទ្យាល័យសុទ្ធតែមានភាពប្រហាក់ប្រហែលគ្នា ពិបាករកមុខវិជ្ជាណាមួយដែលលេចធ្លោឃើញ អ្នកអាចងាកមកមើលពីអ្វីដែលអ្នកមានទេពកោសល្យជំនួសវិញក៏បាន។ ជាឧទាហរណ៍ បើយើងពូកែខាងភាសា ពូកែនិយាយ មានសមត្ថភាពដោះស្រាយបញ្ហាឱ្យអ្នកនៅជុំវិញខ្លួន នោះយើងអាចសម្លឹងមើលទៅលើជំនាញមួយចំនួនដូចជា មេធាវី អ្នកគ្រប់គ្រង គ្រូភាសា ឬផ្នែកទេសចរជាដើម។
៤. ទុកជំនាញមិនសូវសំខាន់ចោល៖ ចំពោះមុខ ជំនាញណាដែលមិនសូវសំខាន់ ឬមិនសូវមានទីផ្សារ យើងគួរលុបវាចោល ដោយជ្រើសយកតែជំនាញណាដែលត្រូវនឹងស្ថានភាពទីផ្សារការងារនៅក្នុងស្រុក ។ សិស្សានុសិស្សទាំងអស់គ្នាត្រូវដឹងថា មនុស្សម្នាក់បើធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ លទ្ធផលដែលទទួលបានមិនសូវជាល្អប៉ុន្មានទេ ហើយកាលដែលយើងចេះដប់ក៏មិនប្រាកដថាល្អដូចប្រសព្វមួយដែរ។ ដូចនេះ បើសិនជាអាច គប្បីចាប់យកអ្វីដែលសំខាន់ ឬចាំបាច់ឱ្យបានជាមុនសិន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2026
សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះឱកាសបានមកដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

វគ្គបណ្តុះបណ្តាលខ្លីតាមប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេសនូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2025
រដ្ឋាភិបាលនូវែលសេឡង់ នឹងរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោមប្រធានបទ "Good Governance" តាមប្រព័ន្ធអនឡាញ រយៈពេលសិក្សាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់មន្រ្តីរាជការកម្ពុជា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2024
កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។




































































