ភ្នំពេញ – ជាឱកាសដ៏ល្អមួយសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយពេលនេះ ឯកឧត្តម ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន ១០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាស្ថាន អភិវឌ្ឍន៍អាស៊ីសច្ចៈ ដោយមិនតម្រូវឱ្យនិស្សិតបង់ថ្លៃរដ្ឋបាលអ្វីនោះឡើយ។
សិស្សនិស្សិតអាចជ្រើសរើសមុខជំនាញចំនួន ៥ សម្រាប់ការសិក្សា ដូចជា ជំនាញទីផ្សារ គណនេយ្យ គ្រប់គ្រងពាណិជ្ជកម្ម ភាសាអង់គ្លេស និងវិទ្យាសាស្ត្រកុំព្យូទ័រ ។

អាហារូបករណ៍នេះផ្តល់ជូនសម្រាប់សិស្សនិស្សិតពីទូទាំងប្រទេស ប៉ុន្តែចំពោះសិស្ស-និស្សិតដែលមកពីខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ធ្លាប់បានចូលរួមសកម្មភាពសង្គម ឬមានជីវភាពខ្វះខាត ត្រូវបានផ្តល់អាទិភាព ដោយគ្រាន់តែភ្ជាប់ជាមួយលិខិតបញ្ជាក់ថា បានចូលរួមសកម្មភាព ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ។
សិស្ស-និស្សិតអាចស្នើសុំអាហារូបករណ៍នេះបានតាមរយៈមន្ទីរអប់រំ យុវជន និងកីឡា, សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារអភិវឌ្ឍយុវជនទាំង៣មានខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តាមរយៈលេខទូរស័ព្ទមន្ត្រីកាន់នៅផ្នែកនីមួយតាមអង្គភាព ឬតាមរយៈFacebook Page អាហារូបករណ៍ ស សុខា ។
ឯកសារសម្រាប់ការដាក់ពាក្យស្នើសុំ រួមមាន ៖ ពាក្យស្នើរសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្រដែលមានតម្លៃស្មើ ហើយក៏ត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជារបស់ក្រុមការងារ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមការងារអាហារូបករណ៍ ស សុខា៖ លោក វ៉ាត់ រ៉ាទី (០៩៦ ៨៦៩ ៦៦៦៥/ ០៧១ ៩៨៧ ៧៤២៤) លោក ហេង គីមហួរ ( ០៩៦ ៤៣០ ៩៩៩៩) កញ្ញា សុខ សៅឌី ( ០៦៩ ៥១២ ៨២១) និងទូរស័ព្ទគ្រឹះស្ថានឧត្ដមសិក្សា ០៦៦ ៦៦៤ ៤៤២/ ០៩៦ ៦៤៣ ៤៣៩៨ និងមានអាសយដ្ឋាននៅ អគារលេខ ៥៨៣E0 ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចាប់ទទួលពាក្យសុំអាហារូបករណ៍ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2025
កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែងរកបេក្ខជនដែលមានសក្តានុពល ដើម្បីមកបន្តការសិក្សាថ្នាក់ Master នៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសកាណាដា។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/01/2023
ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2026
ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...


































































