ភ្នំពេញ – ចាប់តាំងពីក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមរៀបចំកំណែរទម្រង់មក ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានរៀបចំយ៉ាងតឹងរ៉ឹង ដើម្បីធានាភាពច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព។
ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ បានសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនដើម្បីចូលរួម រឹតបន្តឹងវិន័យ និងរបៀបរៀបរយទៅតាមការកំណត់ ដោយក្នុងនោះទាំងសិស្ស និងគណៈកម្មការរៀបចំសុទ្ធតែមានលក្ខខណ្ឌ និងគោលការណ៍ច្បាស់លាស់ដើម្បីអនុវត្តទាំងអស់គ្នា។ ប្រសិនបើផ្នែកណាមួយ ធ្វើខុសនឹងត្រូវទទួលវិន័យតាមគោលការណ៍កំណត់ជាក់ជាមិនខាន។
ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចំពោះសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ប្រសិនបើគណៈមេប្រយោគ គណៈកម្មការ និងអនុគណៈកម្មការនានាប្រព្រឹត្តកំហុសក្នុងដំណើរការប្រឡង នឹងត្រូវទទួលទណ្ឌកម្ម២កម្រិត។

បើតាមការបញ្ជាក់របស់ក្រសួង អ្នកដែលទទួលទណ្ឌកម្មខាងវិន័យថ្នាក់ទី១ អាចនឹងត្រូវស្តីបន្ទោស ផ្អាកជាបណ្តោះអាសន្នមិនឱ្យបន្តបំពេញការងារក្នុងដំណើរការប្រឡង ស្តីបន្ទោសដោយមានចំណារក្នុងលិខិតផ្ទាល់ខ្លួន ផ្អាកមិនឱ្យចូលរួមជាគណៈមេប្រយោគពីមួយឆ្នាំ ពីរឆ្នាំតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ និងអាចផ្លាស់ដោយបង្ខំតាមវិធានការវិន័យ។ បន្ថែមពីលើនេះ ប្រសិនបើរកឃើញថាកំហុសប្រព្រឹត្តនោះធ្ងន់ធ្ងរ គាត់អាចនឹងលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ថែមទៀតផង។
ចំពោះទណ្ឌកម្មវិន័យថ្នាក់ទី២វិញ អ្នកដែលប្រព្រឹត្តិកំហុសអាចនឹងត្រូវស្តីបន្ទោសជាទម្ងន់ បណ្តាលឱ្យលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ឬថ្នាក់ បើសិនជាមានឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ក្នុងថេរវេលាណាមួយដែលកំណត់ តែមិនត្រូវឱ្យលើសពី ២ឆ្នាំក្នុងការដំឡើងឋានន្តរស័ក្ត ឬថ្នាក់តាមវេនជ្រើសរើស ឬតាមវេនអតីតភាព។ គាត់ក៏អាចដាក់ឱ្យនៅទំនេរគ្មានបៀវត្សមិនឱ្យលើសពីមួយឆ្នាំ បន្ថយឋានន្តរស័ក្ត ឬថ្នាក់ មួយថ្នាក់ ឬច្រើនថ្នាក់ផងដែរ។ បន្ថែមពីលើនេះ បុគ្គលដែលប្រព្រឹត្តិកំហុសក្នុងថ្នាក់ទី២នេះ អាចនឹងត្រូវដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ និងអាចឈានដល់ការបណ្តេញចេញពីមុខតំណែងរាជការថែមទៀតផង។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែទណ្ឌកម្មខាងវិន័យដែលមានចែងក្នុងប្រការ៦ នៃប្រកាសលេខ ១០៧៨ អយក. ប្រក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ដោយមិនបានរាប់បញ្ជូលការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។
អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2026
មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។
អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...
ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2025
កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យដាក់ពាក្យ ដើម្បីផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...





























