យុវជនជិត៦ម៉ឺននាក់ពីកម្មវិធី​បណ្តុះបណ្តាល ១,៥លាននាក់ កំពុងចុះហាត់ការ និង​ទទួលបានការងារធ្វើ

ចាប់តាំងពី​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ ១,៥លាននាក់ កាលពីខែវិច្ឆិកា ឆ្នាំ​២០២៣ រហូត​មក​ដល់​ខែកញ្ញា ឆ្នាំ​២០២៤នេះ មានយុវជនជិត៦ម៉ឺននាក់​បាន​ចុះឈ្មោះចូលសិក្សា​ជំនាញ ហើយ​ក្នុងនោះពួកគេ​មួយ​ចំនួនធំ​កំពុង​ចុះ​ហាត់ការ និង​ខ្លះ​ទទួលបានការងារ​ធ្វើជា​បន្តបន្ទាប់ ក្រោយបញ្ចប់ការ​សិក្សា។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងចំណោម​សិស្ស​ដែល​បាន​ចុះឈ្មោះ​ចូលរៀនជំនាញជិត ៦ម៉ឺននាក់ ក្នុងនោះសិស្ស​ដែល​កំពុងរៀន​​​មានចំនួនជាង ២៣០០០នាក់ និង​សិស្ស​ដែល​បាន​បញ្ចប់ការ​សិក្សា​សរុបមានចំនួន ៧១០០នាក់ ខណៈ​សិស្ស​កំពុងចុះហាត់ការនៅតាមសហគ្រាសនានា​មានចំនួនជិត៣ម៉ឺននាក់។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិត និង​ការស្រាវជ្រាវ មានប្រសាសន៍សាទរ ដោយថា នេះគឺជាការ​ចាប់ផ្តើម​ដ៏ល្អ តែ​សម្រាប់ឆ្នាំជាបន្តបន្ទាប់ទៀត លោក​យល់ថា ក្រសួងការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ គួរដាក់ចេញ​នូវយន្ត​ការ​បណ្តុះបណ្តាល​ឱ្យ​គ្រប់គោលដៅ ទើបអាចឈានទៅសម្រេចគោលនយោបាយ​របស់រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ដល់យុវជន ១,៥លាននាក់ ក្នុងរយៈពេល​៥ឆ្នាំ ដើម្បីឈានទៅសម្រេចចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់​នាឆ្នាំ២០៣០ និង​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិតសភាកម្ពុជា​ និង​ជាអ្នកវិភាគសង្គម​មើលឃើញថា តួលេខនៃការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន មក​ពីគ្រួសារក្រីក្រ និង​ងាយរងហានិភ័យ ១,៥លាននាក់​រយៈ​ពេល​ជិត​១ឆ្នាំមកនេះ ទោះនៅមានចំនួនតិចតួច តែគឺជា​វឌ្ឍនភាព​ល្អមួយ​សម្រាប់​យុវជន​កម្ពុជា ក៏​ដូចជា​សម្រាប់សង្គមទាំងមូល ព្រោះការ​ប្រកាស​ដាក់ចេញ​នូវគោលនយោបាយ​របស់រាជរដ្ឋាភិបាល​នីតិកាលទី៧ ក្នុងការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ដល់យុវជន ដែលជា​កម្លាំង​ចលករក្នុងការ​ជំរុញ​សេដ្ឋកិច្ចសង្គមកំពុងដើរទៅមុខ។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏​លើកទឹកចិត្តឱ្យ​មានការ​បណ្តុះបណ្តាលវិជ្ជាជីវៈបន្តទៀត ដោយផ្អែក​ទៅលើគុណភាព​ប្រាកដនិយម ពោលគឺយុវជន​ដែលទទួលបាន​ការ​បណ្តុះបណ្តាល ពួកគេ​អាច​ទៅបង្កើតមុខរបរ ឬ​អាច​ទៅ​ធ្វើ​ការបាន ដែលនេះគឺជា​ជោគជ័យពិតប្រាកដរបស់រាជរដ្ឋាភិបាល​នៅ​ក្នុងការ​បណ្តុះបណ្តាល។

វិស័យ​អប់រំ​បណ្តុះបណ្តាលវិជ្ជាជីវៈ និង​បច្ចេកទេស ត្រូវ​ចាត់ទុកថា បាននិងកំពុងចូលរួម​យ៉ាងសកម្ម​លើ​ការ​ផលិតមូលធន​មនុស្ស និង​អភិវឌ្ឍកម្លាំង​ពលកម្ម​ឱ្យ​មានជំនាញ ចំណេះដឹង សមត្ថភាព ការ​ប្រកួតប្រជែង​ខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

យ៉ាងណាក៏ដោយ បើតាមប្រសាសន៍ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់​ឆ្នាំនេះ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល មិនទាន់បញ្ចប់ទេ ដោយវគ្គសិក្សា​បន្ទាប់គ្រោងនឹងចាប់ផ្តើម​នៅ​ដើមខែតុលាខាងមុខ ។ ឯកឧត្តមបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន ខណៈយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី  Singapore A STAR ACIS ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2025

កម្មវិធីអាហារូបករណ៍ Singapore A STAR ACIS នឹងបើកទទួលពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ ឱ្យស្នើការសិក្សាថ្នាក់ឧត្ដមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៥ នៅប្រទេស​សឹង្ហបុរី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បណ្ឌិតស្រាវជ្រាវ..

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *