ជនមានពិការភាពជិត១ម៉ឺននាក់កំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន

គិត​ត្រឹមខែតុលា ឆ្នាំ២០២៤ ជនមានពិការភាពសរុបចំនួន ៩៥០០នាក់ កំពុងតែបម្រើការងារ​នៅ​តាម​ក្រសួងស្ថាប័ន រដ្ឋ និង​វិស័យ​ឯកជនទូទាំង​ប្រទេស ដោយ​ទទួលបានប្រាក់ចំណូល និង​អត្ថប្រយោជន៍​សង្គម ទៅតាម​មុខ​តំណែង​តួនាទី និង​ការងារ​ស្របតាម​សមត្ថភាព និង​ទេព​កោសល្យ​រៀងៗខ្លួន។

របាយការណ៍​របស់ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ​បានលម្អិតថា ក្នុងចំណោមជនមានពិការភាពទាំង​ជិត១ម៉ឺននាក់នោះ ពួកគេ​កំពុង​តែធ្វើ​ការ​នៅក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​ចំនួន ៣៨១៦នាក់ ក្នុងនោះ​ស្រ្តីមាន​ពិការភាព​ចំនួន ៨៨២នាក់ ជនមានពិការភាពកម្រិតធ្ងន់​ចំនួន ២៣៥១នាក់ បើ​គិត​ជាភាគរយ​គឺស្មើ​នឹង ២,០៤%។ ដោយឡែក​វិស័យ​ឯកជន​រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង​រោងចក្រ ដែលបាន​ចុះ​បញ្ជីកា និង​ទទួលបានវិញ្ញាបនបត្រ​លើ​ការ​អនុវត្ត​ច្បាប់ស្តី​ពី​កិច្ចការពារ និង​លើក​កម្ពស់​សិទ្ធិជនពិការ​ទូទាំង​ប្រទេស​មានចំនួន ២៨៧។ វិស័យ​ឯកជនទាំងនោះ បាន​ទទួល​យក​ជនមានពិការភាព​ឱ្យ​ចូលបម្រើ​ការងារ​ចំនួន ៥៦៨៤នាក់ ក្នុងនោះស្រ្តី​មានពិការភាពចំនួន ៣៥៧៨នាក់។

ក្នុងសារលិខិតអបអរទិវា​ជនមានពិការភាព​កម្ពុជា​លើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោម​ប្រធានបទ “បរិយាបន្ន​ពិការភាពលើគ្រប់វិស័យ​ក្នុងយុគសម័យ​បរិវត្តកម្មឌីជីថល” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងជា​ប្រធានកិត្តិយស​ក្រុម​ប្រឹក្សា​សកម្មភាពជនពិការ បានបង្ហាញ​ពីការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើក​កម្ពស់​សុខុមាលភាព និង​សិទ្ធិជនមានពិការភាព​គ្រប់រូប ដោយ​មិន​មានការ​រើសអើង ពណ៌សម្បុរ សាសនា ឋានៈ និង​​និន្នាការនយោបាយណាមួយ​ឡើយ។

សម្តេចធិបតី​បានលើកឡើងថា កាលពីឆ្នាំ២០២៣ វិស័យ​ពិការភាពនៅកម្ពុជា​ទទួល​បានជោគជ័យ​ដ៏​ត្រចះត្រចង់ ជាមួយភាពល្បីរន្ទឺលើឆាក​ជាតិ និង​អន្តរជាតិ ក្នុងការ​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ប្រវត្តិសាស្រ្តចំនួន៣ គឺ ទី១.ជោគជ័យក្នុងការរៀបចំ​កីឡាស៊ីហ្គេម​លើកទី៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២, ទី២.ការរៀបចំកីឡាជាតិលើកទី៣ និង​កីឡា​ជនមានពិការភាពលើកទី១ និង ទី៣.ការរៀបចំ​សន្និសីទ​ជនមានពិការភាពប្រចាំតំបន់អាស៊ី និង​ប៉ាស៊ីហ្វិក​ស្តីពីការ​អភិវឌ្ឍ​សហគមន៍​ប្រកប​ដោយបរិយាបន្ន។ សម្តេច​បញ្ជាក់ថា ជោគជ័យ​ទាំង៣នេះ បានជំរុញ​កម្ពុជា​ឱ្យ​ទទួល​បានកិត្យានុភាព​ថ្មីៗ​បន្ថែមទៀត​ស្មើមុខ ស្មើមាត់ ជាមួយ​នឹងអន្តរជាតិ ជាពិសេស​បាន​ឆ្លុះ​បញ្ចាំង​អំពីសក្តានុពល និង​វឌ្ឍនភាព​ ការវិវត្តវិស័យ​ពិការភាពនៅកម្ពុជា មិនចាញ់​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ និង​អន្តរជាតិឡើយ។

ដើម្បីចូលរួម​អបអរសាទរ​ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និង​អន្តរជាតិលើកទី៤២ និងពិធីដាក់​ឱ្យ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​ជាតិស្តីពីពិការភាព​ឆ្នាំ​២០២៤-២០២៨ សម្តេច​ធិបតី​បានធ្វើការអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវ​ខិតខំ​កសាង​សមត្ថភាព​មន្រ្តីរាជការ​រួម​ទាំង​មន្រ្តីមានពិការភាព​ឱ្យ​ចេះប្រើប្រាស់​ឌីជីថល​នៅ​ក្នុងសម័យ​កាលថ្មីនេះ ដើម្បីជាប្រយោជន៍​ដល់ការងារ​របស់​អង្គភាព និង​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ។ គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរ​គ្រប់​ផ្នែក អង្គការ​ដៃគូពាក់ព័ន្ធ និង​វិស័យ​ឯកជន ដែលមាន​ការ​ទទួល​ខុសត្រូវលើ​សំណង់​អគារ និង​ទីធ្លាសាធារណៈនានា ត្រូវ​ចាប់ផ្តើម​កែសម្រួល ឬរៀបចំ​ផាសុកវត្ថុ​សម្រាប់ជន​មានពិការភាព​នៅ​តាម​សំណង់អគារ និង​ទីធ្លាសាធារណៈទាំងនោះ ដើម្បី​ឱ្យ​ជនមានពិការភាព​គ្រប់​ប្រភេទ​អាច​ចេញ​ចូលចុះឡើង និង​ប្រើប្រាស់បាន ស្របតាម​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ និង​លើក​កម្ពស់​សិទ្ធិជនពិការ ដោយឈរលើបទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់ជនមានពិការភាព។

ក្រសួងសុខាភិបាល និង​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ត្រូវ​បន្ត​សហការ​គ្នា​ឱ្យ​បានល្អជាមួយ​ក្រសួងសង្គម​កិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ដើម្បីផ្តល់​បណ្ណ​បើក​បរ​ដល់​ជនមានពិការភាព​ដោយ​គ្មាន​ឧបសគ្គ ឬការ​រើសអើង​អ្វីឡើយ ឱ្យ​ស្រប​តាម​ប្រកាស​អន្តរក្រសួង ស្តីពី​លក្ខខណ្ឌ​នៃការ​ចេញបណ្ណ​បើកបរ​សម្រាប់​ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធនានា រួមទាំង​វិស័យ​ឯកជន​ដែលទទួល​ខុសត្រូវ​លើ​មធ្យោបាយដឹកជញ្ជូនសាធារណៈ​ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវ​រៀបចំ ឬកែសម្រួលមធ្យោបាយ​ដឹកជញ្ជូន​សាធារណៈទាំងអស់នោះ ដើម្បី​ឱ្យ​ជនមានពិការភាព​អាច​ប្រើប្រាស់​បាន។

សូមបញ្ជាក់ដែរថា បើតាមទិន្នន័យ​របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មានពលរដ្ឋ​ដែលមានពិការភាព​ចំនួន ៣៥១ ២៧៦នាក់ ក្នុងនោះស្រ្តីចំនួន ១៦៦ ០៣៤នាក់ ។ ជនមានពិការភាពទាំងជាង ៣៥ម៉ឺននាក់ ត្រូវ​បានកំណត់​អត្តសញ្ញាណកម្មតាមរយៈជនបង្គោល​ឃុំ/សង្កាត់​ទូទាំង​ប្រទេស ហើយ​បានផ្តល់បណ្ណ​សម្គាល់​ជនមានពិការភាព​បានចំនួន ២៥០ ៧៣០បណ្ណ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *