គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវ​នាវដល់អ្នកប្រើប្រាស់​ផ្លូវ យក​ចិត្តទុកដាក់​ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ

ភ្នំពេញ – ខណៈ​ដែលពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ បានប្រព្រឹត្ត​ធ្វើ​​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​បានធ្វើ​ការ​អំពាវនាវ​​ដល់សាធារណជនជាអ្នក​ប្រើប្រាស់ផ្លូវ​ទាំងអស់ សូម​យក​ចិត្ត​ទុកដាក់បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ដែល​អាច​កើត​មាន​ជាយថាហេតុ។

បើតាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បន្ទាប់ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ដំណើរ​ការ​ប្រទេស​ឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ​២០២១មក ឃើញថា គ្រោះថ្នាក់ចរាចរណ៍​ផ្លូវ​គោក​ហាក់​មាននិន្នការ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ ហើយ​ស្របពេលនេះដែរ កម្ពុជា​ក៏​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ។ ដូច្នេះ​គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវ​គោក បានស្នើ​ដល់​សាធារណជន​ជាអ្នក​ប្រើប្រាស់ផ្លូវ​ទាំងអស់ គោរព​ទៅ​តាម​វិធានការ​ចំនួន ៨ចំណុច ខាងក្រោម​នេះ៖

១.អ្នក​បើកបរ​ត្រូវ​បន្ថយ​ល្បឿន​បើកបរ​របស់ខ្លួន​ទៅ​តាម​ច្បាប់​កំនត់ និង​តាម​ស្ថានភាព​ជាក់ស្តែង ដូចជា​ទីប្រជុំ​ជន សាលា​រៀន ផ្លូវគ្រលុក ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល។ល។ មូលហេតុ​ចម្បងដែល​​បណ្តាល​ឱ្យ​មានគ្រោះថ្នាក់ចរាចរណ៍ គឺ​ការ​បើកបរ​លើសល្បឿន​កំណត់។

២.អ្នក​បើកបរ​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បន្ថយ​ល្បឿន​នៅពេល​ជិត​ដល់ផ្លូវ​ប្រសព្វ និង​ត្រូវ​ទុក​សិទ្ធិ​ឱ្យ​អ្នក​បើកបរ​ដែលធ្វើចរាចរណ៍​នៅ​លើផ្លូវ​ធំ និង​ត្រង់ទៅ​មុន។

៣.អ្នកបើកបរ​មុននឹង​វ៉ាជែង ត្រូវ​ដឹងច្បាស់ថា ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព ចៀស​វាង​ការវ៉ាជែង ដោយប្រថុយ​ប្រថាន ដែលអាច​បង្ក​ឱ្យ​មានគ្រោះថ្នាក់ចរាចរណ៍​ជាយថាហេតុ។

៤.ចំពោះរថយន្ត​ដឹកអ្នកដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ សូម​កុំ​ផ្ទុក​មនុស្ស ឬទំនិញ​លើស​ច្បាប់​កំណត់ ជាពិសេស​រថយន្ត​ដឹកអ្នកដំណើរ មិនត្រូវ​ផ្ទុក​មនុស្ស​នៅ​លើដំបូល និង​មិន​ត្រូវ​តម្លើង​ថ្លៃ​ធ្វើដំណើរ​ក្នុង​ឱកាស​នេះទេ។

៥.ត្រូវ​ត្រួតពិនិត្យ​លក្ខណបច្ចេកទេស​យានជំនិះរបស់ខ្លួន​មុនពេល​ធ្វើចរាចរណ៍។

៦.អ្នក​បើកបររថយន្ត និង​អ្នក​រួម​ដំណើរ សូម​ពាក់ខ្សែ​ក្រវាត់​សុវត្ថិភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​ជាប់ជា​ប្រចាំ។

៧.អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទាំងអស់ ត្រូវ​ពាក់​មួកសុវត្ថិភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​គ្រប់ៗ​គ្នា ទោះធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា។ ត្រូវ​ចងចាំជានិច្ច​ថា «មួក​សុវត្ថិភាព​មួយ ជួយ​ការពារ​ជីវិត​បានម្នាក់»។

៨.មិន​ត្រូវ​បើក​បរនៅ​ពេល​ងោកងុយ ឬក្រោម​ឥទ្ធិពល​នៃជាតិស្រវឹង ឬ​សារធាតុ​ញៀន និង​សូមចងចាំជានិច្ច​នូវ​ពាក្យ​ស្លោក «បើពិសាគ្រឿងស្រវឹង កុំបើកបរ»។ ស្ថានភាព​ស្រវឹង​នឹង​បង្ក​ឱ្យ​អ្នក​បើកបរ​បាត់ការចងចាំ វង្វេង​ស្មារតី មិន​អាច​បញ្ជា​យាន​បាន​ដោយសុវត្ថិភាព ងាយ​ប្រឈម​នឹង​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​សារ​ការ​បុកប៉ះ។

៩.នៅពេល​បើកបរ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ ឬ​សម្រួលស្ថានភាព​កកស្ទះ​ចរាចរណ៍។

បើយោង​តាម​របាយការណ៍​របស់អគ្គស្នងការ​នគរបាល​ជាតិ ជា​រៀងរាល់ឆ្នាំ​នៅ​ក្នុង​ឱកាស​នៃពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍​តែង​តែ​កើនឡើងជាងថ្ងៃធម្មតាដោយ​ឆក់យកអាយុជីវិត​ប្រជាពលរដ្ឋ​ជាច្រើននាក់ ដូចជា​កាលពីអំឡុង​នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈ​ពេល​៣ថ្ងៃ​​កាលពី​ឆ្នាំ​ទៅ គ្រោះថ្នាក់ចរាចរណ៍​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​១៤នាក់ និង​របួស​ធ្ងន់ស្រាល​ចំនួន ៦៤នាក់ ។ ក្នុង​នោះ​មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺដោយសារតែការបើកបរលើសល្បឿនកំណត់ ការមិនគោរពច្បាប់ចរាចរណ៍ ការជែងដោយមិនប្រុងប្រយ័ត្ន និងការបើកបរក្នុងស្ថានភាពស្រវឹង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...