ទិវាជាតិអាហារូបត្ថម្ភ ៖ ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ

ភ្នំពេញ – “ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” ជាប្រធានបទនៃទិវាជាតិអាហារូបត្ថម្ភលើកទី៩ ឆ្នាំ២០២២ ប្រារព្ធឡើងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈពីសុវត្ថិភាពម្ហូបអាហារ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ និងការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ។

ទិវាជាតិអាហារូបត្ថម្ភដែលបានប្រព្រឹត្តិទៅពេញមួយថ្ងៃ នាថ្ងៃទី០៤ ខែតុលា នៅសណ្ឋាគារ HYATT REGENCY PHNOM PENH បានលើកឡើងពីវឌ្ឍនភាពការងារលើកកម្ពស់សុវត្ថិភាពស្បៀង និងផលិតកម្មស្បៀងរបស់អង្គភាពចំណុះរបស់រាជរដ្ឋាភិបាល និងបណ្តាដៃគូរអភិវឌ្ឍន៍នានា ។ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការលើកម្ពស់សុវត្ថិភាពចំណីអាហារនឹងជួយឱ្យប្រជាជនរស់នៅមានសុខុមាលភាពល្អ ហើយជាកុមារកម្ពុជានឹងចៀសផុតពីបញ្ហាប្រឈមនានា បណ្តាលមកពីការទទួលទានអាហារ និងទទួលបានអាហារូបត្ថម្ភពេញលេញ ។   

ផ្អែកតាមលទ្ធផលរកឃើញនៃអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំបានធ្លាក់ចុះពី ៣២% មកត្រឹម២២% ។ អត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ២៤% មកត្រឹម ១៦% ។ ចំណែកអត្រាស្គមស្គាំង កុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩.៨% ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ មានប្រសាសន៍ថា វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យ តម្រូវឱ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការចូលរួម និងផ្តោតការយកចិត្តទុកដាក់ទៅលើការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម ម្ហូបអាហារ សុខាភិបាល អប់រំ ការងារ អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក យ៉េនឌ័រ ទឹកស្អាតនិងអនាម័យ គាំពារសង្គមនិងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម សុខ ស៊ីឡូ ៖

“ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ តែងតែជ្រើសរើសយកប្រធានបទសម្រាប់ទិវាជាតិអាហារូបត្ថម្ភ ទៅតាមវិស័យនីមួយៗ ស្របតាមស្ថានភាពជាក់ស្តែង និងភាពចាំបាច់របស់ប្រទេសជាតិ ដើម្បីបំផុសស្មារតីយកចិត្តទុកដាក់ក្នុងការសហការអនុវត្ត”។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏បានលើកឡើងដែរថា ការពង្រឹងប្រព័ន្ធស្បៀងអាហារដើម្បីសុវត្ថិភាពម្ហូបអាហារ និងរបបអាហារសុខភាព ជាកិច្ចការសំខាន់ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ ផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍បញ្ជាក់ថា “ប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំត្រូវមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានចីរភាពបរិស្ថាន ចីរភាពសង្គម ចីរភាពសេដ្ឋកិច្ច និងវិបុលភាពសម្រាប់មនុស្ស និងភពផែនដីយើង” ។

គួរបញ្ជាក់ថា សុវត្ថិភាពម្ហូបអាហារបានក្លាយជាប្រធានបទព័ត៌មានសំខាន់មួយដែលភាគីពាក់ព័ន្ធកំពុងត្រូវយកចិត្តទុកដាក់ ។ នៅកម្ពុជា ការងារពង្រឹងប្រព័ន្ធស្បៀងអាហារដើម្បីសុវត្ថិភាពម្ហូបអាហារ និងរបបអាហារសុខភាព ដឹកនាំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអង្គភាពចំណុះមួយចំនួន ដូចជា ក្រសួងកសិកម្ម ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហ៍កម្ម និងក្រសួងផែនការជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...