ភ្នំពេញ – លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់ប្អូនៗជាយុវជនទាំងអស់ សូមយកពេលវេលាមកគិតទៅលើអ្វីដែលជាផលប្រយោជន៍ និងចំណេះដឹងសម្រាប់ខ្លួនឯង ជាជាងយកពេលវេលាទាំងអស់នោះ ទៅគិតពីរឿងឥតប្រយោជន៍ផ្សេងៗ។
ការអំពាវនាវរបស់អគ្គនាយកនាយកដ្ឋានយុវជននេះ ធ្វើឡើងក្រោយពីគេមើលឃើញថា ប៉ុន្មានថ្ងៃមកនេះ តាមរយៈបណ្តាញសង្គមមានយុវជនភាគច្រើន កំពុងតែផុសផុលបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះក្រុមសិល្បៈក រហូតដល់មានជម្លោះថែមទៀត។
លោកជំទាវ ស្រូយ សុជាតិ បានមានប្រសាសន៍ថា យុវជនយើងដែលកើតនៅក្នុងសម័យនេះ គឺជាសំណាងដែលមានទូរស័ព្ទដៃឆ្លាតវៃ (Smart Phone) ប្រើប្រាស់ ហើយអាចទាក់ទងទៅកាន់ពិភពលោកបានតែមួយប៉ព្រិចភ្នែក ព្រោះតែនៅប្រទេសកម្ពុជាបច្ចុប្បន្ននៅទីណាក៏មានអ៊ីនធឺណេតប្រើប្រាស់ដែរ ដែលវាក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យពលរដ្ឋកម្ពុជាអាចមើលឃើញពិភពលោកកាន់តែទូលំទូលាយ ប៉ុន្តែមិនមែនយកពេលវេលារបស់ខ្លួនមកគិតតែរឿងឥតប្រយោជន៍នោះទេ។

លោកជំទាវអគ្គនាយកយុវជនបញ្ជាក់ថា នៅលើបណ្តាញសង្គម យើងមានព័ត៌មានជាច្រើនដែលល្អៗ ដូចជា កម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធីរបស់ក្រសួងវប្បធម៌, កម្មវិធីរបស់ក្រសួងកិច្ចការនារី ក៏ដូចជាកម្មវិធីរបស់ក្រសួងបរិស្ថានជាដើម ដែលតែងតែលើកយកពីការងារដែលពាក់ព័ន្ធជាមួយយុវជនល្អៗ ។
លោកជំទាវ ស្រូយ សុជាតិ
“ដូច្នេះ យុវជនយើងគួរយកពេលវេលាដែលគិតពីរឿង fan គិតពីរឿងប្រកួតប្រជែង… ប្អូនៗគួរតែយកពេលវេលាទាំងហ្នឹងមកវិភាគទៅលើអ្វីដែលជាផលប្រយោជន៍ និងចំណេះដឹងរបស់ប្អូនៗ ល្អប្រសើរជាង”

បើតាមប្រសាសន៍របស់លោកជំទាវ ស្រូយ សុជាតិ មុននឹងធ្វើសកម្មភាពអ្វីមួយ យុវជនកម្ពុជាគួរតែពិចារណា និងវែកញែកឱ្យបានល្អជាទីបំផុតសម្រាប់ការសន្និដ្ឋាន ឬក៏ផ្តល់មតិទៅលើអ្វីមួយ។ លោកជំទាវបញ្ជាក់ថា ជួនកាលរឿងមួយដែលយើងឃើញ វាមិនប្រាកដថា ជាក់ស្តែងដូចភ្នែកដែលយើងឃើញនោះទេ ដូច្នេះយុវជនត្រូវតែវិភាគឱ្យបានគ្រប់ជ្រុងជ្រោយសិន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2023
សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សាច់ប្រាក់ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/06/2026
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ Macquarie University ប្រទេសអូស្ត្រាលី

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2024
កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

ឱកាសសិក្សាឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2026
ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2023
សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































