អ្នកចិត្តសាស្ត្រថា ការតាមដានឬទទួលព័ត៌មានច្រើនហួសហេតុ ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសេចក្តីសុខរបស់យើង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នៅពេលលំហូរ និងចំណុះព័ត៌មានមានច្រើនលើសលប់ខ្លាំងពេក ស្តុកក្នុងខួរក្បាល វិបត្តិទទួលបានព័ត៌មានច្រើនហួសហេតុ (Information Overload) នឹងកើតមានឡើង។ បញ្ហានេះ នឹងនាំឱ្យខួរក្បាលរបស់អ្នក មានការភ័ន្តច្រឡំច្រើន ពិបាកសម្រេចចិត្ត ស្ត្រេស និង ឈានដល់ ការអស់ថាមពលផ្លូវចិត្ត។

លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញចិត្តសាស្ត្រ មានប្រសាសន៍ថា ខួរក្បាលរបស់មនុស្ស គឺប្រៀបដូចជា ម៉ាស៊ីនកុំព្យូទ័រមួយគ្រឿងដែរ នៅពេលដែលយើងប្រើវាច្រើនលើសលុប ឬគ្មានពេលសម្រាក វានឹងក្ដៅដូចជា CPU កុំព្យូទ័រអ៊ីចឹង វានឹងប៉ះពាល់ដល់ដំណើរការនៃការគិត និងផ្លូវចិត្តដោយស្វ័យប្រវត្តិ។

លោកបណ្ឌិត ភឿន ប៊ុណ្ណា អ្នកជំនាញចិត្តសាស្ត្រ ។

អ្នកជំនាញរូបនេះបញ្ជាក់ថា តាមការសិក្សាបែបវិទ្យាសាស្ត្រ បង្ហាញថា ខួរក្បាលរបស់យើង អាចដំណើរការព័ត៌មានប្រមាណជា ៧៤ GB ក្នុងមួយថ្ងៃ ដែលទិន្នន័យទាំងនោះភាគច្រើន ទទួលបានពីការមើលទូរទស្សន៍ វីដេអូ កុំព្យូទ័រ ទូរស័ព្ទ។ល។

បើតាមលោកបណ្ឌិត ការតាមដានព័ត៌មានច្រើន ជាពិសេសព័ត៌មានអវិជ្ជមានដូចជា គ្រោះថ្នាក់ចរាចរណ៍ ការប្រើអំពើហិង្សា ការធ្វើអត្តឃាត ព័ត៌មានឃាតកម្ម ការបាញ់ប្រហារ ព័ត៌មានបំភ័យ និងបំបាក់ស្មារតី អាចបង្កផលប៉ះពាល់ដល់ផ្លូវចិត្ត និងស្មារតីរបស់យើង។ វាអាចបង្កឱ្យយើងមានការតានងតឹងផ្លូវចិត្ត ថប់បារម្ភ ភ័យខ្លាច និងអាចវិវត្តន៍ទៅបញ្ហាផ្លូវចិត្ត ដូចជាការប៉ះទង្គិចផ្លូវចិត្តដោយប្រយោល  ជាពិសេស អ្នកមានផ្លូវចិត្តទន់ខ្សោយស្រាប់។

លោកបានគូសបញ្ជាក់ថា ការចំណាយពេលជាមួយស្គ្រីន បណ្ដាញសង្គម និងព័ត៌មានអវិជ្ជមានច្រើន អាចបង្កផលប៉ះពាល់ផ្លូវចិត្ត រយៈពេលវែង និងផលប៉ះពាល់រយៈពេលខ្លី។ លោកថា ចំពោះផលវិបាករយៈពេលខ្លី គឺ ពិបាកផ្ចង់អារម្មណ៍ ខឹងសម្បារ ឈឺក្បាល វិលមុខ ធុញថប់ តានតឹង មានអារម្មណ៍ថាហត់ ព្រោះទទួលព័ត៌មានច្រើនពេក។

ចំពោះ ផលប៉ះពាល់រយៈពេលវែង គឺបញ្ហាថប់បារម្ភ ការធ្លាក់ទឹកចិត្ត ការប៉ះទង្គិចផ្លូវចិត្ត និងរោគសញ្ញាបាក់ស្បាតមួយចំនួន។ ពេលខ្លះអាចរំខានដល់ការគេង យល់សប្តិអាក្រក់ និងភ្ញាក់ពេលយប់ជាដើម។

ដំណោះស្រាយនៃការទទួលព័ត៌មានច្រើនលើសលប់

ដើម្បីដោះស្រាយបញ្ហានេះ លោកបណ្ឌិត ភឿន ប៊ុណ្ណា មានប្រសាសន៍ថា យើងទាំងអស់គ្នា ត្រូវការកាត់បន្ថយ ស្គ្រីន ឬព័ត៌មានផ្សេងៗ ដែលមិនមានប្រភពច្បាស់លាស់ និងជៀសវាង ការតាមដានព័ត៌មាន ដែលធ្វើឱ្យយើងមានអារម្មណ៍តក់ស្លុត។

អ្នកចិត្តសាស្ត្ររូបនេះ សង្កត់ធ្ងន់ថា ដើម្បីកាត់បន្ថយការតាមដានព័ត៌មាន និងស្រូបយកព័ត៌មានអវិជ្ជមានច្រើន​លើស​លប់ យើងគ្រប់គ្នាចាំបាច់ត្រូវតែបង្កើតវិន័យផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង វិន័យទាំងនោះ រួមមាន វិន័យក្នុងការរស់នៅ វិន័យក្នុងការទទួលយកព័ត៌មាន វិន័យក្នុងការថែទាំផ្លូវចិត្ត។

“ការរស់នៅរបស់យើង ចាំបាច់ត្រូវមានវិន័យផ្ទាល់ខ្លួន វិន័យក្នុងការរស់នៅ វិន័យក្នុងការទទួលយកព័ត៌មាន វិន័យក្នុងការថែទាំផ្លូវចិត្តរបស់យើង។ សម្រាប់ខ្ញុំ ប្រសិនបើខ្ញុំមានអារម្មណ៍ថា មិនមានសុវត្ថិភាព ខ្ញុំមិនចង់ដឹងពីរឿងនោះទៀតទេ ព្រោះមនុស្សយើង មានទម្លាប់ចង់ដឹង ប៉ុន្តែពេលខ្លះ ការចង់ដឹងនោះ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត…”

ដើម្បីថែទាំផ្លូវចិត្តឱ្យបានល្អ ក្នុងសម័យឌីជីថល ដែលពោរពេញដោយព័ត៌មានយ៉ាងសម្បូរបែប និងគ្រប់ទីកន្លែងនេះ លោកបណ្ឌិត ចង់ឃើញប្រជាជនកម្ពុជា ងាកមកគិតគូរអំពី ការរក្សាតុល្យភាពរវាងការប្រើប្រាស់បច្ចេកវិទ្យានិងជីវិតរស់នៅ ដោយផ្សាភ្ជាប់ជាមួយធម្មជាតិ និងទំនាក់ទំនងក្នុងជីវិតជាក់ស្ដែងជាចម្បង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...