សន្ទានុក្រម​បច្ចេកសព្ទឆ្នាំ២០២៤ នឹង​រួម​ចំណែក​ជំរុញ​ឯកភាពភាសាខ្មែរ

សន្ទានុក្រម​បច្ចេកសព្ទឆ្នាំ២០២៤ ដែលមាន​បីភាសា គឺ ខ្មែរ-អង់គ្លេស-បារាំង ​រៀបចំ​ចងក្រង​ដោយក្រុមប្រឹក្សា​ជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ សម្រាប់​ទម្រង់សៀវភៅ និង​ទម្រង់​ឌីជីថល កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា សទ្ទានុក្រមបច្ចេកសព្ទទាំង ១២ឯកទេស សរុបមានចំនួន ៣ ៤០៥ពាក្យ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរបានសម្រេចបាន ពិតជាមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ជាមួយគ្នានេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏​បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រឹទ្ធាចារ្យ និងបញ្ញវន្តមួយចំនួនដែលមានវ័យចំណាស់ បានលះបង់ពេលវេលា និងខិតខំចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការបង្កើត និងអនុម័តបច្ចេកសព្ទនានាសម្រាប់ជាប្រយោជន៍ប្រជាជាតិខ្មែរ។ ឯកឧត្ដមបណ្ឌិតក៏​បានបង្ហាញមោទកភាពរបស់បញ្ញវន្ត ដែល​បានការធ្វើការងាររួមគ្នាដើម្បីផលប្រយោជន៍មនុស្សជាតិទូទៅ ហេតុនេះហើយ ទើបសទ្ទានុក្រមនេះត្រូវបានរៀបចំបង្កើតឡើងតាមទម្រង់ឌីជីថល ដើម្បីងាយស្រួលនៅក្នុងដាក់បញ្ចូលបច្ចេកសព្ទថ្មីៗដែលត្រូវបានបង្កើត។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បញ្ជាក់ថា សទ្ទានុក្រមនិងបច្ចេកសព្ទដែលសម្រេចបានទាំងនេះ គឺជាការចូលរួមចំណែកនៅក្នុងការជំរុញឯកភាពភាសាខ្មែរ។

“សមិទ្ធផលនេះពិតជាមានតម្លៃឥតកាត់ថ្លៃបាននោះទេ ហើយសមិទ្ធផលនេះនឹងបន្តអភិវឌ្ឍភាសាខ្មែរឱ្យយូរអង្វែង”

កញ្ញា ងយ រស្មី គរុនិស្សិតផ្នែកអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ និយាយថា រូបនាងធ្លាប់ប្រើប្រាស់សន្ទនុក្រមកន្លងមកដូចជា សទ្ទានុក្រមអក្សរសិល្ប៍ សទ្ទានុក្រមភាសាវិទ្យា និងសន្ទានុក្រមដែលដាក់នៅខាងខ្នងសៀវភៅជាដើម។ រស្មី បន្តថា ការប្រើប្រាស់សទ្ទានុក្រម បានជួយឱ្យយល់កាន់តែស៊ីជម្រៅពីខ្លឹមសារអត្ថបទ និងបង្កភាពងាយស្រួលដល់ការសិក្សា និងការងារ ពិសេស​ក្នុងករណីជួបប្រទះពាក្យថ្មីដែលខុសពីបរិបទការសិក្សា និងការងាររបស់យើង។

សម្រាប់សន្ទានុក្រម​បច្ចេកសព្ទ របស់រាជបណ្ឌិត្យសភាកម្ពុជា ដែល​ត្រូវ​បោះពុម្ពជាសៀវភៅផង និងទម្រង់ឌីជីថល កញ្ញា រស្មី យល់ថា វានឹងផ្ដល់ភាពងាយស្រួលបានច្រើនសម្រាប់ការសិក្សា និងការងារ ជាពិសេសសម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសាធារណៈជនទូទៅ អាចទទួលបានអត្ថន័យពាក្យដែលចង់បានទាន់ចិត្ត និងអាចទុកចិត្តបាន ព្រមទាំងសម្បូរបែប គ្រប់ផ្នែក គ្រប់បរិបទ ទោះយើងមិនស្ថិតនៅក្នុងបរិបទការសិក្សា ឬការងារនោះទេ។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល

គួរជម្រាបជូនថា បច្ចុប្បន្ន ពាក្យសរុបរបស់គណៈកម្មការបច្ចេកទេសនៃក្រុមប្រឹក្សាជាតិភាសាខ្មែរមានចំនួន ១៧ ០៩៦ពាក្យ និងបានពិនិត្យអនុម័តរួចរាល់ចំនួន ៣ ៤០៥ពាក្យ និងនៅសល់ចំនួន ១៣ ៦៩១ពាក្យទៀតកំពុងបន្តពិនិត្យអនុម័ត។ លើសពីនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានពិនិត្យសម្រេចពាក្យដែលស្នើពីស្ថាប័ននានាបានចំនួន ៩២ពាក្យ ព្រមទាំង​បានបោះពុម្ពផ្សាយព្រឹត្តិបត្រចំនួន ១៤លេខ សទ្ទានុក្រមបច្ចេកសព្វចំនួន ១០ សៀវភៅវេយ្យាករណ៍ភាសាខ្មែរ គោលនយោបាយជាតិស្ដីពីភាសាខ្មែរ វចនានុក្រមខ្មែរឆ្នាំ២០២២ និងដំណើរការបច្ចុប្បន្នកម្មវចនានុក្រមខ្មែរឆ្នាំ២០២២ ដោយបានបញ្ចូលពាក្យដែលបានអនុម័តជាទម្រង់ឌីជីថល ដែលមានសុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ (ប្រើប្រាស់ក្នុងទូរសព្ទដៃនិងកុំព្យូទ័រ) សុសវែរសទ្ទានុក្រមបច្ចេកសព្ទខ្មែរ (ប្រើប្រាស់ក្នុងទូរសព្ទដៃនិងកុំព្យូទ័រ) និងសុសវែរតាមដានការប្រើប្រាស់ភាសាខ្មែរនៅលើរូបសញ្ញា (កំណែស្លាកនិងការផ្សព្វផ្សាយ) ផងដែរ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *