គុណតម្លៃនៃភាពជឿជាក់ និងការកសាងទំនុកចិត្ត

ការមានទំនុកចិត្តនៅក្នុងទំនាក់ទំនងមានន័យថា អ្នកទទួលបានអារម្មណ៍សុវត្ថិភាព និងភាពស្មោះត្រង់ពីភាគីម្ខាងទៀត ឬវាជាការជឿជាក់ទៅកាន់នរណាម្នាក់ ដោយសារតែអ្នកប្រាកដក្នុងចិត្តថា ពួកគេមិនធ្វើឱ្យអ្នកឈឺចាប់ ឬក៏មិនបំពានទៅកាន់អ្នក ។ ទំនុកចិត្ត គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង ពីព្រោះវាផ្តល់ឱកាសឱ្យអ្នកបើកចិត្តនិយាយគ្នាដោយគ្នានការបារម្ភ អំពីការវាយប្រហារគ្នា ។ យោងតាមគេហទំព័រ Verywellmind បានបង្ហាញពីភាពសំខាន់នៃការជឿជាក់ ផលប៉ះពាល់នៃការខ្វះទំនុកចិត្ត ក៏ដូចជារបៀបរក្សា និងការកសាងទំនុកចិត្ត ដែលមានរៀបរាប់លម្អិតនៅខាងក្រោម។

ការជឿជាក់ចំពោះគ្នាផ្តល់ផលវិជ្ជមានអ្វីខ្លះ?

ទំនុកចិត្ត នៅក្នុងទំនាក់ទំនងជាផ្នែកសំខាន់ ដើម្បីជំរុញឱ្យមនុស្សមានភាពរីករាយ និងមានកត្តាសំខាន់ៗជាច្រើនទៀតដូចជា ៖

ជំរុញភាពវិជ្ជមាន ៖ ទំនុកចិត្តសំខាន់នៅក្នុងទំនាក់ទំនងដោយហេតុថា វាអាចធ្វើឱ្យអ្នកមានចិត្តបើកទូលាយពេលនិយាយចេញមកក្រៅ ប្រសិនបើអ្នកទុកចិត្តទៅលើដៃគូ មិត្ត ឬនរណាម្នាក់ នោះការអត់ឱនកាន់តែទូលាយជាងមុន មិនថានៅពេលអ្នកមានសេចក្ដីក្នក់ចិត្ត ឬការបង្កកំហុសដោយភាគីម្ខាងទៀត នេះក៏ដោយសារតែអ្នកជឿជាក់ទៅលើពួកគេ ដែលកត្តានេះហើយនាំមកនូវអារម្មណ៍វិជ្ជមានទៅកាន់ខ្លួនឯង។

កាត់បន្ថយជម្លោះ ៖ ការទុកចិត្តធ្វើឱ្យអ្នកកាត់បន្ថយភាពប្រទង់ប្រទាញបានមួយកម្រិតទៀត។ ដូច្នេះនៅពេលអ្នកមានទំនុកចិត្តទៅកាន់នរណាម្នាក់ អ្នកនឹងកាត់បន្ថយនូវការផ្តោតតែទៅលើបញ្ហា ជំនួសមកវិញនូវការព្យាយាមស្វែងរកដំណោះស្រាយ។

បង្កើនភាពស្និតស្នាល ៖ ទំនុកចិត្តមួយឱ្យរឹងមាំ ប្រៀបដូចជាការកសាងមូលដ្ឋានគ្រឹះនៃការទាក់ទងឱ្យរឹងមាំដូច្នោះដែរ ហើយនៅពេលអ្នកទុកចិត្តលើនរណាម្នាក់ ប្រៀបដូចជាការបង្កើនភាពស្និតស្នាល និងអារម្មណ៍សុវត្ថិភាពមួយទៅកាន់គ្នា ថែមទាំងអាចពឹងផ្អែកបាននៅពេលខាងមុខ។

ផលប៉ះពាល់នៃការមិនទុកចិត្តគ្នាមានអ្វីខ្លះ?

ជាដំបូងត្រូវដឹងថា ទំនុកចិត្តគ្មានការបង្ខំឡើយ ហើយមានតែពេលវេលាទេ ទើបអាចឱ្យអ្នកស្ទាបស្ទង់បានពីការជឿជាក់រវាងគ្នានិងគ្នាបាន។ ជារឿយៗទំនុកចិត្តត្រូវបានបាត់បង់ នៅពេលដែលភាគីណាម្នាក់ មិនបានគោរតាមសន្យា ឬមិនមានសេចក្ដីប្ដេជ្ញាចិត្តឱ្យមុតមាំណាមួយ ជាពិសេសនៅពេលធ្វើមិនគប្បីម្តងហើយម្តងទៀត។ ការមិនជឿទុកចិត្ត បង្កផលប៉ះពាល់ជាច្រើនដូចជា៖

បាត់បង់ភាពស្និតស្នាល ៖ នៅពេលអ្នកទទួលបានការបោកបញ្ឆោតពីនរណាម្នាក់ នោះអ្នកនឹងព្យាយាមរក្សាគម្លាតពីពួកគេបន្តិចម្តងៗ ទាំងជួបផ្ទាល់ និងប្រយោល ដែលកត្តានេះជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការរារាំងអ្នកឱ្យកាត់បន្ថយភាពស្និតស្នាល។

អារម្មណ៍អវិជ្ជមាន ៖ នៅពេលដែលអ្នករកឃើញថា នរណាម្នាក់ ឬមិត្ត ឬដៃគូរបស់អ្នកបានប្រព្រឹត្តិខុសឆ្គងមកលើអ្នក នោះគំនុំគុំគួនអាចនឹងកើនឡើង ដែលមិនត្រឹមតែជំរុញឱ្យកាត់ផ្តាច់ទំនាក់ទំនងប៉ុណ្ណោះទេ ក្នុងករណីខ្លះបណ្តាលឱ្យអ្នកក្លាយជាមនុស្សពោរពេញដោយកំហឹង ប្រសិនបើមិនអាចរក្សាដែនកំណត់បាន។

មិនមានអារម្មណ៍សុវត្ថិភាព ៖ ស្ថិតក្នុងស្ថានការណ៍នេះ មនុស្សកាន់តែមានអារម្មណ៍សង្ស័យទៅៗ ថែមទាំងមានអាការៈចង់តែគ្រប់គ្រងភាគីម្ខាងទៀត។ ហើយការសង្ស័យ នាំឱ្យការចង់ដឹងចង់ឮកើតមានខុសប្រក្រតី ឬបង្កើតបានជាការតាមដាន ឬសាកចិត្តគ្នាយ៉ាងស្វិតស្វា។ ឧទាហរណ៍ ការផ្ញើសារញឹកញាប់ពេកជាដើម ដែលចំណុចនេះហើយកាន់តែធ្វើឱ្យភាគីម្ខាងទៀតកាន់តែឃ្លាតឆ្ងាយ។

បង្កើតអារមុ្មណ៍ទុក្ខព្រួយ ៖ ការមិនទុកចិត្តទៅកាន់នរណាម្នាក់ ជាពិសេសមនុស្សស្និតនឹងអ្នក គឺបណ្តាលឱ្យមានបញ្ហាផ្លូវចិត្ត និងផ្លូវកាយ រួមបញ្ចូលទាំងការជំរុញឱ្យមានរបួសផ្លូវចិត្ត និងអារម្មណ៍ខុសប្រក្រតីនានា។

អារម្មណ៍ឯកោ ៖ នៅពេលអ្នកមិនអាចទុកចិត្តមនុស្សដែលអ្នកស្និតបំផុតនៅក្នុងជីវិតរបស់អ្នក នោះអារម្មណ៍ឯកោ និងការផ្តាច់ខ្លួននៅដាច់ដោយឡែកកាន់តែកើតមាន។

ធ្វើដូចម្តេចទើបអាចជឿជាក់លើទំនាក់ទំនង?

វាមានកត្តាច្រើនណាស់ដែលអាចជំរុញឱ្យអ្នកមានការជឿជាក់លើទំនាក់ទំនង និងការពង្រឹងទំនុកចិត្ត ហើយកត្តាដែលសំខាន់គឺ «ភាពស្មោះត្រង់» រក្សាភាពស្មោះត្រង់ក្នុងន័យនេះ គឺគោលដៅមិនបង្កើតប្រភេទមនុស្សដែលនាំហានិភ័យដល់អ្នកដទៃបន្ថែមប៉ុណ្ណោះ។ គ្រប់គ្នាតែងបង្កើតកំហុស ដូច្នេះត្រូវធ្វើចិត្តខ្លួនឯងឱ្យចេះទទួលយក ប៉ុន្តែត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាងមុន។ មួយវិញទៀតគួរបើកឱកាសឱ្យមានកិច្ចពិភាក្សា ព្រោះក្នុងករណីមួយចំនួន អាចនឹងមានការយល់ច្រឡំ។

តើកសាងទំនុកចិត្តដោយរបៀបណា?

ប្រសិនបើអ្នកឈានដល់ករណីមួយដែលប្រេះឆារួចហើយ គឺនៅតែមានគន្លឹះមួយចំនួនក្នុងការស្ដារឡើងវិញ មិនថាភាពស្និតស្នាល ឬភ្ជាប់ការទាក់ទង ដែលចំណុចទាំងនោះមានដូចជា ៖ ១.បើកឱកាសឱ្យដំណើរការទំនាក់ទំនង, ២.បង្កើតបទពិសោធវិជ្ជមានថ្មីៗល្អៗជាមួយគ្នាបន្ថែម, ៣.និយាយរកគ្នាឱ្យបានច្រើន។ ៤.ស្វែងរកវិធីសាស្រ្តដើម្បីភ្ជាប់ការទាក់ទង, ៥.និយាយនូវអ្វីដែលអ្នកចង់និយាយ និងចេញពីចិត្ត, ៦.ការប្តេជ្ញាចិត្តរក្សាការទាក់ទងឱ្យបានទៀងទាត់ ។ បន្ថែមពីនោះ ត្រូវស្ដាប់គ្នាដោយយកចិត្តទុកដាក់ និងបំផុសសំណួរពេលសន្ទនាដើម្បីយល់ពីភាគីម្ខាងទៀតឱ្យកាន់តែច្បាស់។ ចំណុចសំខាន់មួយទៀតគឺ ទទួលស្គាល់កំហុស និងការទទួលខុសត្រូវ រាល់អ្វីដែលបានធ្វើខុស ដោយការសូមអភ័យទោស ឬការប្តេជ្ញាឱ្យជាក់លាក់មួយសម្រាប់ពេលខាងមុខ។ ជាងនេះទៅទៀត ការអត់ធ្មត់ក៏ជាចំណុចសំខាន់ដែរ វាអាចនឹងចំណាយពេលយូរក្នុងដំណាក់កាលកសាងទំនុកចិត្តពីអ្នកដទៃ។

យ៉ាងណាក៏ដោយ សូមបន្តការអភិវឌ្ឍវាជាប្រចាំដើម្បីរក្សាទំនាក់ទំនងល្អតាមបែបបទឬតាមការរំពឹងរៀងៗខ្លួន៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]