ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្តគ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ខេត្តកំពង់ឆ្នាំង ដែល​មាន​ចម្ងាយ​ប្រមាណ៩១គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ ត្រូវ​បានប្រកាសជាខេត្តគ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ ។ ការប្រកាស​នេះ បានធ្វើ​ឡើង​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង មានប្រសាសន៍ថា ការទទួលបានលទ្ធផលជា​ទីគាប់ចិត្ត​នេះ ពោលគឺ​ខេត្ត​កំពង់ឆ្នាំង ក្លាយជា​ខេត្ត​គ្មានសំរាម និង​សំណល់ប្លាស្ទិក​នៅតាមទីសាធារណៈ គឺផ្តើមពី​យុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នៅទូទាំងខេត្តកំពង់ឆ្នាំង ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារសម្របសម្រួល នៃក្រសួងបរិស្ថានបានចុះដឹកនាំលើយុទ្ធនាការ “កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក” លើក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងបាន ចំនួន ៣០០លើក ក្នុងនោះក្រុមការងារសម្របសម្រួលនៃក្រសួងបរិស្ថានបានចុះដឹកនាំផ្ទាល់ចំនួន ៨១លើក។

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង

អភិបាលខេត្ដកំពង់ឆ្នាំងបន្ថែមថា ជាលទ្ធផលតាមរយៈសកម្មភាពយុទ្ធនាការនេះ ត្រូវបានពិនិត្យឃើញថា នៅតាមសាលារៀន រោងចក្រ សិប្បកម្ម អាជីវកម្ម វត្តអារាម ភូមិ ឃុំ សង្កាត់ លំនៅឋានប្រជាពលរដ្ឋនិងតាមដងផ្លូវជាតិ ផ្លូវខេត្តផ្លូវស្រុកមានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានស្អាតល្អ មានភាពប្រទាក់ក្រឡាជាមួយលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃនិងក្នុងទឹក។ ឯកឧត្តមបន្តថា នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើង នឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានលើកទឹកចិត្តឱ្យ​មាន​កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិបន្តយកចិត្តទុកដាក់ជាអាទិភាពលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដោយធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់ សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសម្អាតផ្ទះឱ្យស្អាត ត្រៀមចាំទទួលភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏សង្ឃឹមដែរថា តាមរយៈយុទ្ធនាការនេះ នឹងឆ្ពោះទៅសម្រេចឱ្យបានការប្រែក្លាយពីសកម្មភាពអនុវត្តជាក់ស្តែងជាប្រចាំទៅជាចលនាជំរុញឱ្យប្រជាពលរដ្ឋមានទម្លាប់ល្អនៅក្នុងការរក្សាភាពស្អាតរបស់កម្ពុជាជានិរន្តរ៍។

សូម​ជំរាបដែរថា ដើម្បីភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាជំហានៗ ក្នុងនោះយុទ្ធនាការទី១ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមដើម្បីកម្ពុជាស្អាត គ្មានការ បំពុលដោយសំណល់ប្លាស្ទិក និងយុទ្ធនាការទី២ គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានចាប់ផ្តើមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាសកម្មភាពសម្អាត និងប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅតាមបរិវេណ លំនៅឋាន សហគមន៍ សាលារៀន វត្តអារាម និងទីសាធារណៈនានា។

ក្នុងទិសដៅបន្តសម្អាតកម្ពុជា ក្រសួងបរិស្ថានក៏​បានកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បើកយុទ្ធនាការជំហានទី៣ គឺ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន នៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេសកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដើម្បីជាភាពទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងជាពិសេសដើម្បីការរស់នៅប្រកបដោយផាសុខភាព និងភាពស៊ីវិល័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *