ក្រសួងទេសចរណ៍ពង្រឹងសមត្ថភាពគ្រូបង្គោល ដើម្បីជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចតាមបណ្តាខេត្តភូមិភាគឦសាន្ត

ភ្នំពេញ – ក្រសួងទេសចរណ៍ សហការជាមួយ​អង្គការ Swisscontact កាលពីសប្តាហ៍​កន្លងទៅនេះ បានបើកវគ្គបណ្តុះបណ្តាលធ្វើការពង្រឹងសមត្ថភាព​ទៅ​ដល់​គ្រូបង្គោលលើ​ជំនាញ​ការិយាល័យជួរមុខ គេហកិច្ច និង​សេវាកម្ម ម្ហូបអាហារ និង​ភេសជ្ជៈ ចំនួន២៣រូបមកពីខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និង​មណ្ឌលគិរី ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា នេះ គឺជាវគ្គពង្រឹងសមត្ថភាពបន្ថែមដល់លោកគ្រូ អ្នកគ្រូបង្គោលតាមបណ្តាលខេត្តគោលដៅគម្រោង ដើម្បីទទួលបានជំនាញបច្ចេកបន្ថែមទៀតលើការធ្វើតេស្ត និងវាយតម្លៃសមត្ថភាពរបស់សិក្ខាកាមក្រោយវគ្គបណ្តុះបណ្តាល។ កម្មវិធីនេះ នឹងចូលរួមពង្រឹងដល់និរន្តរភាពនៃការបណ្តុះបណ្តាលទៅថ្ងៃអនាគត ដោយអាចនិយាយបានថា មន្ត្រីបង្គោលតាមខេត្តគោលដៅនឹងមានសមត្ថភាពផ្នែកបណ្តុះបណ្តាលបច្ចេកទេសផង និងការធ្វើតេស្តសមត្ថភាពផង សំដៅធានាឲ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា ឱ្យ​បានកាន់តែល្អប្រសើរបន្ថែមទៀត។

លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានបង្ហាញជំហរមុតមាំរបស់អង្គការ Swisscontact ដើម្បីគាំទ្រគណៈកម្មការការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ឱ្យ​មានដំណើរការបានយ៉ាងរលូនប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសការចូលរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈការពង្រឹង និងលើកកម្ពស់ជំនាញវិជ្ជាជិវៈទេសចរណ៍ ដូចដែរ ឯកឧត្តមបណ្ឌិត ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងលើកឡើងថា “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)”។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact និងអនុវត្តសកម្មភាពដោយមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង ១០ទូទាំងប្រទេស បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញកម្រិតទាប យុវជនក្រីក្រ ប្រជាសហគមន៍ទេសចរណ៍/អេកូទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ បានចំនួនប្រមាណជាង ៣,០០០រូប ចាប់ពីឆ្នាំ២០១៥ ដល់ ២០២២ និងអាជីវកម្មច្រើនជាង ៤០០ នឹងទទួលផលពីការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅឆ្នាំ២០២៣នេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...