ក្រសួងប្រៃសណីយ៍​លើកទឹកចិត្ត​សិស្សានុសិស្ស ចាប់យកជំនាញឌីជីថល

ខណៈ​ដែល​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ខិតជិតមកដល់ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានធ្វើការ​អំពាវនាវ និង​លើកទឹកចិត្ត​ដល់សិស្សានុសិស្ស​ ពិចារណា​ចាប់យក​ការ​សិក្សា​ជំនាញឌីជីថល ក្រោយ​ប្រឡងចប់ ស្របតាម​បរិបទ នៃបដិវត្តន៍​ឧស្សាហកម្ម ៤.០ ក្នុងគោលដៅ​ស្វែង​រកការងារបានល្អ និង​បានចំណូលខ្ពស់។

ក្រសួងប្រៃសណីយ៍​លើកឡើងថា ក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណ​ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាព​គន្លឹះទី៥ បន្ទាប់ពី “មនុស្ស ផ្លូវ ទឹក ភ្លើង”។ បន្ថែមលើនេះទៀត ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍​ជំនាញ​ឌីជីថល ២០២៤-២០៣៥ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​កាលពីដើមឆ្នាំ២០២៤ ក៏​បានដាក់ចេញ​នូវ​ក្របខណ្ឌសមត្ថភាពជំនាញ​ឌីជីថល ដោយ​បែងចែក​ចេញជា ៧ផ្នែក ២០ក្រុមជំនាញ និង ៦៣មុខរបរ​សំខាន់ៗ សុទ្ធសឹង​ជាជំនាញ​កំពុងមានតម្រូវការ​ខ្ពស់ និង​ងាយ​ទទួលបាន​ឱកាស​ការងារល្អៗ ព្រមទាំង​អាច​ចូលរួម​ចំណែក​ក្នុងការ​កសាង​រដ្ឋាភិបាល សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដ៏រស់រវើក។

បើតាមក្រសួងប្រៃសណីយ៍ ជំនាញ​ឌីជីថល ផ្នែកសំខាន់ៗ ដែល​​កំពុង​មានតម្រូវការ​រួមមាន ៖ ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure), ផ្នែកសន្តិសុខសាយប័រ (Cybersecurity), ផ្នែក​អភិបាល​កិច្ច​ទិន្នន័យ (Data Governance), ផ្នែកសុសវែរ និង​កម្មវិធីកុំព្យូទ័រ (Software and Applications), ផ្នែក​ទិន្នន័យ និង​បញ្ញា​សិប្បនិម្មិត (Data and Artificial Intelligence), ផ្នែក​ទំនាក់ទំនង លក់ និង​ទីផ្សារ​ឌីជីថល (Digital Communication, Sales and Marketing) ក៏​ដូចជា ផ្នែកនវានុវត្តន៍​ឌីជីថល និង​សហគ្រិនភាព (Digital Innovation and Entrepreneurship)។

លោក ជី សុផាត អ្នកជំនាញ​ក្នុងវិស័យ​បច្ចេកវិទ្យា មានប្រសាសន៍ថា ជំនាញឌីជីថលពិតជា​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ព្រោះបើតាម​រយៈទិន្នន័យកាលពីឆ្នាំកន្លងទៅ គឺមានសិស្សតែ​ប្រមាណ ១០ភាគរយ​ប៉ុណ្ណោះ ដែល​បានចាប់យកជំនាញឌីជីថលសម្រាប់បន្តការសិក្សា​នៅ​ឧត្តមសិក្សា។ លោកថា ចាប់តាំងពីការ​រីករាល​នៃជំងឺកូវីដ១៩ មកដល់បច្ចុប្បន្ន ទាំងរាជរដ្ឋាភិបាល ទាំងក្រុមហ៊ុន​ឯកជន គឺបានយកចិត្តទុកដាក់ក្នុងការ​អភិវឌ្ឍប្រព័ន្ធឌីជីថល ទាំងការធ្វើពាណិជ្ជកម្ម ក៏​ដូចជា​ប្រតិបត្តិការ​ក្នុងសង្គម ដែលធ្វើ​ឱ្យ​មានតម្រូវការ​ខ្ពស់សម្រាប់អ្នកជំនាញឌីជីថល ប៉ុន្តែចំនួន​និស្សិត​កម្ពុជាដែល​ចេះជំនាញឌីជីថល គឺមានកម្រិតនៅឡើយ។

ជាការកត់សម្គាល់របស់លោក ជី សុផាត និស្សិត​ដែល​ចេះជំនាញឌីជីថល បច្ចុប្បន្ន​ពួកគេ​មិន​ពិបាក​នៅ​ក្នុងការ​រក​ការងារធ្វើនោះទេ, ហើយ​បើនិយាយពីកត្តាហិរញ្ញវត្ថុវិញ ក៏​ប្រសើរ​ បើធៀប​នឹង​ផ្នែកផ្សេងៗ ។ លោក ជី សុផាត ក៏​បានឱ្យដឹងដែរថា ការចេះនូវ​ជំនាញឌីជីថល គឺមានឱកាស​ការងារច្រើន ដោយ​មិន​ត្រឹម​តែ​ការងារ​នៅ​ក្នុងស្រុកទេ តែ​ក៏​អាច​មានការងារនៅក្រៅស្រុកផងដែរ ព្រោះនេះជា​បច្ចេកទេស ដោយ​អ្នកជំនាញនេះ​អាច​ធ្វើ​ការ​នៅទីណា​ក៏​បាន។

យោង​តាមទិន្នន័យ​ក្រសួងអប់រំ យុវជន និងកីឡា និស្សិត​ដែល​កំពុង​សិក្សា​ជំនាញឌីជីថល​នៅ​ថ្នាក់​ឧត្តមសិក្សា គឺមាន​ចំនួន​ប្រមាណជា ១០% នៃចំនួនិស្សិត​សរុប​ប្រមាណ ២០ម៉ឺននាក់ដែល​ចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សា​ជា​រៀងរាល់ឆ្នាំ។ ចំនួននេះ​បាន​បង្ហាញ​ពីការ​ចាប់អារម្មណ៍​ពីការ​សិក្សា​ជំនាញឌីជីថល​នៅ​មានកម្រិតទាប បើប្រៀបធៀប​ទៅនឹង​ជំនាញ​វិទ្យាសាស្រ្តសង្គម ធុរកិច្ច និង​ច្បាប់ ដែលមានចំនួននិស្សិត​សរុប​រហូត​ដល់ជាង ៦០%។

តាមការ​សិក្សា និង​វាយ​តម្លៃ​លើ​តម្រូវការ និង​ការផ្គត់ផ្គង់ជំនាញឌីជីថល​នៅ​កម្ពុជា ដែលធ្វើ​ឡើង​ដោយ​បណ្ឌិត្យ​សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និង​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍កម្ពុជា គាំទ្រ​ដោយ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ ដែល​បាន​ប្រមូលទិន្នន័យ​ពីក្រុមហ៊ុន​ចំនួនជាង២រយដែល​កំពុងធ្វើប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា បានរកឃើញ​ពីគម្លាតជំនាញឌីជីថល កង្វះ​ខាត​អ្នកជំនាញ​ឌីជីថល​ក្នុងទីផ្សារ​ការងារ ដែលមានដូចជា អ្នកជំនាញអភិវឌ្ឍន៍​មាតិកា, អ្នកជំនាញ​សរសេរ​កម្មវិធីកុំព្យូទ័រ, អ្នក​ជំនាញ​ច្នៃប្រឌិត និង​នវានុវត្តន៍​បច្ចេកវិទ្យា, អ្នក​ជំនាញដោះស្រាយ​បញ្ហា​លើ​សុសវែរ និង​ហាដវែរ និង អ្នក​ជំនាញ​គ្រប់គ្រង និង​ការពារ​ទិន្នន័យ​ចាំបាច់។

ជាមួយគ្នានេះ តាមរយៈ​ការ​ស្ទង់មតិទៅលើក្រុមហ៊ុនទាំងជាង២រយ គេ​ក៏​បានអះអាង​ពីកំណើន នៃតម្រូវការ​ជ្រើសរើស​បុគ្គលិក​ថ្មី​ដែល​ជាអ្នកជំនាញបច្ចេកវិទ្យាឌីជីថល ជាមធ្យម៣០%​ក្នុងមួយឆ្នាំ ។ កំណើន​តម្រូវការ​អ្នកជំនាញ​ឌីជីថល​សម្រាប់ក្រុមហ៊ុន​នាពេលអនាគត​រួមមាន ៖ អ្នក​បង្កើត​កម្មវិធីសុសវែរ, អ្នក​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា, អ្នកជំនាញ​គ្រប់គ្រង​ទិន្នន័យ និង​បណ្តាញ, អ្នក​រចនាក្រាហ្វិក និង​ប្រព័ន្ធផ្សព្វផ្សាយ, អ្នក​បច្ចេកទេស​ជំនាញ​បច្ចេកវិទ្យា, អ្នកផ្តល់សេវាកម្មជំនាញ​បច្ចេកវិទ្យា, វិស្វករ​អេឡិចត្រូនិក និង​អ្នក​គ្រប់គ្រង​ផ្នែក​បច្ចេកវិទ្យា។ ដោយឡែក​សម្រាប់​ក្រុមហ៊ុនវិស័យ​សេដ្ឋកិច្ចផ្សេង​ទៀត ក្នុងចំណោម​ជំនាញបច្ចេកវិទ្យា​ឌីជីថល​សំខាន់ៗ​ដែលត្រូវ​ការ​នាពេលអនាគត​រួមមាន ៖ អ្នកទីផ្សារ​ផ្នែកបច្ចេកវិទ្យា, អ្នកជំនាញ​គ្រប់គ្រង​ទិន្នន័យ និង​បណ្តាញ, អ្នក​បច្ចេកទេស​ទូរគមនាគមន៍ និង​ការផ្សព្វផ្សាយ, អ្នករចនាក្រាហ្វិក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជំនាញឌីជីថលផ្សេងៗ​ទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *