ភ្នំពេញ – ថ្ងៃទី១៤ កុម្ភៈ ឬទិវានៃក្តីស្រឡាញ់ ត្រូវបានសិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា គឺជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូរស្នេហ៍ ហើយយុវជនមួយចំនួនតូចបានប្រព្រឹត្តសកម្មភាពភ្លើតភ្លើន, ភ្លេចការសិក្សា, បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ, ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ ។ បើតាមក្រសួងអប់រំ យុវជន និងកីឡា ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។
ដូច្នេះ ដើម្បីជាវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដើម្បីកុំឱ្យយល់ខុសអំពីអត្ថបន័យ នៃទិវានៃក្តីស្រឡាញ់ ។ ជាមួយគ្នានេះ គ្រប់គ្រឹះស្ថានសិក្សា និងថ្នាក់រៀន ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយត្រូវតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

ក្រសួងអប់រំ ក៏បានណែនាំដល់គ្រឹះស្ថានសិក្សា ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» និងក៏ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ អប់រំណែនាំ និងកែលម្អសិស្សានុសិស្សបានទាន់ពេលវេលា។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គោលបំណង នៃសេចក្តីណែនាំរបស់ក្រសួងអប់រំ គឺក្រើនរំលឹកដល់សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ ។ ឯកឧត្តមបញ្ជាក់ថា យុវជនមានតួនាទីសំខាន់នៅក្នុងការចូលរួមលើកកម្ពស់សុខភាពបុគ្គល និងសុខភាពគ្រួសារ ដោយអនុវត្តនូវវិធានការសុខាភិបាល ដែលស្របទៅនឹងគោលការណ៍នានារបស់ក្រសួងអប់រំ យុវជន និងកីឡា។
ជាមួយគ្នានេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានមានប្រសាសន៍ដែរថា ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ គឺមិនមែនជាទំនៀមទម្លាប់របស់ខ្មែរយើងនោះទេ ។ តែបើតាមការសង្កេត មានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាយុវវ័យរបស់យើងមួយចំនួនបានយកថ្ងៃនេះធ្វើជាការជួបជុំគ្នា ពិសារអាហារជាមួយគ្នាដើម្បីបង្ហាញពីក្តីស្រឡាញ់របស់ខ្លួនជូនទៅដល់បុគ្គលណាម្នាក់ ឬច្រើននាក់ដែលខ្លួនស្រឡាញ់។

នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសអូមីក្រុង លោកជំទាវធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវវ័យទាំងអស់ សូមកុំភ្លេចខ្លួនថា វីរុសកូវីដ១៩ ប្រភេទអូមីក្រុងកំពុងតែចរាចរណ៍យ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ហើយយើងទាំងអស់គ្នាក៏មិនត្រូវព្រងើយកន្តើយ មិនអើពើនឹងការចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវនេះដែរ។
បើតាមលោកជំទាវ យើងត្រូវបង្កើននូវសកម្មភាព៣ការពារ ពាក់ម៉ាស់ លាងដៃ គម្លាតសុវត្ថិភាពបុគ្គល ៣កុំ កុំទៅកន្លែងដែលមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិត កុំចាប់ដៃគ្នា ឬកៀកគ្នា។

ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិតក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គួរយកថ្ងៃទី១៤ កុម្ភៈនេះ ជាថ្ងៃត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
– លោកវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន
“ថ្ងៃនេះគួរនាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ១៩ ជាពិសេសដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នាជាចាំបាច់ ដើម្បីផ្តល់នូវសេចក្តីស្រឡាញ់ជូនដល់ពួកគាត់នៅពេលនេះ ព្រោះវ៉ាក់សាំងកូវីដ១៩ រួមជាមួយនឹងការនាំគ្នាអនុវត្តឱ្យបានត្រឹមត្រូវ នូវវិធានការ៣ការពារ និង៣កុំ គឺពិតជាជួយសង្រ្គោះអាយុជីវិតមនុស្សជាទីស្រឡាញ់របស់លោកអ្នក”
ក្នុងនោះដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីណែនាំ ដោយហាមធ្វើសកម្មភាពជួបជុំប្រមូលផ្តុំក្នុងចំណោមសិស្ស-និស្សិត និងយុវជន-យុវនារីតាមគ្រប់រូបភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងទីតាំងសាធារណៈនានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលអាចបង្កហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។
ជាមួយគ្នានេះ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំធ្វើការអប់រំ ណែនាំដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូប ឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ដើម្បីកុំឱ្យពួកគេមានការយល់ច្រឡំថា «ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ» ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបរវាងគូសង្សារ និងដើម្បីចៀសវាងការប្រព្រឹត្តសកម្មភាពខុសសិលធម៌ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់ខ្លួនឯង គ្រួសារ-សាច់ញាតិ និងសង្គមជាតិទាំងមូល៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran ឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2026
សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/01/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2025
កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

ឡាវ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥ កន្លែង ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2026
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2025
ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/03/2026
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































