ក្រសួងអប់រំរកឃើញជ័យលាភីសិស្សពូកែទូទាំងប្រទេសចំនួន ៦០រូបប្រចាំឆ្នាំ២០២៣

ភ្នំពេញ – បន្ទាប់ពីដំណើរការប្រឡងយ៉ាងស្វិតស្វាញរបស់សិស្សានុសិស្សចំនួន ៤៨០នាក់ រយៈពេល ១សប្តាហ៍កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញជ័យលាភីសិស្សពូកែទូទាំងប្រទេសប្រចាំឆ្នាំ​២០២៣ចំនួន ៦០រូប ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរជាមួយជ័យលាភីទាំង ៦០រូបជាសិស្សពូកែទូទាំងប្រទេស ព្រមទាំងបេក្ខជនទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ និងបានឆ្លងកាត់នូវបទពិសោធន៍មួយទៀត ក្នុងវ័យជាសិស្សនៅកម្រិតចំណេះទូទៅ និងជាសិស្សពូកែ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការត្រឹមតែមានចំណេះដឹងតែម្យ៉ាង មិនគ្រប់គ្រាន់នោះទេ ព្រោះធនធានមនុស្សចាំបាច់ត្រូវមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីក្លាយជាពលរដ្ឋល្អ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា ក្មួយៗជាសិស្សពូកែ និងជាជ័យលាភីនៅថ្ងៃនេះ នឹងក្លាយជាធនធានបញ្ញាវន្តសម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។ ជាពិសេសស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា បដិវត្តឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត និងការប្រើប្រាស់មនុស្សយន្ត។

សូម​បញ្ជាក់ថា សិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែទូទាំងប្រទេស ត្រូវទទួលរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល រួមមាន ទី១. ប្រកាសស្ដីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ១ច្បាប់ ទី២. មេដាយមួយគ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទី៣. វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស ១ច្បាប់ ទី៤. ប្រាក់រង្វាន់ចំណាត់ថ្នាក់លេខ១ ចំនួន ៣លាន៥សែនរៀល, ចំណាត់ថ្នាក់លេខ២ ចំនួន ៣លាន២សែនរៀល, ចំណាត់ថ្នាក់លេខ៣ ចំនួន ២លាន៩សែនរៀល, ចំណាត់ថ្នាក់លេខ៤ ចំនួន ២លាន៦សែនរៀល, ចំណាត់ថ្នាក់លេខ៥ ចំនួន ២លាន៣សែនរៀល, ចំណាត់ថ្នាក់លេខ៦ ចំនួន ២លានរៀល, ចំណាត់ថ្នាក់លេខ៧ ចំនួន ១លាន៧សែនរៀល, ចំណាត់ថ្នាក់លេខ៨ ចំនួន ១លាន៤សែនរៀល, ចំណាត់ថ្នាក់លេខ៩ ចំនួន ១លាន១សែនរៀល, ចំណាត់ថ្នាក់លេខ១០ ចំនួន ៨សែនរៀល។

គួរជម្រាបជូនដែរថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រឡងសិស្សពូកែទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...