ក្រសួងអប់រំ ៖ បេក្ខជន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ អាច​ចូលរួមប្រឡងបាក់ឌុប នៅ​ខេត្ត​របស់ខ្លួន​ក៏​បាន នៅ​ខេត្ត​ផ្សេង​ក៏​បាន

តាមរយៈសេចក្តីជូនដំណឹង ស្តីពី​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចេញផ្សាយ​នៅ​ថ្ងៃទី៣១ កក្កដា ក្រសួងអប់រំ​យុវជន និងកីឡា បានអនុញ្ញាត ដោយ​ផ្តល់អាទិភាព​ដល់បេក្ខជន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ អាច​ចូលរួម​ប្រឡង​នៅ​ទីតាំង​ក្នុង​ខេត្ត​របស់ខ្លួន​ក៏​បាន ឬ​នៅ​ខេត្តផ្សេង​ទៀត​ក៏​បាន ប្រសិន​បើ​បេក្ខជន​បាន​ភៀសខ្លួន​ចេញពីខេត្តដែលខ្លួន​រស់នៅ។

ការផ្តល់អាទិភាព​ដល់បេក្ខជន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារនេះ គឺដើម្បីធានា​​ឱ្យ​ដំណើរ​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ អាច​ប្រព្រឹត្ត​ទៅ​ដោយរលូន ហើយ​បេក្ខជន គណៈមេប្រយោគ​គ្រប់លំដាប់ថ្នាក់ និង​អ្នកពាក់ព័ន្ធមានសុខសុវត្ថិភាព។ តែយ៉ាងណា បេក្ខជន​ដែល​ភៀសខ្លួន ត្រូវ​ទៅដាក់​ពាក្យ​នៅមន្ទីរ​អប់រំ យុវជន និងកីឡា រាជធានី ខេត្ត ដែលខ្លួន​បាន​សម្រេចចិត្ត​ជ្រើសរើស​ប្រឡង ដោយ​បេក្ខជនភៀសខ្លួន ត្រូវ​ទៅ​ទទួល​សលាកបត្រ​ឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរ​អប់រំ យុវជន និងកីឡារាជធានី ខេត្ត​ ដែល​សាមីជន​បានដាក់ពាក្យ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។

ក្រសួងអប់រំផ្តល់អាទិភាពដល់បេក្ខជនប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ អាចប្រឡងនៅខេត្តរបស់ខ្លួន ឬក៏ខេត្តផ្សេងបាន

ដោយឡែកបេក្ខជន​ដែលសម្រេច​ចិត្ត​ប្រឡង​នៅ​ខេត្ត​ព្រះវិហារ ត្រូវ​ត្រៀម​ទៅ​ប្រឡង​នៅ​ក្នុង​ទីរួម​ខេត្ត​ព្រះវិហារដដែល។

ចំពោះបេក្ខជន​ដែល​សម្រេចចិត្ត​ចូលរួម​ការប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព ក្រសួងអប់រំ យុវជន និងកីឡា នឹង​រៀបចំ​មណ្ឌល​ប្រឡង​នៅ​ក្នុង​ភូមិ​សាស្រ្ត​ស្រុកពួក នៃខេត្ត​សៀមរាប ដោយ​ក្រសួង​នឹង​បង្កើត​ក្រុមការងារ ដើម្បីគាំទ្រ​លើ​ការ​ដឹកជញ្ជូន​បេក្ខជន ផ្តល់ថវិកា​សម្រាប់ការហូបចុក ការស្នាក់នៅ និង​រៀបចំយន្តការ​ផ្សេង​ទៀត តាម​ការ​ចាំបាច់។

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ មន្ទីរអប់រំ យុវជន និងកីឡា​រាជធានី ខេត្ត​ចំនួន២៣ (លើកលែង​តែ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ) ត្រូវ​ចាត់ចែង​ទទួលពាក្យ​សុំ​ចុះ​ឈ្មោះប្រឡង និង​ទទួល​បូក​សរុប​ព័ត៌មាន​ដែល​ទទួល​បានពីបេក្ខជន​ភៀសខ្លួន ពីខេត្ត​ទាំងពីរខាងលើ រួច​ហើយ​រៀបចំ​ជា​បញ្ជី​ឈ្មោះ​បេក្ខជន​ភៀសខ្លួន ដែល​បាន​ដាក់ពាក្យ​ប្រឡង ព្រមទាំង​បញ្ជូន​មក​ក្រសួង (នាយកដ្ឋានកិច្ចការប្រឡង) នៅត្រឹម​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីក្រសួងអាចបូកសរុប និង​រៀបចំ​ជា​បញ្ជី​រាយ​នាមបេក្ខជន និង​សលាកបត្រឯកត្តជន និងបន្តនីតិវិធី នៃដំណើរ​ការ​ប្រឡង​ជា​បន្ត​ទៀត ដោយ​ក្រសួងនឹង​បោះពុម្ព​សលាកបត្រ​ឯកត្តជន​របស់បេក្ខជន ដើម្បី​ឱ្យ​បេក្ខជនភៀសខ្លួន អាច​មក​ទទួល​នៅ​មន្ទីរអប់រំ យុវជន និងកីឡា​រាជធានីខេត្ត។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ បានបណ្ដាលឱ្យមានការផ្អាកដំណើរការសាលារៀន និងប្រជាជនភៀសខ្លួន។ ក្នុងន័យនេះ ក្រសួងអប់រំ សម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ទៅថ្ងៃទី២៨ នឹងទី២៩ ខែសីហា ឆ្នាំ២០២៥វិញ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា

តាមទិដ្ឋភាពជាក់ស្តែង ខេត្តឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ បានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ហេតុ​នេះ ក្រសួងចាំបាច់​ត្រូវ​មានវិធានការ​គាំទ្រពិសេស សម្រាប់បេក្ខជន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ។

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ក្រសួងនៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងមក ដោយដាក់ចេញគោលការណ៍ បទប្បញ្ញត្តិ កម្រិតវិន័យ និងសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធនឹងការប្រឡង ព្រមទាំងរៀបចំយន្តការ និងនីតិវិធីគ្រប់គ្រងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល ក្នុងនោះ យន្តការចូលរួមរបស់ជំនួយការអប្បមាទទូទាំងប្រទេសនៅតែប្រើដដែល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *