ក្រសួងអប់រំ និង ស.ស.យ.ក. ដាក់បញ្ចូល​កម្មវិធី “មនសិការពលរដ្ឋល្អ” ដល់យុវជន​តាម​គ្រឹះស្ថានសិក្សា

នៅឆ្នាំ២០២៦ខាងមុខនេះ យុវជន​ដែល​កំពុង​សិក្សា​នៅ​គ្រឹះស្ថានសិក្សាក្នុង​រាជធានី និងខេត្ត​គោលដៅ​មួយ​ចំនួន ពួកគេ​នឹង​បាន​ចូលរួម​ក្នុង​កម្មវិធី ” មនសិការពលរដ្ឋល្អ” ដែលជាកម្មវិធី ជំរុញឱ្យយុវជនក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ មានសមត្ថភាពប្រកបដោយមនសិការស្នេហាជាតិ។

ក្នុងពិធីបើក​កម្មវិធី “មនសិកាពលរដ្ឋល្អ” ដល់យុវជន​តាម​គ្រឹះស្ថានសិក្សា​ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃ​ខ្ពស់​ចំពោះ សហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) ដែលបានផ្តួចផ្តើម​ឡើង​នូវ​កម្មវិធីមនសិការពលរដ្ឋ​ល្អ ប្រកបដោយ​អត្ថន័យ និង​ខ្លឹមសារ​សម្រាប់​ជា​ប្រយោជន៍​ដល់សិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះ​ដឹង ពង្រឹងសមត្ថភាព។ ឯកឧត្តមថា កម្មវិធីនេះ បានរៀបចំ​សៀវភៅ​ប្រកប​ដោយ​ខ្លឹមសារ​ផ្តោត​លើ​ការ​អភិវឌ្ឍយុវជន, យកវិធីសាស្រ្ត​បង្រៀន​ថ្មី​មក​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព, ទទួលយក និង​ចូលរួម​អនុវត្ត​គម្រោង​ពីសំណាក់​លោកគ្រូ អ្នកគ្រូ ដោយ​គូស​បញ្ជាក់ថា គ្រូបង្គោល គឺជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ការ​ចែករំលែក​ចំណេះដឹងបន្ត និង​លើក​កម្ពស់គុណភាពអប់រំ, ការ​ពង្រឹងបំណិនសតវត្សទី២១ និង ការ​លើក​កម្ពស់​មនសិការ​ស្នេហាជាតិក្នុង​ចំណោម​យុវជន។

នាឱកាស​នោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធយុវជន​កម្ពុជា បានគូស​បញ្ជាក់ពីគោល​បំណង​ធំបំផុត នៃកម្មវិធី មនសិការពលរដ្ឋ​ល្អ គឺ​ជំរុញ​ឱ្យ​យុវជន​មាន​សមត្ថភាព និង​ភាពជឿជាក់​លើ​ខ្លួន​ឯង រួម​សាមគ្គីគ្នា​ជាធ្លុង​មួយ ខិតខំ​រៀនសូត្រ​ បន្ត​ពង្រឹងសមត្ថភាព ស្វែង​យល់​ពីការផ្តល់តម្លៃ និង​មោទនភាព​ចំពោះ​ប្រទេស​ជាតិ និង​បណ្តុះឆន្ទៈមនសិការស្នេហាជាតិ ដែលនេះនឹង​ក្លាយ​ជាខឿន​ដ៏​រឹងមាំ​មួយ រួម​ចំណែក​ដលើ់​ការការពារ និង​អភិវឌ្ឍ​ប្រទេស​ជាតិ។

សូមជំរាបជូនថា ចាប់តាំងពីឆ្នាំ២០២៤មក កម្មវិធី​មនសិការពលរដ្ឋល្អ ត្រូវ​បានដាក់​ឱ្យ​អនុវត្ត​នៅ​តាម​គ្រឹះស្ថាន​សិក្សា​តាម​បណ្តា​ខេត្ត​រាជធានី​ចំនួន១២ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង និងខេត្តតាកែវ តាមរយៈការអនុវត្តវិធីសាស្ត្របង្រៀនថ្មី និងបានជំរុញសកម្មភាពក្រៅម៉ោងសិក្សាសម្រាប់យុវជន ជាមួយសមាជិកក្លឹប ជាសិស្សកម្រិតថ្នាក់ទី១០ និងថ្នាក់ទី១១ ប្រកបដោយជោគជ័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...