សិស្សភៀសសឹក៣រូប ចូលរៀនដោយឥតគិតថ្លៃជាបណ្ដោះអាសន្ននៅសាលារៀនវ៉េស្ទឡាញន៍

សិស្ស​ដែល​ជា​កូនៗ​ពលរដ្ឋភៀសសឹក មកពីស្រុកអូស្មាច់ ខេត្ត​ឧត្តរមានជ័យ ចំនួន៣នាក់ ត្រូវ​បាន​សាលា​រៀន​វ៉េស្ទឡាញន៍ ចុះ​ឈ្មោះ​ឱ្យ​ចូលរៀន​បណ្តោះអាសន្នឥតគិតថ្លៃ នៅ​សាលា​រៀនវ៉េស្ទឡាញន៍ សាខាភ្នំពេញថ្មី ដើម្បីបន្ត​ការ​សិក្សា​របស់ពួកគេ រហូត​ដល់ស្ថានភាព​វិលត្រឡប់​មក​រកធម្មតាវិញ។

ពួកគេ​ទាំង៣នាក់ ជាសិស្ស​សិក្សា​ថ្នាក់ទី៨ មកពី​សាលា​ចំណេះទូទៅ​មានជ័យ និងសិក្សា​ថ្នាក់ទី៥ និង​ថ្នាក់​មត្តេយ្យ មក​ពី​សាលា​បឋមសិក្សា​អូរស្មាច់១ ។

បើតាម​ក្រសួងអប់រំ យុវជន និងកីឡា គិត​មក​ទល់នឹង​ល្ងាច​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៦ សាលា​រៀន​ក្នុង​ខេត្ត​ជាប់​បន្ទាត់ព្រំដែន​ជាមួយ​ប្រទេសថៃ​ចំនួន ៦ខេត្ត​ បានបិទទ្វារ ដែល​មាន​សាល​ារៀនសរុបចំនួន ៨៨៣សាលា ប៉ះពាល់​ដល់​សិស្ស​ចំនួន ២០៨៩៥៩នាក់។ ដោយឡែកខេត្ត​ឧត្តរមានជ័យ មានសាលារៀនចំនួន ២៦០សាលា បានផ្អាក​ដំណើរការ ដែលធ្វើ​ឱ្យ​ប៉ះពាល់ដល់សិស្សចំនួន ៥៥ ៧៣១នាក់។

ក្នុងគ្រាដ៏លំបាកនេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប តាមរយៈ​បណ្តាញសង្គម បានអំពាវនាវ​ដល់​សាលា​ឯកជនចំណេះទូទៅ​ទាំងអស់ គួរ​សហការ​ជាមួយស​ាលារដ្ឋ ជួយ​ទទួល​យកសិស្ស​ដែលជាកូនៗភៀសសឹក​ចូលរៀន​បន្ត​ដោយ​ឥតគិតថ្លៃ​ជា​បណ្តោះអាសន្ន រហូត​ដល់ស្ថានភាព​ធម្មតាដែលពួកគាត់​អាចវិលទៅសាលាពួកគាត់វិញ។

នេះជា​ពេលវេលា​ដែលយើងជាខ្មែរ​ត្រូវ​រួមគ្នា​ជាធ្លុង​មួយ ជួយ​ប្រជាជាតិ និង​ប្រជាជន​យើង

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍ថា បណ្តាញសាលា​រៀន Westline Education Group នឹង​ចូលរួម​កិច្ច​ការ​នេះ ដោយ​មោទមនភាព។ ហើយអគ្គនាយកនៃ WEG ទាំងអស់ត្រៀមលក្ខណៈជួយសម្របសម្រួល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។