ក្រសួងកសិកម្មបន្តជ្រើសរើស​មន្រ្តីកសិកម្មឃុំ​ដំណាក់កាលទី២ ចំនួន៨០០នាក់​ នៅខែមេសា

យោង​ទៅតាមផែនការ​ដែលបានគ្រោងទុក ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹងបន្តសហការជាមួយភាគីពាក់ព័ន្ធ ធ្វើការជ្រើសរើស​មន្រ្តីកសិកម្ម​ឃុំ​នៅ​ដំណាក់កាលទី២ ចំនួន៨០០នាក់ទៀត។

ក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពីរសៀលថ្ងៃទី៣០ ខែមករា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លើកឡើងថា ក្រោម​ការ​សហការជាមួយ​ភាគី​ពាក់ព័ន្ធ​ដែលមានដូចជា​ក្រសួងមុខងារសាធារណៈ អង្គភាពប្រឆាំងអំពើពុករលួយជាដើម កាលពីខែធ្នូ ឆ្នាំ២០២៣ ក្រសួងបានរៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ​ចំនួន២៥០នាក់ ប្រកបដោយតម្លាភាព សមត្ថភាព និង​គុណភាព។ បច្ចុប្បន្ន​មន្រ្តីកសិកម្មឃុំទាំង​២៥០នាក់ នឹងត្រូវបណ្តុះបណ្តាល​ពីរបៀបរបបការងារនៅ​ក្នុងខែកុម្ភៈនេះ មុន​នឹង​បញ្ជូន​ទៅធ្វើការងារ​នៅតាមឃុំ ក្នុងខេត្ត​ចំនួន១៧ទូទាំងប្រទេស ដែលជា​ខេត្ត​មានដំណាំស្រូវជាដំណាំគោល។

ជាមួយគ្នានេះ តាមផែនការគ្រោងទុក ក្រសួងកសិកម្មនឹងបន្ត​សហការ​ជ្រើសរើសមន្រ្តីកសិកម្មឃុំ​នៅ​ដំណាក់កាលទី២ ចំនួន៨០០នាក់ទៀត នៅក្នុងខែមេសា ឆ្នាំ២០២៤ខាងមុខ។

ស្របគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អគុណ និងកោតសរសើរ ដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា​ប្រមាញ់ និងនេសាទ ​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​ដែលបានចូលរួម​នៅ​ក្នុងការ​ដឹកនាំជ្រើសរើសមន្រ្តីកសិកម្មឃុំ​ជំហានទី១ ចំនួន២៥០នាក់នោះ។ សម្តេចបញ្ជាក់ថា ការជ្រើសរើសនេះ មិ​នមែន​ជា​កិច្ចការ​ចុងក្រោយ​នោះទេ តែជាកិច្ចការ​ដំបូង ហើយ​កិច្ចការបន្ទាប់គឺ​ត្រូវ​ធានានូវ​ការបណ្តុះបណ្តាល ការ​បំប៉នជំនាញជាប្រចាំ ហើយ​ជាពិសេស​នៅពេលមន្រ្តីកសិកម្មឃុំទាំងនោះចុះ​ទៅមូលដ្ឋាន សូមអាជ្ញាធរយកចិត្តទុកដាក់ទៅដល់ធនធានរបស់យើង។

សូមអាជ្ញាធរយកចិត្តទុកដាក់​ឱ្យ​តម្លៃ ព្រោះនេះជាធនធាន នៅ​ក្នុងការ​ជួយ​ទៅ​ដល់កសិករ​របស់យើង…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវទៅដល់​ប្អូនៗ​ដែលបានជាប់ជាមន្រ្តីកសិកម្មឃុំ សូមប្រតិបត្តិជំនាញ​របស់ខ្លួន​ដោយ​យកបេះដូងទៅជាមួយ ហើយក្នុងរយៈពេល​ដែលបំពេញភារកិច្ចនោះ ត្រូវជួយ​កសិករ ដោយបានន័យថា យើងធ្វើបុណ្យពិតប្រាកដជួយដល់កសិករ។

គួរ​ជំរាបជូនថា ការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ធ្វើឡើងស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយ​ទៅ​ដល់ប្រជាកសិករ​តាមតំបន់មូលដ្ឋាន ។ យោង​តាមគោលនយោបាយ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គ្រោងនឹងធ្វើការ​ពង្រាយ​មន្រ្តីកសិកម្មឃុំ​ចំនួន ១៦០០នាក់ ក្នុងបេសកកម្ម​ធ្វើការ​បម្រើ​កសិករ ១.៦លាននាក់ ឬស្មើនឹងចំនួនប្រជាជន ៧.៥លាននាក់​ នៅ​គ្រប់ភូមិ ឃុំ​ទូទាំង​ប្រទេស ចាប់ពីឆ្នាំ​២០២៣ ដល់ឆ្នាំ២០២៨៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...