ភ្នំពេញ – អំពើហិង្សាជាបញ្ហាសាធារណៈដែលយើងត្រូវខិតខំទប់ស្កាត់ និងលុបបំបាត់ ដោយសារតែអំពើហិង្សាមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសង្គម ហើយបានដាក់សម្ភាធមកលើរាជរដ្ឋាភិបាល ជាពិសេសនៅលើផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។ នេះបើតាមប្រសាសន៍លើកឡើងរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹងកន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាអនុប្រធាន គ.អ.ស.អ.ប.អ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីដាក់ដំណើរការជាផ្លូវការ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសិទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃពុធនេះ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹងកន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បន្ថែមថា អំពើហិង្សាលើស្រ្តី អំពើហិង្សាលើយេនឌ័រ ជារឿងដ៏អាក្រក់មួយនៃការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិស្រ្តី ព្រោះអំពើហិង្សានេះ បានបង្កគ្រោះថ្នាក់ភ្លាមៗ ដល់អាយុជីវិតស្រី្តរងគ្រោះ និងផ្ដល់ផលប៉ះពាល់អវិជ្ជមានយូរអង្វែងផ្នែករាងកាយ ប្រាជ្ញា ស្មារតី សុខភាពផ្លូវចិត្ត សុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ជនរងគ្រោះ។
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ អំពើហិង្សាលើស្រ្តី ជាការងារអាទិភាពមានរយៈពេលជាង ២០ឆ្នាំមកហើយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកជំទាវកិត្តិបណ្ឌិត បន្តថា ការងារនេះ បានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ ដល់ទី៤ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងផែនការយុទ្ធសាស្រ្តក្រសួងកិច្ចការនារី នារីរតនៈទី១ ដល់ទី៥ និងនៅក្នុងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹងកន្ថាផាវី
“យើងលុបបំបាត់អំពើហិង្សាមិនបានទេនៅក្នុងពិភពលោក ពាក្យលុបបំបាត់អាចធ្វើមិនបាន ប៉ុន្តែយ៉ាងតិចណាស់កាត់បន្ថយឱ្យបានទាបបំផុត”
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បញ្ជាក់បន្ថែមថា ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ផ្ដោតការយកចិត្តទុកដាក់ រួមមាន ទី១. ការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ទី២. ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការអនុវត្តប្រកបដោយគ្រោះថ្នាក់ចំពោះស្រ្តី និងក្មេងស្រីតាមរយៈការទប់ស្កាត់ និងធ្វើកិច្ចអន្តរាគមន៍ ផ្ដល់សេវាឱ្យឆ្លើយតបសម្រាប់ជនរងគ្រោះ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹងកន្ថាផាវី
“ការងារទប់ស្កាត់ និងលុបបំបាត់អំពើហិង្សានេះ ជាការងារអន្តរក្រសួងមិនមែនជាការងារដែលធ្វើឡើយដោយក្រសួងកិច្ចការនារីតែម្នាក់នោះទេ ពិតមែនតែក្រសួងកិច្ចការនារីសម្របសម្រួល និងជួយសម្រួលនីតិវិធីឱ្យដំណើរការទៅមុខ”
តាមការបញ្ជាក់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹងកន្ថាផាវី ក្រសួងកិច្ចការនារីបានបង្កើតក្រុមការងារបច្ចេកទេសមួយជាអន្តរក្រសួង គឺក្រុមការងារបច្ចេកទេសទទួលបន្ទុកឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដោយមានសមាសភាពពីក្រសួងចំនួន ១៧ស្ថាប័ន និងមាន ៤០ដៃគូអភិវឌ្ឍជាតិ អន្តរជាតិ និងសង្គមស៊ីវិលដែលចូលរួមក្នុងការងារនេះ ដើម្បីផ្ដល់ជាធាតុចូល អនុវត្តសកម្មភាព និងតាមដានសកម្មភាព និងវាយតម្លៃសកម្មភាព។
គួរជម្រាបជូនថា ពិធីដាក់ដំណើរការជាផ្លូវការ គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសិទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍ ប្រារព្ធឡើងក្នុងគោលបំណង ទី១. ប្រកាសដាក់ឱ្យដំណើរការ និងទទួលស្គាល់ជាផ្លូវការសមាសភាពគណៈកម្មាធិការពិសេសតាមដានការអនុវត្តក្មវិធីសកម្មភាពនៃសន្និសិទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍ និងទី២. បញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋភិបាលកម្ពុជាក្នុងការចូលរួមអនុវត្តនៅសេចក្ដីសម្រេចចិត្តរបស់សន្និសិទ្ធកំពូលនៅទីក្រុងណាអូប៊ី ឆ្នាំ២០១៩ ស្ដីពីកម្មវិធីសកម្មភាពនៃសន្និសិទ្ធិអន្តរជាតិពីប្រជាជន និងអភិវឌ្ឍ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2026
សម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សានៅក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ដល់ទៅ ១២០កន្លែង...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/12/2024
គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី១២ បើទោះជាធ្លាក់ ឬជាប់បាក់ឌុប ដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍១០០% និងនិស្សិតបង់ថ្លៃ សរុបចំនួន ២៩០កន្លែង...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































