រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំង៣រូបអំពីសារៈសំខាន់នៃការសិក្សាពេញមួយជីវិត

ក្នុងជំនួប​ជាមួយ​និស្សិត​ជ័យលាភីអាហារូបករណ៍​របស់​រាជរដ្ឋាភិបាលជប៉ុន ក្នុងក្របខណ្ឌ​កម្មវិធី «អ្នកដឹកនាំវ័យក្មេង Young Leaders Program» ឆ្នាំ២០២៣-២០២៤ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើក​ឡើង​ពីសារៈសំខាន់ នៃការ​សិក្សា​ពេញ​មួយ​ជីវិត ដែលទាំងអស់គ្នា​ត្រូវ​បន្ត​សិក្សា ស្វែង​យល់ពីបរិបទថ្មីៗ នៃការ​វិវត្តរបស់សង្គម។

លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏​បានផ្តល់អនុសាសន៍​និស្សិតជ័យលាភី ត្រូវមានជំនាញទន់ ភាពទន់ភ្លន់ និងការបើកចិត្តទូលាយទទួលយកគំនិតថ្មីៗ នៅក្នុងការប្រាស្រ័យទាក់ទង និងភាពជាអ្នកដឹកនាំរបស់ខ្លួន និងត្រូវមានគោលការណ៍ច្បាស់លាស់ដើម្បីសម្រេចអ្វីដែលខ្លូនចង់បាន។

ជាមួយ​គ្នា​នេះ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក៏បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹងពង្រឹងសមត្ថភាព ត្រូវមានឥរិយាបថល្អក្នុងនាមជាអ្នកតំណាងប្រទេស និងមានសាមគ្គីភាពជាមួយគ្នា សាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឱ្យគេបានដឹងពីកម្ពុជាដើម្បីទាក់ទាញការវិនិយោគ និងកិច្ចសហប្រត្តិបត្តិការរវាងប្រទេសទាំងពីរ។ ជាពិសេសត្រូវត្រឡប់មកចូលរួមនៅក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមទៅតាមជំនាញរបស់ខ្លួនរៀងៗខ្លួនបន្ទាប់ពីត្រូវបានបញ្ចប់ការសិក្សានៅទីនោះ ។

រូបភាពនិស្សិតជាប់អាហាររូបករណ៍ទាំង០៣រូប ក្នុងជំនួបជាមួយ លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី

នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីបេសកកម្មចម្បងៗរបស់ក្រសួងកិច្ចការនារី និងសារៈសំខាន់នៃការលើកកម្ពស់ស្ថានភាពស្ត្រី និងសមភាពយេនឌ័រដែលជាកត្តារួមចំណែកដ៏មានសក្តានុពលក្នុងការសម្រេចបានកិច្ចអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយអត្រាមរណៈភាពមាតា និងទារក លើកកម្ពស់អភិបាលកិច្ចល្អ និងបង្កើនផលិតភាពជាដើម។

សូមបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍​រដ្ឋាភិបាលជប៉ុន ក្របខណ្ឌកម្មវិធី «អ្នកដឹកនាំវ័យក្មេង Young Leaders Program» ឆ្នាំសិក្សា​២០២៣-២០២៤ មានចំនួន៣រូប មក​ពីទីស្តីការ​គណៈរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រសួងពាណិជ្ជកម្ម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...