ភ្នំពេញ – ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា យើងចង់ឃើញសិស្សានុសិស្សទាំងអស់ថ្ងៃក្រោយក្លាយជាអ្នកបន្តវេនកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាព ។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន ២៦នាក់ នៅវិទ្យាល័យនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃអាទិត្យម្សិលមិញ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សដែលបានរួមគ្នាសម្រេចជោគជ័យដ៏ត្រចះត្រចង់នេះ កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សនុសិស្ស មានសេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំឱ្យទទួលបានលទ្ធផលវិជ្ជមាន។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់បន្ថែមថា សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២១ ត្រូវជ្រើសរើសមុខជំនាញនៅតាមសាកលវិទ្យាល័យដែលខ្លួនចង់រៀន តាមចំណង់ចំណូលចិត្ត ជាពិសេសពិនិត្យមើលទីផ្សារការងារឱ្យបានសមស្រប។ ឯកឧត្តមបន្តថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ផ្តល់ការបណ្ដុះបណ្ដាលជំនាញសាងសង់ផ្លូវ ស្ពាន ដឹកជញ្ជូន និងភស្តុភារកម្ម និងជំនាញជាច្រើនទៀតឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាព ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
“យើងចង់ឃើញក្មួយៗសិស្សានុសិស្សទាំងអស់ថ្ងៃក្រោយក្លាយជាអ្នកបន្តវេនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាព ស្របតាមពាក្យស្លោករបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ខ្មែរធ្វើបាន។ ម្យ៉ាងវិញទៀតជីដូនជីតារបស់យើងអាចកសាងប្រាង្គប្រាសាទមានអាយុកាលរាប់រយឆ្នាំល្បីល្បាញទូទាំងពិភពលោក ដូច្នេះកូនខ្មែរត្រូវតែធ្វើបាន”

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់បន្តថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន មានគម្រោងសាងសង់អាគារកម្ពស់ប្រាំបួនជាន់ ដែលអាចទទួលនិស្សិតឱ្យចូលសិក្សានៅវិទ្យាស្ថាននេះ បានចំនួនពីបីទៅបួនពាន់នាក់ និងប្រែក្លាយអាគារវិទ្យាស្ថានបច្ចុប្បន្នដែលមានកម្ពស់បួនជាន់ទៅជាកន្លែងស្នាក់នៅសម្រាប់និស្សិតដែលគ្មានផ្ទះសំបែងរស់នៅក្នុងរាជធានីភ្នំពេញ ។
គួរជម្រាបជូនថា សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេស A ចំនួន២៦នាក់ នៅស្រុកកោះធំ បានទទួលរង្វាន់លើកទឹកចិត្តក្នុងមួយនាក់ទទួលបានម៉ូតូមួយគ្រឿង និងថវិកា១០ម៉ឺនពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ។ លើសពីនេះ វិទ្យាល័យចំនួនបួននៅស្រុកកោះធំ រួមមាន វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនព្រែកតាដួង វិទ្យាល័យហ៊ុនសែនកំពង់កុង វិទ្យាល័យហ៊ុនសែន កោះធំ និងវិទ្យាល័យហ៊ុនសែនសំពៅពូន ដោយមួយវិទ្យាល័យទទួលបានថវិកា ១លាន៥សែនរៀល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបទាំងអស់ចំនួន ៤៦៨នាក់ ក្នុងមួយនាក់ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីងប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...
ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2024
តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ Guangxi Transport Vocational
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...
ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...
ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/09/2024
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនយន៣កន្លែងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ...





























