ភ្នំពេញ – រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកចក្ខុវិស័យកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី ។ ដើម្បីអនុវត្តចក្ខុវិស័យនេះបាន កម្ពុជាចាំបាច់ត្រូវការសរសរស្តម្ភចំនួនបីរួមមាន ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ហើយក្នុងនោះសរសរស្តម្ភដែលចាំបាច់ត្រូវដាំមុនគេ គឺពលរដ្ឋឌីជីថល ។ នេះបើតាមប្រសាសន៍ឯកឧត្តម នាង ម៉ៅ អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ។
ឯកឧត្តម នាង ម៉ៅ អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ទោះបីជារាជរដ្ឋាភិបាលខំ បំពាក់បច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ប៉ុន្តែបើប្រជាពលរដ្ឋពុំទាន់ចេះប្រើបច្ចេកទេសឌីជីថល អ្វីៗគ្រប់យ៉ាងក៏មិនអាចទៅរួចដែរ ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលឌីជីថលអាចដំណើរការទៅបានទាល់តែមានហេដ្ឋារចនាសម្ព័ន្ធ ច្បាប់គតិយុត្តិ និងប្រជាពលរដ្ឋឌីជីថល ។

បើតាមឯកឧត្តម នាង ម៉ៅ ពលរដ្ឋឌីជីថល សំដៅលើពលរដ្ឋដែលមានចំណេះដឹងនិងមានជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ទំនាក់ទំនងនិងដោះស្រាយបញ្ហា ដែលអាចប្រើប្រាស់ផ្តល់ ឬបង្កើតព័ត៌មាន ។ លើសពីនេះ ពលរដ្ឋឌីជីថលត្រូវយល់ដឹងជាមូលដ្ឋានពាក់ព័ន្ធសន្តិសុខសាយប័រ ឬក៏សន្តិសុខឌីជីថល ។
យោងតាមរបាយការណ៍របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានបង្ហាញថា បច្ចុប្បន្នអត្រាអក្ខរកម្មមូលដ្ឋានរបស់ប្រជាជនកម្ពុជាមានអាយុច្រើនជាង ១៥ឆ្នាំ មានប្រមាណ ៨០,៥% អត្រានេះបានវាស់វែងសមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តសាមញ្ញ ដែលនេះជាមូលដ្ឋានក្នុងការអភិវឌ្ឍពលរដ្ឋឌីជីថល ។

បើតាមរបាយការណ៍ដដែលប្រជាពលរដ្ឋកម្ពុជាប្រមាណតែ ៣០%ប៉ុណ្ណោះមានជំនាញឌីជីថលកម្រិតមូលដ្ឋាន ហើយបើងាកមកមើលនិស្សិតកម្ពុជាវិញ បច្ចុបប្បន្នមាននិស្សិតប្រមាណតែ២៨% ប៉ុណ្ណោះ ដែលប្រើប្រាស់កុំព្យូទ័រសម្រាប់ការសិក្សាក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។
តាមការវាយតម្លៃជាអន្តរជាតិប្រទេសកម្ពុជាឈរនៅលេខរៀងទី១០២ ក្នុងចំណោមប្រទេស១៤១ ឬលេខរៀងទី៧ ក្នុងចំណោមប្រទេសសមាជិកអាស៊ានដែល ចាត់ទុកថាជាប្រទេសក្នុងចំណោមប្រទេសល្បឿនទាបក្នុងការត្រៀមខ្លួនឌីជីថល ឬមានការត្រៀមខ្លួនឌីជីថលតិចតួច ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស ការចាប់យកបច្ចេកវិទ្យា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងការកែសម្រួលបរិយាកាសធុរកិច្ច ។

បើតាមឯកឧត្តម នាង ម៉ៅ ដូច្នេះដើម្បីឱ្យពលរដ្ឋកម្ពុជាក្លាយទៅជាពលរដ្ឋឌីជីថលទៅបាន ដំបូងត្រូវបណ្តុះបណ្តាលអក្ខរកម្មឌីជីថលប្រជាពលរដ្ឋគ្រប់រូប ទៅតាមរូបភាពផ្សេងៗ ដូចជា តាមរយៈការផ្សព្វផ្សាយ ការបើកវគ្គបណ្តុះបណ្តាលខ្លីពីបច្ចេកវិទ្យា ការបណ្តុះបណ្តាលនៅតាមសាលារៀនដោយបញ្ចូលទៅក្នុងកម្មវិធីសិក្សាដើម្បីធានាថា សិស្សដែលរៀនចប់ពីមធ្យមសិក្សា គាត់ត្រូវតែមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធឌីជីថល។
យ៉ាងណាក៏ដោយ ជាការកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញកិច្ចខិតខំប្រឹងប្រែងមួយចំនួន ដើម្បីសម្រួចជំនាញផ្នែកបច្ចេកវិទ្យា តាមរយៈការអប់រំបណ្តុះបណ្តាល ដូចជាការបង្កើតឡើងនូវមូលនិធិអភិវឌ្ឍន៍ជំនាញ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងមជ្ឈមណ្ឌល ICT ជាដើម ។ សូមជម្រាបថា មូលនិធិទាំងនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការកសាងសមត្ថភាព និងជំនាញឌីជីថលសម្រាប់យុវជន តាមរយៈកម្មវិធីផ្តល់អាហារូបករណ៍សិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន ការបំពាក់បរិក្ខារបច្ចេកវិទ្យានៅតាមសាលារៀន និងព្រឹត្តិការណ៍ផ្សព្វផ្សាយ ក៏ដូចជាការប្រកួតប្រជែងលើផ្នែកបច្ចេកវិទ្យា ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...
សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/10/2025
តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...
ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/02/2025
កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/03/2025
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។
ឱកាសអាហារូបករណ៍៥៥កន្លែងទៅសិក្សានៅប្រទេសថៃ ពីគម្រោងអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រី សិរិថន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះបានប្រកាសដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅព្រះរាជាណាចក្រថៃ ដោយពេលនេះ គម្រោងព្រះរាជូបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា...





























