រដ្ឋមន្រ្តីក្រសួងការងារ ៖ ប្រព័ន្ធអ៊ីនធឺណេត WorkNet ជួយ​សម្រួល​​ដល់អ្នក​ស្វែង​រក​ការងារ​ធ្វើ​ប្រកប​ដោយ​ប្រសិទ្ធភាព

ភ្នំពេញ – ​ក្នុង​ជំនួប​ជាមួយ​ ឯកឧត្តម HAN Chang Seob អនុរដ្ឋមន្រ្តី នៃក្រសួងមហាផ្ទៃ​ និង​សុវត្ថិភាព នៃ​សាធារណរដ្ឋ​កូរ៉េ កាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើងថា ប្រព័ន្ធអ៊ីនធឺណេត WorkNet ដែល​ជួយ​អភិវឌ្ឍដោយ​ប្រទេស​កូរ៉េ បាន​ជួយ​សម្រួល​ដល់អ្នក​ស្វែង​រក​ការងារ​ធ្វើ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​ក្នុង​ដំណាក់​កាល នៃការ​ឆ្លង​រាល​ដាលជំងឺកូវីដ១៩។

ឯកឧត្តមរដ្ឋមន្រ្តី​បាន​មានប្រសាសន៍ថា នៅ​ក្នុងដំណាក់កាលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការស្វែងរកការងារធ្វើនៅក្នុងដំណាក់កាលនោះ គឺមានភាពលំបាកខ្លាំងណាស់ ដូច្នេះប្រព័ន្ធនេះពិតជាបានជួយសម្រួលដល់អ្នកស្វែងរកការងារធ្វើប្រកបដោយប្រសិទ្ធភាព។

កាលពីខែមេសា ឆ្នាំ២០១៨ ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងស្ដីពី «ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet» នៅសាធារណរដ្ឋកូរ៉េ។

គម្រោងនេះ មានបីដំណាក់កាលធំៗ ដំណាក់កាលទី១ (២០១៨) ការអភិវឌ្ឍផែនការយុទ្ធសាស្រ្តព័ត៌មានវិទ្យា (ISP) នៅកម្ពុជាតាមអ៊ីនធើរណិត-WorkNet, ដំណាក់កាលទី២ (២០១៩-២០២០) ការបំពាក់សម្ភារបរិក្ខាបច្ចេកទេស និង Software ដើម្បីបង្កើតប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធើរណិត – WorkNet និង ដំណាក់កាលទី៣ (២០២១)ការផ្ទេរចំណេះដឹងបច្ចេកទេស ការតាមដាន និងវាយតម្លៃ។

គួរបញ្ជាក់ថា គម្រោងស្តីពី «ការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើណែត-WorkNet» ស្ថិតក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងការងារ និងមុខរបរ បានបញ្ចប់នៅឆ្នាំ២០២១កន្លងមកនេះ ហើយកំពុងដាក់ឲ្យដំណើរការជាផ្លូវការ ដោយផ្តល់នូវសេវាការងារយ៉ាងសកម្ម ជូនដល់អ្នកស្វែងរកការងារ និយោជក និងសាធារណជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...