ភ្នំពេញ – លោក តុន ច័ន្ទរិទ្ធិ ជាអ្នកនិពន្ធឯករាជ្យម្នាក់ បានទទួលជ័យលាភីលេខ១ និងក្លាយជាម្ចាស់ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ លើកទី៥ ឆ្នាំ២០២២កាលពីពេលថ្មីៗនេះ តាមរយៈស្នាដៃរឿងខ្លីមានចំណងជើងថា «សង្គមនេះ» ។ ការដែលស្នាដៃរឿងខ្លី «សង្គមនេះ» ជាប់ជាស្នាដៃឆ្នើម ក៏ព្រោះតែនៅក្នុងរឿងនេះ អ្នកនិពន្ធបានផ្តល់ការអប់រំដល់មនុស្សក្នុងសង្គមសព្វថ្ងៃ ដោយត្រូវរស់នៅធ្វើជាមនុស្សម្នាក់ដែលប្រកបដោយមនសិកា មិនបោះបង់ឆន្ទៈក្នុងការធ្វើអំពើល្អ។ លើសពីនេះ អ្នកនិពន្ធក៏បានបង្រៀនឱ្យមនុស្សដឹងថា អំពើល្អគឺមិនសាបសូន្យនោះទេ ហើយអំពើល្អត្រូវតែមានការទទួលស្គាល់នៅថ្ងៃណាមួយ។
ម្ចាស់ជ័យលាភីពានរង្វាន់អក្សរសិល្ប៍ វ័យ២៦ឆ្នាំរូបនេះ បានប្រាប់ឱ្យដឹងថា ការលោកចូលរួមប្រកួតស្នាដៃសរសេររឿងខ្លីនេះ ព្រោះតែលោកចង់ចូលរួមលើកស្ទួយអក្សរសិល្ប៍ក៏ដូចជាអក្សរសាស្រ្តជាតិឱ្យកាន់តែរីកចម្រើន។ លើសពីនេះ លោកក៏ចង់ឱ្យខ្លួនលោកផ្ទាល់ចូលកាន់តែជ្រៅក្នុងវិស័យតែងនិពន្ធ រៀនពីបទពិសោធន៍ថ្មីៗ និងអភិវឌ្ឍស្នាដៃរបស់ខ្លួនបន្ថែមទៀត។ ម៉្យាងវិញទៀត លើសពីការបោះពុម្ពស្នាដៃ លោកក៏មានក្ដីស្រមៃចង់ទទួលបានឈ្នះពានរង្វាន់លើកម្មវិធីណាមួយគឺពិតជាពិសេសសម្រាប់អាជីពជាអ្នកនិពន្ធផងដែរ។

លោក តុន ច័ន្ទរិទ្ធិ បន្ថែមថា ប្រធានបទ សីលធម៌នៃការរស់នៅ បានធ្វើឱ្យលោកចាប់អារម្មណ៍ខ្លាំងទៅលើរឿងរ៉ាវរបស់សង្គម អំពីសីលធម៌របៀបរស់នៅរបស់មនុស្សក្នុងសង្គម។ លោកបន្តថា រឿងវិជ្ជមានមួយចំនួនត្រូវបានមនុស្សមើលរំលង ដែលវាគឺជាឱកាសសម្រាប់លោកសរសេរស្នាដៃមួយនេះឡើង ដើម្បីផ្សព្វផ្សាយ និងបង្ហាញការយល់ឃើញរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាសង្គមតាមរយៈស្នាដៃប្រកួត។
លោក តុន ច័ន្ទរិទ្ធិ
“ខ្ញុំមិនធ្លាប់រំពឹងថា អាចទទួលបានជ័យលាភីលេខ១នោះទេ ព្រោះខ្ញុំគ្រាន់តែចង់អនុញ្ញាតិឱ្យខ្លួនឯងសាកល្បង ទោះជាប់ឬធ្លាក់នៅតែបន្តរៀន ហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលស្នាដៃដ៏សាមញ្ញមួយនេះ ត្រូវបានគណៈកម្មការឱ្យតម្លៃ ហើយជាអ្វីដែលខ្ញុំរំភើបថា ការពិតខ្ញុំធ្វើបាន!”
តាមការសរសេរឿងខ្លីនេះ លោក តុន ច័ន្ទរិទ្ធិ ក៏ជួបនូវបញ្ហាប្រឈមក្នុងការសរសេរផងដែរ ដោយសារលោកជាអ្នកសរសេរសៀវភៅលើកទឹកចិត្ត ហើយអភិវឌ្ឍខ្លួនមកសរសេររឿងខ្លី ដែលវាជាការប្រកួតប្រជែងមួយថ្មីសម្រាប់ខ្លួនលោក។ ប៉ុន្តែអ្វីដែលលោកជំនះសរសេររឿងខ្លី គឺលោកអនុញ្ញាតិឱ្យខ្លួនឯងសាកល្បង ព្រោះលោកយល់ថា មិនមានអ្វីអាចបញ្ឈប់យើងបានទេ ប្រសិនបើចិត្តរបស់យើងចង់ ទោះពេលនេះយើងសរសេរមិនល្អប៉ុន្តែយើងអាចព្យាយាមសរសេរម្ដងហើយម្ដងទៀត នោះយើងនឹងធ្វើវាបានល្អមិនខាន។
ក្នុងនោះដែរលោក តុន ច័ន្ទរិទ្ធិ ក៏បានចែករំលែកវិធីសាស្រ្តក្នុងការសរសេររឿងខ្លី ដោយថា ការសរសេររឿងខ្លី ឬរឿងផ្សេងទៀត គួរផ្ដោតលើចំណុច៣សំខាន់ៗ គឺអត្ថន័យ អត្ថរូប អត្ថរស់។ ចំពោះផ្នែកអត្ថន័យ អ្នកសរសេរគួរឆ្លើយសំណួរថា តើខ្លឹមសារទាំងមូល យើងចង់បានអ្វី? ចង់ឱ្យអ្វីទៅគេ? ហើយផ្នែកអត្ថរូបវិញ គឺជាវិធីសរសេរធ្វើឱ្យមានភាពល្អនៅក្នុងស្នាដៃ ហើយសម្រាប់អត្ថរស គឺជាតម្លៃដែលយើងចង់ផ្ដល់ទៅដល់អ្នកអាន។

ជាមួយគ្នានេះ លោក តុន ច័ន្ទរិទ្ធិ ក៏បានលើកទឹកចិត្តដល់យុវជដែលស្រឡាញ់ការតែងនិពន្ធទាំងអស់ ចូរអនុញ្ញាតិឱ្យខ្លួនឯងធ្វើអ្វីដែលខ្លួនស្រឡាញ់ និងអ្វីដែលខ្លួនចង់ធ្វើ មិនថាសរសេររឿងខ្លី មិនថាចង់ក្លាយជាអ្នកនិពន្ធ ឬធ្វើរឿងអ្វីផ្សេង ប្រសិនបើអ្នកទាំងអស់គ្នាមិនសាកល្បងទេ អ្នកទាំងអស់គ្នាអាចទៅដល់ណាទេ ហើយប្រសិនបើទាំងអស់គ្នាមិនធ្វើទេ អ្នកទាំងអស់គ្នានឹងមិនអាចដឹងពីកង្វះខាតរបស់ខ្លួនឯងនោះទេ ។
លោក តុន ច័ន្ទរិទ្ធិ
“កុំខ្លាចក្នុងការបរាជ័យ កុំខ្លាចក្នុងការចាប់ផ្ដើមធ្វើអ្វីមួយ បើកិច្ចការនោះមិនប៉ះពាល់ដល់សង្គម មិនប៉ះពាល់ដល់អ្នកដទៃ ត្រូវជឿជាក់លើខ្លួនឯង អនុញ្ញាតិឱ្យខ្លួនឯងធ្វើ នោះយើងនឹងក្លាយជាអ្វីដែលយើងចង់នៅថ្ងៃណាមួយ”
គួរជម្រានជូនថា លោក តុន ច័ន្ទរិទ្ធិ បានបញ្ចប់ការសិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៧ ព្រមទាំងបានបោះពុម្ពស្នាដៃសៀវភៅរបស់ខ្លួនដំបូងចំណងជើងថា “អ្នកពិតជាពិសេស តោះ! ទៅមុខទៀត” ហើយក្រោយមកបោះពុម្ពសៀវភៅមួយក្បាលទៀតចំណងជើងថា “និទានម៉ែ”៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
CADT ប្រកាសផ្តល់អាហារូបករណ៍ ”ទេពកោសល្យឌីជីថលតេជោ” ចំនួន ២០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
ដោយមានការគាំទ្រ និងឧបត្ថម្ភផ្ទាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យប្រឡងជ្រើសរើស...

ឱកាសសម្រាប់សិស្សវិទ្យាល័យ! កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យ ដើម្បីបណ្តុះជំនាញអាជីវកម្ម និងភាពជាអ្នកដឹកនាំតាមអនឡាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2026
ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់ការសិក្សាជំនាញពេញនិយមចំនួន១១ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/09/2024
ជាឱកាសសម្រាប់យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញពិតប្រាកដមួយសម្រាប់ជីវិត ពេលនេះមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ប្រកាសជ្រើសរើសសិក្ខាកាមឱ្យចូលរៀនដោយឥតគិតថ្លៃ ទៅលើជំនាញចំនួន១១។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
ជាឱកាសសម្រាប់សិស្សនិស្សិត ជាពិសេសគ្រូបង្រៀនភាសាចិន ពេលនេះតាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ...

ឱកាសសិក្សាជំនាញផលិត និងតុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2025
មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាអតីតពលករទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































