រដ្ឋមន្រ្តីក្រសួងអប់រំ ៖ ការបណ្ដុះបណ្ដាលគ្រូ ជាគន្លឹះសំខាន់ដើម្បីជួយឱ្យសិស្សចេះអាន និងចេះសរសេរ

ភ្នំពេញ – បច្ចុប្បន្ន​នេះ ទូទាំងពិភពលោកមានបញ្ហាមួយគឺ សិស្សមួយចំនួនទៅសាលារៀន ប៉ុន្តែអត់ចេះអាន អត់ចេះសរសេរភាសាចាតិ​របស់ខ្លួនឯងច្បាស់ ដោយសារបច្ចេកវិទ្យាផង ហ្វេសប៊ុកផង ហ្គេមផង ដែលវាធ្វើឱ្យប៉ះពាល់ដល់ការ​សិក្សា​នៅ​កម្រិតមធ្យមសិក្សា ។ ដើម្បីឆ្លើយតបបញ្ហានេះ ការបណ្ដុះបណ្ដាលគ្រូ ជាគន្លឹះសំខាន់ដើម្បីជួយឱ្យសិស្សចេះអាន និងចេះសរសេរ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

បើតាម​ឯកឧត្តម​រដ្ឋមន្រ្តី ការបណ្ដុះបណ្ដាលគ្រូ សំខាន់ណាស់ដើម្បីជួយឱ្យសិស្សចេះអាន និងចេះសរសេរ ក្នុងនោះ​ក្រសួងអប់រំ យុវជន និង​កីឡា បានរៀបចំវិធីសាស្រ្តបង្រៀនមួយដែលថ្មី ហៅថា គរុកោសល្យរចនាសម្ព័ន្ធ (Structure pedagogy) មានន័យថា នៅក្នុងការបង្រៀនសិស្ស ប្រសិនបើចង់ក្លាយជាគ្រូល្អ គ្រូចាំបាច់ត្រូវអានកញ្ចប់អំណានដំបូង។ កញ្ចប់អំណានដំបូងដើម្បីបង្រៀនសិស្សមានចំនួន៧ជំហាន គឺត្រូវដឹងថា តើមានជំហានប៉ុន្មានឱ្យសិស្សស្គាល់សូរ? ស្គាល់តួអក្សរ? ចេះប្រកប? រួចហើយឱ្យសិស្សចេះបង្កើតល្បះដោយខ្លួនឯង សរសេរដោយខ្លួនឯង ចេះអានល្បះ និងចេះសរសេររឿងខ្លីៗ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

“លោកគ្រូ អ្នកគ្រូជំនាន់មុនគិតថា ទាល់តែបង្រៀន ២០ ឬ៣០ឆ្នាំ បានមានបទពិដោធន៍បង្រៀនបាន ប៉ុន្តែឥឡូវនេះ គ្រូបង្រៀនតែ៥ឆ្នាំ អាចក្លាយជាគ្រូបង្រៀនល្អបាន”

តាមប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងអប់រំ ការរៀនតែក្នុងថ្នាក់ និងរៀនតែក្នុងសៀវភៅគោល ក៏សិស្សអត់ចេះច្បាស់ដែរ ។ ដូច្នេះ​នៅពេលដែលរៀនតាមសៀវភៅគោលហើយ ត្រូវអានសៀវភៅផ្សេងទៀត ដើម្បីលើកកម្ពស់ឱ្យសិស្សចេះ សិស្សចង់អាន ហើយត្រូវមានមួយម៉ោងក្នុងមួយសប្ដាហ៍អានក្នុងបណ្ណាល័យ ដែលជាវិធីសាស្រ្តបង្រៀនបែបប្រកប។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា នៅពេល ចប់ជំហានទី៧ ហៅថា វិទ្យាសាស្រ្តសរុប មានន័យថា សិស្សស្គាល់ពាក្យ ចេះអាន ដោយ​ឃើញរូបភាពស្គាល់តែម្ដង ។ នេះជាវិធីមួយដែលរៀនពេញលេញ ហើយអាចយកទៅរៀនភាសាអ្វីក៏បាន។

យ៉ាងណាក៏ដោយ​បើតាម​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅពេលដែល​យើង​អាច​បណ្ដុះបណ្ដាលឱ្យមានគ្រូល្អហើយ នោះ​កម្ពុជា​នឹង​អាច​ផ្ដល់ការអប់រំមួយដែលមានគុណភាព ដោយ​សិស្សចេះទាំងអស់ មិនថាចេះអាន ចេះសរសេរ ហើយអាចរៀនចប់ទៅកម្រិតខ្ពស់ ។ ជាមួយ​គ្នា​នេះ ក៏​ជួយឱ្យប្រព័ន្ធអប់រំមានប្រសិទ្ធភាពកាត់បន្ថយអត្រាត្រួតថ្នាក់ពី៧ភាគរយទៅ០ភាគរយ និងអត្រាបោះបង់ការសិក្សាពី៧ភាគរយទៅ០ភាគរយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%