រដ្ឋមន្រ្តីអប់រំ ៖ កម្មវិធីផ្លាស់ប្តូរ​និស្សិតដើរ​តួនាទី​សំខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស ពង្រឹង​ចំណង​មិត្តភាព និងលើក​កម្ពស់​ការ​ស្វែងយល់​ពី​វប្បធម៌​គ្នាទៅវិញ​ទៅមក

ថ្លែង​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​និស្សិតចិន ខេត្ត​គួយចូវ លើកទី២ ឆ្នាំ២០២៥ រយៈពេល ១៤ថ្ងៃ ក្រោម​ប្រធានបទ «ផែនការ​និស្សិត​ឆ្នើម ទៅ​សិក្សា​នៅ​បរទេស​រាប់ពាន់នាក់» កាល​ពីថ្ងៃច័ន្ទ (៩ មិថុនា) ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ ​យុវជន និងកីឡា មាន​ប្រសាសន៍​ថា កម្មវិធី​ផ្លាស់ប្តូរ​និស្សិត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ពង្រឹង​ចំណង​មិត្តភាព និង​លើក​កម្ពស់​ការស្វែងយល់​ពីវប្បធម៌​គ្នាទៅវិញ​ទៅមក​ឱ្យកាន់​តែ​ស៊ីជម្រៅ ដើម្បី​កសាង​អនាគត​រួមគ្នា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សុខសន្តិភាព វិបុលភាព និង​ចីរភាព។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​អបអរសាទរ និង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​និស្សិត​ឆ្នើម​ទាំងអស់ ដែល​បានមក​ដល់​ប្រទេសកម្ពុជា ដោយ​បានគូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​កម្មវិធី​ផ្លាស់ប្តូរ​នេះ ក្នុង​ការ​លើក​កម្ពស់​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-ចិន និង​លើក​ទឹកចិត្ត​ដល់​និស្សិត​ទាំងអស់​ឱ្យទាញ​យក​អត្ថប្រយោជន៍​ពីឱកាស​ដ៏វិសេស​វិសាល​នេះ ដើម្បី​សិក្សា​ស្វែង​យល់​ពីវប្បធម៌ ប្រពៃណី និង​ភាព​សម្បូរ​បែប នៃ​ប្រទេស​កម្ពុជា ព្រម​ទាំងចែក​រំលែក​បទពិសោធន៍​ចំណេះដឹង​របស់ខ្លួន​ទៅវិញ​ទៅមក​។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ​យុវជន និងកីឡា

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់​ថា តាមរយៈ​កម្មវិធីនេះ សិស្ស​និស្សិត និង​ទទួល​បាននូវ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា៖

ទី១. បង្កើន​ការ​យល់ដឹង​ពីគ្នាទៅ​វិញ​ទៅ​មក៖ ឱកាស​សិក្សាស្វែង​យល់ដោយ​ផ្ទាល់​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ការ​រស់នៅ​របស់​ប្រជាជន តម្លៃ​សន្តិភាព និង​ការរីកចម្រើន​សេដ្ឋកិច្ច​សង្គម, យល់ពី​តម្លៃ នៃវប្បធម៌​ចម្រុះ​ជាតិសាសន៍ ដើម្បី​សុខដុមនីយកម្ម​សង្គម ការ​ទំនាក់ទំនង និង​ការពង្រឹង​ចំណង​មិត្តភាព។

ទី២. ស្វែង​យល់ពី​តម្លៃភាសា និង​ពង្រឹង​ជំនាញ ៖ ឱកាស​រៀន​និយាយ​ភាសាខ្មែរ ក៏ដូចជា​អភិវឌ្ឍ​ជំនាញ​ជាក់ស្តែង​ផ្សេងៗ​ទៀត តាម​រយៈការ​សិក្សា និងការ​អនុវត្ត​នៅក្នុង​បរិយាកាស​កម្ពុជា។

ទី៣. ភាព​ជាម្ចាស់ការ ៖ ការដក​បទពិសោធន៍​នៃ​ការរស់នៅ​ក្នុង​បរិបទថ្មី ដោយ​ទីពឹង​លើខ្លួនឯង ដែលនេះ គឺជាការ​សាកល្បង​សមត្ថភាព​ក្នុងការ​សម្របខ្លួន​ទៅនឹង​ស្ថានភាព​ផ្សេងៗ ក៏ដូចជា​ហ្វឹក​ហាត់​សមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា។

ទី៤. ជំរុញ​កិច្ច​សហប្រតិបត្តិការ​អប់រំ ៖ កម្មវិធីនេះ​ក៏ជាស្ពាន​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាងគ្រឹះស្ថាន​ឧត្តមសិក្សាកម្ពុជា និង​ចិន តាមរយៈ​ការ​ផ្លាស់ប្តូរ​កម្មវិធី​សិក្សា បទពិសោធន៍ និង​ការស្រាវជ្រាវ​រួមគ្នា។

គួរជំរាប​ជូនថា កម្មវិធីផ្លាស់ប្តូរ​ការសិក្សា​រយៈពេល ១៤ថ្ងៃ របស់​និស្សិត នៃសាកលវិទ្យាល័យ​ខេត្តគួយចូវ លើកទី២ ឆ្នាំ២០២៥ មក​កាន់​ប្រទេស​កម្ពុជា រៀបចំឡើង​ក្នុងគោល​បំណង​ដើម្បីពង្រឹង​ទំនាក់ទំនង និង​ជំរុញការ​អប់រំ​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាពិសេស​ស្វែងយល់​អំពី​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រខ្មែរ និង​តំបន់ទេសចរណ៍​នានា ដែល​ជាកេរមរតក​ដ៏សម្បូរ​បែប​ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក​រាប់ពាន់ឆ្នាំ​មក​ហើយ។

កម្មវិធី​នេះ ក៏នឹង​ក្លាយ​ជាឱកាស​ដើម្បីឱ្យ​សាកលវិទ្យាល័យ​ចិន និង​សាកលវិទ្យាល័យ​កម្ពុជា បាន​ផ្លាស់ប្តូរ​ការ​អប់រំ​ជាលក្ខណៈ​អន្តរជាតិ ជាពិសេស​បាន​ផ្តល់ឱ្យ​គណៈ​គ្រប់គ្រង​ស្ថាប័ន​អប់រំ អ្នក​ជំនាញ​អប់រំ បាន​ពង្រឹង​ការ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទល់​មុខគ្នា ហើយ​ក៏នឹង​ក្លាយ​ជាវេទិកា​មិត្តភាព ដើម្បី​លើក​កម្ពស់​វិស័យអប់រំ ទេសចរណ៍ និង​វប្បធម៌ រវាង​កម្ពុជា-ចិន ជាពិសេស​អាច​ពិនិត្យ​លទ្ធភាព​ក្លាយ​ជាដៃគូ​សហការគ្នា នាពេល​អនាគត​ផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *