រដ្ឋមន្រ្តី​អប់រំ ៖ ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​ដើរតួ​សំខាន់​ក្នុង​ការ​ជំរុញ​នវានុវត្តន៍​លើ​គ្រប់​វិស័យ

ថ្លែងក្នុង​ពិធីបើក​សន្និសីទ​វិទ្យាសាស្ត្រ​លើកទី១៤ ស្តីពី “ការប្រើប្រាស់​សក្តានុពល​នៃការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​ដើម្បី​នវានុវត្តន៍ និង​កំណើន” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍​ថា ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​ដើរ​តួសំខាន់​ក្នុងការ​ជំរុញ​នវានុវត្តន៍​លើគ្រប់វិស័យ។

ឯកឧត្ដ​មបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងការជំរុញនវានុវត្តន៍លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ផលិតកម្ម សេវាកម្ម និងដំណើរការសហគ្រាស ឧស្សាហកម្ម កិច្ចសហការរវាងស្ថាប័នសិក្សា ឧស្សាហកម្ម ទន្ទឹមនឹងការបង្កើតបរិយាកាសអំណោយផលសម្រាប់នវានុវត្តន៍ពីសំណាក់រាជរដ្ឋាភិបាល និងបានគូសរំលេចពីការសិក្សាស្រាវជ្រាវថ្មីៗជាច្រើន កំពុងផ្តោតស្រាវជ្រាវពាក់ព័ន្ធនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃ បញ្ញាសិប្បនិម្មិត (AI) ដោយខ្លះបានលើកឡើងពីក្តីបារម្ភថា AI នឹងដណ្ដើមការងាររបស់មនុស្ស ខណៈខ្លះទៀតបានអះអាងថា AI បាននិងកំពុងជួយសម្រួលការងាររបស់មនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើកកម្ពស់ការរៀន និងបង្រៀនជំនាញសតវត្សទី២១ ដោយមនុស្សត្រូវតែបន្តអភិវឌ្ឍសមត្ថភាព និងជំនាញ ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការវិវឌ្ឍនៃ AI។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្ត្រី​ក្រសួង​អប់រំ បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និងកំពុង​អនុវត្ត​យុទ្ធសាស្ត្រ​លើក​កម្ពស់​ការស្រាវជ្រាវ និង​នវានុវត្តន៍ ដោយ​ផ្តោតលើ​ភាពជា​ដៃគូ​រវាង​ស្ថាប័នសិក្សា ឧស្សាហកម្ម និង​រដ្ឋាភិបាល ដើម្បី​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការអភិវឌ្ឍន៍​វិស័យ​ឯកជន និង​សង្គម​ឌីជីថល។ ជាការ​ឆ្លើយតបទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ ក្រសួង​បាន​ដាក់ចេញ​នូវផែន​ការ​យុទ្ធសាស្ត្រ​អប់រំ ២០២៤-២០២៨ សំដៅធានាថា ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ទទួលបាន​ការអប់រំ​ប្រកប​ដោយ​គុណភាព សមធម៌ និង​បរិយាប័ន្ន ដោយ​ផ្តោត​លើការ​ពង្រឹង​ និងពង្រីក​ចំណេះដឹង ជំនាញ​សតវត្សទី២១ វិន័យ សីលធម៌ សុជីវធម៌ សុខភាព កាយសម្បទា និងការរៀនសូត្រ​ពេញ​មួយ​ជីវិត។

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ចក្ខុវិស័យ​នៃ​ការ​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍ និង​នវានុវត្តន៍ មិន​អាច​សម្រេច​បាន​ឡើយ បើមិនមាន​កិច្ច​សហការ​គាំទ្រពី​សំណាក់​ដៃគូ​អភិវឌ្ឍ​អន្តរជាតិ​ទាំងអស់។ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ក៏លើកទឹកចិត្ត​ឱ្យនិស្សិត​កម្ពុជា​បន្ត​អភិវឌ្ឍ​ចំណេះជំនាញ​ តាមរយៈ​ការបន្តចូលរួម​ក្នុង​វេទិកា​ចែករំលែក​បទពិសោធន៍ ចំណេះដឹង ការ​សិក្សា​ស្រាវជ្រាវ នវានុវត្តន៍​កម្រិតជាតិ និង​អន្តរជាតិ ដើម្បីក្លាយ​ជា​កម្លាំង​ចលករ​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ជាតិ​ប្រកប​ដោយ​ចីរភាព។

រដ្ឋមន្ត្រី​ក្រសួងអប់រំ ក៏​បាន​លើក​ឡើង​ដែរ​ថា សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី១៤ បាន​ផ្ដល់​ឱកាស​ដល់​អ្នកស្រាវជ្រាវ និង​និស្សិត​ក្នុងការ​ដាក់​បង្ហាញ​ស្នាដៃ​ដែល​ជាលទ្ធផល​ស្រាវជ្រាវ​របស់​ពួកគេ បង្កើត​បណ្ដាញ​ជាមួយ​អ្នក​ជំនាញ​ឧស្សាហកម្ម​ពាក់ព័ន្ធ ចូលរួម​លើកកម្ពស់​ការទទួល​ស្គាល់​ចំពោះ​សហគមន៍​ស្រាវជ្រាវ ព្រមទាំង​ជាឱកាស​សម្រាប់​សិស្សវិទ្យាល័យ​ទទួលបាន​ការយល់ដឹង​ស៊ីជម្រៅ​អំពី​មុខ​វិជ្ជា STEM នៅ ITC ដែល​ជួយពួកគេ​ឱ្យត្រៀមខ្លួន​បានល្អ​ប្រសើរ​សម្រាប់​អនាគត​សិក្សា និង​អាជីព​នាពេល​ខាងមុខ។

គួរ​ជំរាប​ជូនថា សន្និសីទ​វិទ្យាសាស្ត្រ​លើកទី១៤នេះ រៀបចំឡើង​ក្នុងគោលបំណង​ដើម្បី​អបអរសាទរ កម្លាំង​ថាមពល នៃ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​កម្ពុជា​ឱ្យរីកចម្រើន ហើយនេះ​ក៏ជាវេទិកា​ដ៏មានសារៈសំខាន់​សម្រាប់​ចែករំលែក​ចំណេះដឹង បទពិសោធន៍ លទ្ធផល​ស្រាវជ្រាវ រវាង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ក្នុងប្រទេស និង​ក្រៅ​ប្រទេស និង​វិស័យ​ឯកជន​នានា និង​ដើម្បី​បង្កើន​ភាពជា​ដៃគូ​ក្នុងការ​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​រួមគ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *