ស្ថានទូតបារាំងរៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង លើកទីបី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កាលពីថ្ងៃទី៥ មិថុនា ស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសបារាំង ឬតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាបារាំង ក្រោមប្រធានបទ “អ្នកមានទេពកោសល្យដើម្បីផ្លាស់ប្តូរពិភពលោក” ដោយ​មាន​អ្នក​ចូលរួមជាង៦០០នាក់។ “ភូមិអតីតនិស្សិត” មួយ ត្រូវបានរៀបចំឡើងជាពិសេសនៅក្នុងបរិវេណស្ថានទូត ដើម្បីសម្រួលដល់ការពិភាក្សាផ្លាស់ប្តូរយោបល់ បើកចក្ខុវិស័យការងារ និងពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង ដែលបច្ចុប្បន្នមានសមាជិកជាង១ ២០០នាក់។

គោលដៅសំខាន់ នៃពិធីជួបជុំប្រចាំឆ្នាំខាងលើ គឺដើម្បីពង្រឹងចំណងទាក់ទងរវាងអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាប័ត្រពីប្រទេសបារាំង ជាមួយជ័យលាភីអាហារូបករណ៍បារាំង France Excellence ដែលនឹងចាកចេញទៅក្នុងពេលខាងមុខ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នដៃគូផ្សេងៗ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីឱកាសសិក្សា និងការងារ ដែលទទួលបានពីការសិក្សានៅប្រទេសបារាំង ក៏ដូចជាតម្លៃបន្ថែមនៃភាសាបារាំងនៅលើទីផ្សារការងារនៅកម្ពុជា។

រៀបចំឡើងរួមគ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ព្រឹត្តិការណ៍ខាងលើមានការដាក់បង្ហាញស្តង់ចំនួន៣០ ដែលជាលំហសន្ទនាដ៏រីករាយអំពីឱកាសការងារ ការចងក្រងបណ្តាញ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជាវិស្វកម្ម សុខាភិបាល សេដ្ឋកិច្ច នីតិសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ។ ការជួបជុំនេះទទួលបានការគាំទ្រពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា និងសមាជិក ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូឧបត្ថម្ភ រួមមានអង្គការ France Volontaires ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ហាងសម្ភារៈកីឡាដេកាត្លុង សណ្ឋាគារ Sofitel Angkor Phokeetra Golf & Spa Resort និងធនាគារ Bred Bank Cambodia។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសិក្សាដ៏ល្អរបស់អតីតនិស្សិតកម្ពុជា ក៏ដូចជាការរួមចំណែកដ៏ធំធេងរបស់ពួកគេក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការពង្រឹងចំណងទាក់ទងបារាំង-កម្ពុជា។ លោកមានប្រសាសន៍ថា «ដោយជ្រើសរើសឧត្តមសិក្សាបារាំង លោកអ្នកទទួលបានចំណេះដឹងផ្នែកភាសា ជំនាញ ផ្នត់គំនិតទូលំទូលាយ និងបទពិសោធន៍ ដែលនាំទៅកាន់ចក្ខុវិស័យការងារ និងអាជីព ទាំងនៅកម្ពុជា និងនៅបរទេស»។ លោកទូតបានបន្ថែមថា ភាសាបារាំង និងការសិក្សានៅប្រទេសបារាំងគឺជាកម្លាំងចលករដ៏ខ្លាំងនៃឱកាសទទួលបានការងារ។

ប្រទេសបារាំងស្ថិតក្នុងលំដាប់ទី៤លើពិភពលោក ដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេ ហើយក៏ជាប្រទេសគោលដៅទី៤សម្រាប់និស្សិតកម្ពុជាផងដែរ។ ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែស្វិតស្វាញ ប្រទេសបារាំងរក្សាបានភាពទាក់ទាញដ៏ខ្លាំង ដែលគាំទ្រដោយភាពរស់រវើកនៃហ្វ្រង់កូហ្វូនី និងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដែលបារាំងបានដាក់ចេញតាំងពីឆ្នាំ២០១៨។

នៅឆ្នាំនេះ តាមរយៈការគាំទ្ររបស់ស្ថានទូតបារាំង និងកិច្ចខិតខំប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និស្សិត​១៧នាក់ (ក្នុងនោះស្រី៨នាក់) បានទទួលអាហារូបករណ៍ France Excellence (១២នាក់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៥នាក់ថ្នាក់បណ្ឌិត)។ ពួកគេនឹងចាកចេញទៅសិក្សានៅប្រទេសបារាំងក្នុងបវេសនកាលខាងមុខ។ ចាប់តាំងពីឆ្នាំ២០២១ និស្សិតកម្ពុជា៥៥៥នាក់បានជ្រើសរើសបន្តការសិក្សានៅប្រទេសបារាំងតាមរយៈកម្មវិធីអាហារូបករណ៍ France Excellence អាហារូបករណ៍ Eiffel កម្មវិធី DFMS (សញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញ) និង DFMSA (សញ្ញាប័ត្រវេជ្ជសាស្រ្តជំនាញជាន់ខ្ពស់) ក៏ដូចជាតាមរយៈសហហិរញ្ញប្បទានសាធារណៈ និងឯកជន (ក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន Minthacare)។ និស្សិតកម្ពុជាជាច្រើននាក់ទៀតបន្តការសិក្សានៅប្រទេសបារាំងតាមរយៈហិរញ្ញវត្ថុផ្ទាល់ខ្លួន។

លោកឯកអគ្គរដ្ឋទូតបារាំងបានរំលឹកផងដែរអំពីលទ្ធភាពសម្រាប់អតីតនិស្សិត ដែលទទួលបានសញ្ញាប័ត្របរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតនៅប្រទេសបារាំង ក៏ដូចជាសម្រាប់សហព័ទ្ធ និងកូនៗជាអនីតិជនរបស់ពួកគេ ក្នុងការទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលខ្លីក្នុងតំបន់ស៊ែនហ្គែន ដែលមានសុពលភាពពី១ទៅ៥ឆ្នាំ។ ទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យពួកគេស្នាក់នៅរយៈពេលសរុបក្រោម៩០ថ្ងៃនៅក្នុងប្រទេសអឺរ៉ុបចំនួន២៩ទៅតាមសុពលភាពនៃលិខិតឆ្លងដែន។ ការស្នើសុំទិដ្ឋាការធ្វើឡើងដោយផ្ទាល់នៅមជ្ឈមណ្ឌល TLS Contact ដែលជាភ្នាក់ងារផ្តល់សេវាសម្រាប់ស្ថានទូត។

ទិវាអតីតនិស្សិតដែលធ្លាប់សិក្សានៅបារាំងធ្វើឡើងនៅក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្ត «សូមស្វាគមន៍មកកាន់ប្រទេសបារាំង» ដែលមានគោលដៅទទួលស្វាគមន៍និស្សិតបរទេសចំនួន ៥០០ ០០០នាក់នៅឆ្នាំ២០២៧ ព្រមទាំងចូលរួមលើកកម្ពស់ហ្វ្រង់កូហ្វូនី ដែលផ្តោតលើការងារ និងកិច្ចសហប្រតិបត្តិការ។ គាំទ្រដោយមូលនិធិ Equipe France ព្រឹត្តិការណ៍ខាងលើក៏ជាពេលវេលាចែករំលែកបទពិសោធន៍សិក្សារបស់អតីតនិស្សិតនិយាយភាសាបារាំង និងឱកាសការងារនៅក្នុងទីផ្សារការងារកម្ពុជា តាមរយៈកិច្ចពិភាក្សាតុមូល និងសំណួរ-ចម្លើយ ដែលជំរុញឱ្យមានសាមគ្គីភាពនៃសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង។

ទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅបារាំង គឺជាពេលវេលាសំខាន់មួយនៃការកៀរគរបណ្តាញអ្នកប្រើប្រាស់ភាសាបារាំង ខណៈដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦លើកទី២០នៅកម្ពុជា កាន់តែខិតជិតមកដល់។ ទិវានេះឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពហ្វ្រង់កូហ្វូនីក្នុងការប្រមូលផ្តុំអ្នកមានទេពកោសល្យ ស្ថាប័ន និងដៃគូនានា ដោយផ្តោតលើគុណតម្លៃ និងចក្ខុវិស័យរួម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះក៏បង្ហាញផងដែរនូវបំណងប្រាថ្នារួមមួយ ពោលគឺធ្វើឱ្យភាសាបារាំងក្លាយជាភាសានៃឱកាសជាក់ស្តែង និងធ្វើឱ្យអតីតនិស្សិតក្លាយជាតួអង្គចីរភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងប្រទេសកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *