រដ្ឋមន្រ្តីក្រសួងអប់រំ ស្នើឱ្យមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំបន្តជួយគាំទ្រដល់អនុវិស័យអប់រំកុមារតូចនៅកម្ពុជា

ទីក្រុងញូវយ៉ក – ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ (GPE) ក្រោមប្រធានបទ តួនាទីរបស់អ្នកផ្តល់មូលនិធិក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ “Philanthropy’s Role in Transforming Education” នៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៨ កញ្ញា កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) បន្តជួយគាំទ្រដល់អនុវិស័យអប់រំកុមារតូច។

ក្នុងកិច្ចប្រជុំកំពូលនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើបទអន្តរាគមន៍ដោយលើកឡើងអំពីបទពិសោធន៍ដ៏មានសារៈសំខាន់ក្នុងការកសាងភាពជាដៃគូអប់រំជាមួយដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិសម្រាប់រៀបចំគម្រោង និងកម្មវិធីនានាដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើតសាលារៀនជំនាន់ថ្មី ការគ្រប់គ្រងតាមសាលារៀនមានប្រសិទ្ធភាព ដោយមានការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរបស់អាណាព្យាបាលសិស្ស គ្រូបង្រៀន និងសិស្សខ្លួនឯងផ្ទាល់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

“ការរៀបចំគោលនយោបាយផ្អែកលើសក្ខីកម្មដើម្បីធ្វើបរិវត្តកម្មសាលារៀន តាមរយៈការអនុវត្តកម្មវិធីនានាតាមសាលារៀន ក្នុងគោលដៅបង្កើនគុណភាពអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន”

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់បន្ថែមថា ក្រសួងអប់រំបានធ្វើសុខដុមនីយកម្មគោលនយោបាយអប់រំ និងកំណត់អាទិភាពសំខាន់ៗ ដើម្បីបង្ករឱកាសដល់ដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន ចូលរួមគាំទ្រអាទិភាពដែលបានដាក់ចេញ។ ក្រសួងក៏បានប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ (JTWG-Edu) ក្នុងការគៀរគរធនធាន ការពិនិត្យតាមដានរួមគ្នា និងការវាយតម្លៃសាលារៀន ការដាក់ចេញជាវិធានការគោលនយោបាយ ដើម្បីគាំទ្រសាលារៀនឱ្យមានដំណើរការល្អប្រសើរ។

គួរជម្រាបជូនថា​ មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ​ (GPE)​​ បានជួយគាំទ្រយ៉ាងច្រើនដល់វិស័យអប់រំសម្រាប់អនុវិស័យអប់រំកុមារតូច​ ការអប់រំបឋមសិក្សា​ និងការអប់រំមធ្យមសិក្សា​ និងការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀននៅកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)