ភ្នំពេញ – ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែខ្វះខាតអ្នកជំនាញបច្ចេកទេស ។ កង្វះខាតនេះក៏ព្រោះតែប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍទាំងវិស័យឧស្សាហកម្ម ទាំងហេដ្ឋារចនាសម្ព័ន្ធនានា និងសេវាកម្មផ្សេងៗទៀត ។ ការអភិវឌ្ឍទាំងនេះ គឺចាំបាច់ត្រូវការអ្នកជំនាញបច្ចេកទេសដើម្បីជួយគាំទ្រ ។

បើតាមលោកអគ្គនាយករង បច្ចុប្បន្នតម្រូវការទីផ្សារការងារសម្រាប់អ្នកជំនាញបច្ចេកទេសនៅកម្ពុជាមានប្រមាណ ៣១ម៉ឺននាក់ ខណៈការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសបានប្រមាណជាង ៦ម៉ឺននាក់ប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ។
– ឯកឧត្តម ថង សាម៉ុន
“…ដូច្នេះធៀបមើលទៅ គឺខ្វះខាត… ធម្មតាប្រទេសកំពុងអភិវឌ្ឍន៍ប្រាកដណាស់ត្រូវការអ្នកបច្ចេកទេសឱ្យបានច្រើន ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍ ទាំងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទាំងការសាងសង់ ទាំងការបម្រើសេវាកម្មផ្សេងៗ”
ដូចគ្នានេះដែរ បើតាមការលើកឡើងរបស់ លោក ស៊ុន សុម៉ារ៉ា នាយកវិទ្យាស្ថាន The Guru បានមានប្រសាសន៍ថា បច្ចុប្បន្នសិស្សនិស្សិតភាគច្រើនឱ្យតម្លៃទាបទៅលើសាលាបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ខណៈការងារជំនាញនេះមានតម្រូវការខ្ពស់ ហើយកម្ពុជាកំពុងខ្វះកម្លាំងពលកម្មជំនាញ ។

– លោក ស៊ុន សុម៉ារ៉ា
“ដើម្បីជំរុញសេដ្ឋកិច្ចយើងដើរ លុះត្រាណាតែយើងមានកម្មករជំនាញគ្រប់គ្រាន់ដែរ ទើបយើងអាចទទួលបានលទ្ធផលហ្នឹង។ … បើយើងចង់ឱ្យសេដ្ឋកិច្ចប្រទេសយើងលូតលាស់ល្អ ជំនាញវិជ្ជាជីវៈជាផ្នែកមួយ ដែលយើងគួរពិចារណា“
យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះ៤ គឺទី១ កៀរគរ និងទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគឯកជនក្នុងស្រុក ដោយផ្តោតលើឧស្សាហកម្មធំៗ ការអភិវឌ្ឍ និងការពង្រីកទីផ្សារ និងការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា, ទី២ អភិវឌ្ឍ និងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម, ទី៣ កែលម្អបរិស្ថាននិយតកម្មដើម្បីពង្រឹងភាពប្រកួតប្រជែង និងទី៤ អភិវឌ្ឍន៍ធនធានមនុស្ស បណ្តុះបណ្តាលជំនាញ ការកែលម្អទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា ប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទីក និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសាធារណៈ សេវាសង្គមកិច្ច និងសេវាហិរញ្ញវត្ថុ។

បើយើងពិនិត្យមើលទៅលើយុទ្ធសាស្រ្តគន្លឹះទាំង៤ ដែលរាជរដ្ឋាភិបាលបានដាក់ចេញឃើញថា អ្នកជំនាញបច្ចេកទេស គឺជាធាតុផ្សំដែលមិនអាចខ្វះបាន ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅសម្រេចបានគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។ ជាមួយគ្នានេះ បើតាមការលើកឡើងរបស់ ឯកឧត្តម ថង សាម៉ុន បច្ចុប្បន្នទីផ្សារការងារសម្រាប់អ្នកជំនាញបច្ចេកទេស ឬ TVET នៅកម្ពុជា គឺនៅទូលាយច្រើន ជាងទីផ្សារការងារបែបធុរកិច្ច ព្រោះតម្រូវការអ្នកបច្ចេកទេសនៅមានច្រើន ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នឹងជ្រើសរើសសិស្សនិស្សិតរហូតដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍ទៅតាមមុខជំនាញ និងកម្រិតសញ្ញាបត្រ។

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀនជំនាញបច្ចេកទេសឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2026
ក្រោមកម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើសយុវជន និងសាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្របច្ចេកទេសចំនួន៦០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសជ្រើសរើសសិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់ទទួលអាហារូបករណ៍សិក្សាទៅលើមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាសផ្តល់អាហារូបករណ៍...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 26/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































