ភ្នំពេញ – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បំណិនសតវត្សរ៍ទី២១ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារបច្ចុប្បន្នដែលយុវជនកម្ពុជាត្រូវមាន, លើសពីនេះ វាក៏ជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើបផងដែរ ។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការប្រកួតផ្ដាច់ព្រ័ត្រកម្មវិធី យុវជន២១ កាលពីពេលថ្មីៗនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា រយៈពេល២ឆ្នាំដែលកម្ពុជាជួបវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ប្រែក្លាយវិបត្តិនេះទៅជាឱកាសនៃការអប់រំឌីជីថល ។ ក្នុងនោះ ដើម្បីអនុវត្តការអប់រំបែបឌីជីថលឱ្យបានកាន់តែប្រសើរ ក្រសួងអប់រំ បានបង្កើតជា App MoEYS E-Learning ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សពីចម្ងាយ ។
រដ្ឋមន្រ្តីក្រសួងអប់រំបន្តថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សផ្នែកឌីជីថល ក្រសួងអប់រំបានបង្កើតឱ្យមានសាលាជំនាន់ថ្មីដែលបញ្ចូលនូវកម្មវិធីសិក្សាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការបណ្តុះបណ្តាលការសរសេរកូដ រួមទាំងកម្មវិធីសិក្សាដែលជាជំនាញទន់ជាច្រើនទៀតដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងសតវត្សទី២១ ។

ទន្ទឹមគ្នានេះ ក្រសួងអប់រំបានបែងចែកបំណិនសតវត្សទី២១ ជាសមាសភាគ៣ រួមមាន ទី១-បំណិនសិក្សារៀនសូត្រ៖ ផ្តោតលើ ការត្រិះរិះពិចារណា ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ការសហការ និងការប្រាស្រ័យទាក់ទង ។ ទី២-បំណិនអក្ខរកម្ម៖ សិស្សត្រូវមានអក្ខរកម្មព័ត៌មានវិទ្យា អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មផ្នែកបច្ចេកវិទ្យា និងទី៣-បំណិនជីវិត៖ ផ្តោតលើ ភាពទន់ភ្លន់និងសម្របសម្រួល ការចេះផ្តួចផ្តើមគំនិត ភាពជាអ្នកដឹកនាំ ផលិតភាពការងារ និងបំណិនសង្គម ។
តាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រោយបរិបទកូវីដ-១៩ សិស្សានុសិស្សត្រូវមានបំណិនឌីជីថល ដោយត្រូវរៀនសូត្រពីបំណិនថ្មីៗ ព្រោះបច្ចេកវិទ្យានឹងមកជំនួសការងាររបស់មនុស្សក្នុងផ្នែកណាមួយ ។ ដូច្នេះ ស្របពេលបំណិនថ្មីកើតឡើងទាមទារឱ្យសិស្សានុសិស្សត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបការអប់រំពេញមួយជីវិត ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/01/2023
ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2023
ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ២១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































