រដ្ឋមន្រ្តីអប់រំ ៖ ការជជែកដេញដោល គឺជាវិធីសាស្ត្របណ្ដុះបំណិនសតវត្សទី២១ ដល់យុវជនឈានទៅរកភាពជោគជ័យក្នុងជីវិតសិក្សា និងការងារ

​ក្នុង​ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការជជែកដេញដោល គឺជាវិធីសាស្ត្រមួយក្នុងការបណ្ដុះបំណិនសតវត្សទី២១ ដល់យុវជន ដែលជាបំណិនចាំបាច់សម្រាប់ឈោងទៅរកភាពជោគជ័យក្នុងជីវិតសិក្សា និងការងារ, ទន្ទឹមនឹងកត្តាផ្សេងៗទៀតដូចជា ទេពកោសល្យ ការធ្វើអ្វីមួយដោយការស្រលាញ់ បរិស្ថានអំណោយផល ការជម្នះ និងឧស្សាហ៍ព្យាយាម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កម្មវិធីជជែកដោលយុវជនថ្នាក់ជាតិ មិនត្រឹមតែជាវេទិកាបង្ហាញចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជាការអនុវត្តជាក់ស្ដែងក្នុងការបណ្ដុះបំណិនសតវត្សទី២១។ ឯកឧត្តមរដ្ឋមន្រ្តី​ ក៏បានលើកទឹកចិត្តដល់ក្មួយៗឱ្យបន្តការខិតខំរៀនសូត្រ និងស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍខ្លួនឯង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំបន្ថែមថា យុវជនត្រូវបន្តខិតខំពង្រឹងសមត្ថភាពចំណេះដឹង បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិមិ្មត ដើម្បីដើរឱ្យទាន់សម័យកាលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល។ ចំណេះដឹងបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាឧបករណ៍ជំនួយដ៏មានតម្លៃបន្ថែមសម្រាប់ជួយសមត្ថភាពគិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយបច្ចេកវិទ្យា គឺវិវត្តន៍ចេញពីការយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។

បើតាម​ប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ បច្ចុប្បន្នក្រសួងអប់រំ បានបញ្ចូលបំណិនសតវត្សទី២១ ទៅក្នុងវិធីសាស្ត្របង្រៀននៅតាមសាលា ដូចជានៅសាលាជំនាន់ថ្មី តាមរយៈការរៀបចំថ្នាក់រៀនតាមបែបសិក្សាស្រាវជ្រាវ ឱ្យសិស្សចេះវិភាគត្រិះរិះពិចារណា ជំរុញនូវនវានុវត្តន៍ និងសហគ្រិនភាព។ ក្នុងនោះ ក្រសួងក៏បានបញ្ចូលវិធីសាស្ត្រសាលារៀនជំនាន់ថ្មីទៅក្នុងស្តង់ដាសាលារៀនគំរូ ដើម្បីបន្តជំរុញលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងលើកទឹកចិត្តសាលារៀនគ្រប់រាជធានី-ខេត្ត ឱ្យបន្តអភិវឌ្ឍសមត្ថភាពក្លាយជាសាលារៀនជំនាន់ថ្មី ដោយចក្ខុវិស័យរបស់ក្រសួងអប់រំ គឺ ខេត្តមួយ ត្រូវមានសាលារៀនជំនាន់ថ្មីមួយយ៉ាងតិច។

ការជជែកដេញដោល ជាវិធីសាស្ត្របណ្ដុះបំណិនសតវត្សទី២១

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏​បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានយុវជន និងរបស់នាយកដ្ឋានអប់រំយុវជន និងកុមារ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីជជែកដេញដោល ដើម្បីឆ្លើយតបទៅនឹងតម្រូវការយុវជន ជួយជំរុញសកម្មភាពរបស់យុវជននៅមូលដ្ឋាន និងសហគមន៍ ឱ្យមានភាពជឿនលឿនតាមការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *