រដ្ឋមន្រ្តីអប់រំ​ ៖ ពិព័រណ៍សៀវភៅកម្ពុជា លើកទឹកចិត្តឱ្យអ្នកនិពន្ធបន្តសរសេរ អ្នកអានបន្តអានសៀវភៅ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ថ្លែងក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ក្រោម​ប្រធានបទ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត” នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា មានប្រសាសន៍ថា ពិព័រណ៍សៀវភៅកម្ពុជា បានលើកទឹកចិត្តឱ្យអ្នកនិពន្ធបន្តសរសេរ ហើយ​អ្នកអានបន្តអាន ដើម្បីលើកស្ទួយខឿនវប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងអប់រំ​បន្ថែមថា ការតែងនិពន្ធ និងការបោះពុម្ពផ្សាយ បានឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គម។ ប្រសិន​បើគ្មានសៀវភៅទេ គឺមិនអាចផ្ទេរចំណេះដឹងដល់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ទៀតបានឡើយ។ ដូច្នេះ សៀវភៅមានការចាំបាច់ទាំងផ្សាយចំណេះដឹងទូទៅ ផ្សព្វផ្សាយចំណេះដឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា ជាពិសេសផ្សព្វផ្សាយវប្បធម៌ ជាអក្សរសាស្រ្តជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្ឃឹមថា វិស័យតែងនិពន្ធនៅកម្ពុជានិងរីកចម្រើន តាមរយៈការកើនឡើងនៃអ្នកនិពន្ធកាន់តែច្រើន ដើម្បីនាំមកនូវចំណេះដឹងទូលំទូលាយដល់ប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តយុវជន ចាប់កាន់សៀវភៅ ហើយប្តេជ្ញាចិត្តអានសៀវភៅ ក្រេបយកចំណេះដឹងកម្រិតខ្ពស់ ដើម្បីកសាងធនធានមនុស្សនៅកម្ពុជា ដោយកុំតាមដានរឿងរ៉ាវលើបណ្ដាញសង្គម ការឈ្លោះប្រកែកគ្នា ដែលជាចំណេះដឹងកម្រិតទាប។

សម្រាប់លោកជំទាវបណ្ឌិតសភាចារ្យ ភឿន សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិព័រណ៍សៀវភៅកម្ពុជា ជាព្រឹត្តិការណ៍មានសារៈសំខាន់ ព្រោះជាទិវាជួបជុំរវាងអ្នកនិពន្ធ អ្នកអាន អ្នកបោះពុម្ពផ្សាយ អង្គការ សមាគមន៍ ធ្វើការពាក់ព័ន្ធជាមួយសៀវភៅ បណ្ណារក្ស អ្នកស្រាវជ្រាវ សិស្ស និស្សិត បញ្ញវន្ត និងសាធារណៈជនទូទៅ។ លោកជំទាវបន្តថា តាមរយៈជំនួបនេះ ជួយឱ្យពួកគេបានជជែកពិភាក្សា ដកស្រង់យកបទពិសោធន៍ ស្វែងយល់ពីគ្នាទៅវិញទៅមកពីចំណុចកែលម្អ ចំណុចខ្វះខាត តម្រូវការ និងផលលំបាកទាំងភាគីអ្នកអាន និងអ្នកនិពន្ធ ព្រមទាំងជាកម្លាំងថាមពលដ៏សំខាន់ដើម្បីជួយជំរុញទឹកចិត្តកូនខ្មែរឱ្យមានទម្លាប់ស្រឡាញ់ចូលចិត្តការអានតាំងពីក្មេង។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿន សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

រដ្ឋមន្រ្តីក្រសួងវប្បធម៌ បន្ថែមថា ការអានជាទម្លាប់ត្រូវមានតាំងពីក្មេង ហើយការអានរបស់ក្មេងអាស្រ័យទៅលើឪពុកម្ដាយ ។ ជាមួយគ្នា​លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យឪពុកម្ដាយនាំកូនមកទិញសៀវភៅក្នុងពិព័រណ៍សៀវភៅកម្ពុជានេះ ហើយបង្រៀនកូនឱ្យអាននៅផ្ទះបន្ថែម។ ជាពិសេសសម្រាប់និស្សិតរៀនដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ គឺកាន់តែត្រូវអានសៀវភៅកាន់តែច្រើន។

បើតាម លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា (SIPA) និងជាតំណាង​គណៈកម្មការ​ពិព័រណ៍​សៀវភៅ​កម្ពុជា មានប្រសាសន៍ថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ធ្វើឡើងក្រោមប្រធានបទ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត” មានស្តង់តាំងពិព័រណ៍សៀវភៅសរុបចំនួន ២៩៤ស្ដង់។

ជាការកត់សម្គាល់ ពិព័រណ៍សៀវភៅកម្ពុជា កាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានទាក់ទាញអ្នកចូលរួមកាន់តែច្រើនពីសំណាក់យុវជន ក្រុមគ្រួសារ រហូតក្លាយជាពិព័រណ៍ដែលមានអ្នកចូលរួមទស្សនាច្រើនជាងគេ។ ពិព័រណ៍សៀវភៅកម្ពុជា ចាប់ផ្ដើមដំបូងនៅឆ្នាំ២០១១ ដោយ​ពេលនោះមានស្តង់ចំនួន១០ និង​អ្នកចូលរួមទស្សនា​ប្រហែល​១ពាន់នាក់ រហូត​ដល់​ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ កាលពីឆ្នាំ២០២៣ ស្តង់ដែលបានចូលរួមមានរហូតដល់ ២៤៥ស្តង់ ដោយមានអ្នកចូលរួមទស្សនាប្រហែល ២០ម៉ឺននាក់ ក្នុងរយៈពេល ៤ថ្ងៃ។ ​សម្រាប់ឆ្នាំនេះ ពិព័រណ៌សៀវភៅកម្ពុជា​លើកទី១១ នឹងធ្វើ​ឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដោយរំពឹងថា នឹងមានអ្នកចូលរួមទស្សនាច្រើនជាង២០ម៉ឺននាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *