ភ្នំពេញ – នៅក្នុងពិធីជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់គន្លឹះលើកទឹកចិត្តបីចំណុចដល់និស្សិតកសិកម្ម ដើម្បីពង្រឹងគុណភាពសិក្សាឱ្យកាន់តែប្រសើរឡើង ។
គន្លឹះទាំងបីចំណុចនោះរួមមាន ៖
១. សាកលវិទ្យាល័យ គឺជាកន្លែងផ្តល់កិត្តិយស កិត្តិស័ព្ទ មោទកភាព និងទំនុកចិត្ត ដល់សាស្ត្រាចារ្យ និងនិស្សិត ។ កេរ្តិ៍ឈ្មោះល្អ កើតចេញពីការខិតខំចូលរួមកសាងទាំងអស់គ្នាឥតឈប់ឈរ ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ ៖
“សាកលវិទ្យាល័យយើងមានប្រវត្តិយូរមក ហើយក៏មានកិត្តិនាមល្អ ព្រមទាំងបានបណ្ដុះបណ្ដាលថ្នាក់ដឹងនាំវិស័យកសិកម្មជាច្រើន ដូច្នេះយើងត្រូវបន្តកសាងនិងថែរក្សាកេរ្តិ៍ឈ្មោះនេះ”។

២. សាស្ត្រាចារ្យ គឺជាអ្នកផ្តល់ចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្ស ។ កាលណាធនធានមនុស្សខ្លាំង នោះនឹងអាចបង្កើតស្នាដៃ និងអភិវឌ្ឍប្រទេសបានគ្រប់វិស័យ រួមទាំងកសិកម្មផងដែរ ។ លោកគ្រូ អ្នកគ្រូ គឺជាអ្នកចាក់សោរបើកទ្វារឱ្យសិស្សគ្រប់រូបបានចូលចាប់យកចំណេះដឹង ហើយនៅពេលបានឃើញសិស្សជោគជ័យ កម្លាំងចិត្តពីមោទកភាពរបស់លោកគ្រូ អ្នកគ្រូគឺជារង្វាន់ដ៏ធំបំផុត ។
៣. និស្សិតត្រូវមានគោលដៅជីវិតច្បាស់លាស់ និងតស៊ូប្រឹងប្រែងដើម្បីភាពជោគជ័យនៅក្នុងជីវិត ។ ត្រង់ចំណុចនេះ ឯកឧត្តមបានលើកឡើងថា គ្មានអ្នកណាអាចទទួលខុសត្រូវលើអនាគតរបស់យើងជាងយើងខ្លួនឯងនោះទេ ។ យើងត្រូវមានផែនការជាក់លាក់ ត្រូវធ្វើការងារតូចតាចឱ្យបានសម្រេចនិងឱ្យកាន់តែបានល្អ។ ធនធានមនុស្សល្អ មិនខ្វះទេអ្នកត្រូវការ ។

សូមជម្រាបថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តម ឌិត ទីណារដ្ឋមន្រ្តី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានពិនិត្យពីវឌ្ឍនភាពមួយចំនួនរបស់សាកលវិទ្យាផងដែរ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran ឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2026
សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2025
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/08/2025
អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសម្រាប់សិស្សវិទ្យាល័យ! កម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បើកទទួលពាក្យ ដើម្បីបណ្តុះជំនាញអាជីវកម្ម និងភាពជាអ្នកដឹកនាំតាមអនឡាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2026
ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































