មន្ត្រីការងារ ៖ កម្ពុជានៅខ្វះខាតធនធានមនុស្សជំនាញបច្ចេកទេស ខណៈមានតម្រូវការខ្ពស់

ភ្នំពេញ – ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋាន​អប់រំ បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ នៃក្រសួងការងារ បានលើក​ឡើងថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​តែ​ខ្វះខាតអ្នកជំនាញបច្ចេកទេស ។ កង្វះខាតនេះ​ក៏​ព្រោះតែ​ប្រទេស​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍទាំងវិស័យ​ឧស្សាហកម្ម ទាំងហេដ្ឋារចនាសម្ព័ន្ធនានា និង​សេវាកម្មផ្សេងៗទៀត ។ ការ​អភិវឌ្ឍទាំងនេះ គឺ​ចាំបាច់ត្រូវ​ការ​អ្នកជំនាញបច្ចេកទេស​ដើម្បី​ជួយ​គាំទ្រ ។

បើតាម​លោកអគ្គនាយករង បច្ចុប្បន្ន​តម្រូវ​ការ​ទីផ្សារ​ការងារសម្រាប់អ្នកជំនាញ​បច្ចេកទេស​នៅ​កម្ពុជាមាន​ប្រមាណ ៣១ម៉ឺននាក់​​ ខណៈការ​បណ្តុះបណ្តាល​អ្នក​ជំនាញ​បច្ចេកទេសបាន​​ប្រមាណជាង ៦ម៉ឺននាក់​ប៉ុណ្ណោះ​នៅ​ក្នុងមួយឆ្នាំ ។

– ឯកឧត្តម ថង សាម៉ុន

“…ដូច្នេះធៀបមើលទៅ គឺ​ខ្វះខាត… ធម្មតាប្រទេស​កំពុងអភិវឌ្ឍន៍ប្រាកដណាស់ត្រូវការអ្នកបច្ចេកទេសឱ្យបានច្រើន ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍ ទាំងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទាំងការសាងសង់ ទាំងការបម្រើសេវាកម្មផ្សេងៗ”

ដូចគ្នានេះដែរ បើតាមការ​លើក​ឡើង​របស់ លោក ស៊ុន សុម៉ារ៉ា នាយកវិទ្យាស្ថាន The Guru បានមានប្រសាសន៍ថា បច្ចុប្បន្នសិស្សនិស្សិតភាគច្រើន​ឱ្យតម្លៃទាប​ទៅលើសាលាបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ខណៈការងារជំនាញ​នេះមានតម្រូវការខ្ពស់​ ហើយ​កម្ពុជាកំពុង​ខ្វះកម្លាំងពលកម្មជំនាញ ។

– លោក ស៊ុន សុម៉ារ៉ា

“ដើម្បីជំរុញសេដ្ឋកិច្ចយើងដើរ លុះត្រាណាតែយើងមានកម្មករជំនាញគ្រប់គ្រាន់ដែរ ទើបយើងអាចទទួលបានលទ្ធផលហ្នឹង។ … បើយើងចង់ឱ្យសេដ្ឋកិច្ចប្រទេសយើងលូតលាស់ល្អ ជំនាញវិជ្ជាជីវៈជាផ្នែកមួយ ដែលយើងគួរពិចារណា“

យោង​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាលក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ ទៅ​ជា​ប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់​នាឆ្នាំ​២០៣០ និងជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០ រាជរដ្ឋាភិបាល​បានដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​គន្លឹះ៤ គឺទី១ កៀរគរ និងទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​វិនិយោគ​ឯកជនក្នុងស្រុក ដោយផ្តោតលើឧស្សាហកម្មធំៗ ការ​អភិវឌ្ឍ និង​ការ​ពង្រីកទីផ្សារ និង​ការ​អភិវឌ្ឍ ការ​ផ្ទេរ​បច្ចេកវិទ្យា, ទី២ អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​សហគ្រាស​ធុនតូច និង​មធ្យម, ទី៣ កែលម្អបរិស្ថាននិយតកម្មដើម្បីពង្រឹងភាពប្រកួតប្រជែង និងទី៤ អភិវឌ្ឍន៍​ធនធានមនុស្ស បណ្តុះបណ្តាលជំនាញ ការ​កែលម្អ​ទំនាក់ទំនង​វិជ្ជាជីវៈ ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា ប្រព័ន្ធដឹកជញ្ជូន ឡូជី​ស្ទីក និង​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន និង​គមនាគមន៍ ការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាសាធារណៈ សេវាសង្គម​កិច្ច និង​សេវាហិរញ្ញវត្ថុ។

បើយើង​ពិនិត្យ​មើលទៅ​លើយុទ្ធសាស្រ្តគន្លឹះទាំង៤ ដែល​រាជរដ្ឋាភិបាលបានដាក់ចេញ​ឃើញថា អ្នកជំនាញបច្ចេកទេស គឺជា​ធាតុផ្សំដែលមិនអាច​ខ្វះបាន ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច​​កម្ពុជា ដើម្បីឈានទៅសម្រេចបានគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។ ជាមួយ​គ្នានេះ បើតាមការលើកឡើងរបស់ ឯកឧត្តម ថង សាម៉ុន បច្ចុប្បន្ន​ទីផ្សារ​ការងារ​សម្រាប់អ្នកជំនាញបច្ចេកទេស ឬ TVET នៅកម្ពុជា គឺនៅទូលាយច្រើន ជាងទីផ្សារការងារបែបធុរកិច្ច ព្រោះតម្រូវការអ្នកបច្ចេកទេសនៅ​មានច្រើន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...