ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមលើកកម្ពស់វិស័យអប់រំបណ្តុះធនធានបន្តវេនជំនាន់ក្រោយ តាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ដើម្បីលើកកម្ពស់វិស័យអប់រំបណ្តុះធនធានបន្តវេនជំនាន់ក្រោយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា តាមរយៈការផ្តល់អាហារូបករណ៍ ជាពិសេស ឱកាសហាត់ការ និងឱកាសការងារលើជំនាញជាច្រើននៅក្នុងរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ដល់និស្សិតអាហារូបករណ៍ផ្ទាល់។

អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅសណ្ឋាគារ ហ្វ៊ែរហ្វៀរ បាយ ម៉ារៀ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្នុងគោលបំណងអភិវឌ្ឍន៍ធនធានវ័យក្មេង ផ្តល់ឱកាសបណ្តុះបណ្តាល អនុវត្តការងារ និងឱកាសការងារពេញសិទ្ធិផ្សេងៗសម្រាប់និសិ្សត ដែលកំពុងបន្ត និងបញ្ចប់ការសិក្សា។ លើសពីនេះ ជំរុញការផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ព្រមទាំងលើកកម្ពស់សមត្ថភាពនិសិ្សតគ្រប់រូបឱ្យសមស្របតាមទីផ្សារការងារជាតិ និងអន្តរជាតិ។

លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា ការចុះអនុស្សារណៈយោគយល់ជាមួយ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា គឺដើម្បីអភិវឌ្ឍសង្គមតាមរយៈធនធានជំនាន់ក្រោយ ជាពិសេស គឺបន្តសម្រេចបំណងប្រាថ្នារបស់សិស្ស-និស្សិតគ្រប់រូប ក្នុងការបណ្តុះបណ្តាលខ្លួនឱ្យក្លាយជាបញ្ញាវ័ន ឬអ្នកឯកទេសក្នុងវិស័យផ្សេងៗ នាពេលខាងមុខ។

អគ្គនាយកបន្តវេន អ៊ឹង វីរៈ បញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងពហុពាណិជ្ជកម្មជាង ១៤ បានផ្តល់ឱកាសហាត់ការ Young Talent ដល់សិស្ស-និស្សិតរាប់រយនាក់ក្នុងមួយឆ្នាំៗលើគ្រប់វិស័យ ដើម្បីផ្សារភ្ជាប់ជំនាញ និងបទពិសោធន៍ជាក់ស្តែងដល់កូនខ្មែរជំនាន់ក្រោយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកអាហាររូបករណ៍អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺបង្ហាញយ៉ាងច្បាស់ពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអប់រំ ដែលជាជាវិស័យអាទិភាពទី១ របស់យុទ្ធសាស្រ្តបច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយកំណត់យកបញ្ចកោណទី១ គឺការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាចាំបាច់ក្នុងការចូលរួមចំណែកដើម្បីពង្រឹងសេដ្ឋកិច្ចជាកម្ពុជា ។

គួរជំរាបជូនថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនកូនខ្មែរ ដែលមានសហគ្រិនខ្មែរ ១០០% នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យការអប់រំ និងចំណេះដឹង និងបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ រួមបញ្ចូលទាំងជំនាញទន់ និងរឹង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...