បច្ចុប្បន្ននេះមានការចុះផ្សាយចម្រុះព័ត៌មាននៅតាមបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយព័ត៌មានទាំងនោះមិនមែនសុទ្ធតែអាចប្រើប្រាស់បានទាំងអស់នោះទេ។ ដូចគ្រប់គ្នាបានដឹងរួចមកហើយថា ការទទួលបានព័ត៌មានពិតនាំឱ្យការសម្រេចចិត្តបានត្រឹមត្រូវ ហេតុដូច្នេះហើយទើបអក្ខរកម្មព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទាំងនោះ។
យោងតាមសៀវភៅ Academic Research Information Literacy បង្ហាញថា អក្ខរកម្មព័ត៌មានជាការសិក្សាអំពីការវិភាគថ្លឹងថ្លែង របៀបនៃការប្រើប្រាស់ព័ត៌មាន, ផ្ទៀងផ្ទាត់, ការបង្កើតមាតិកាដែលមានការគិតគួរអំពីផលប៉ះពាល់ទៅកាន់ខ្លួនឯងនិងសង្គមទាំមូល។ អក្ខរកម្មព័ត៌មានក៏ជួយសិស្សឱ្យដឹងពីទីន្លែងដើម្បីរកព័ត៌មានពិត និងចំគោលដៅ។ បន្ថែមពីនោះសិស្សបានដឹងអំពីថា តើស្ថាប័នផ្សព្វផ្សាយប្រភេទណាដែលគួរឱ្យទុកចិត្តនិងប្រភេទណាដែលមិនគួរឱ្យទុកចិត្ត?

ចំណែកគេហទំព័រ Mount ALLiSon university research បានឱ្យដឹងថា មនុស្សដែលយល់ដឹងអំពីអក្ខរកម្មព័ត៌មាន គេអាចមានសមត្ថភាពចេះកំណត់ប្រភេទព័ត៌មានដែលខ្លួនត្រូវការ, ស្គាល់អត្ថបទដែលមានគុណភាព និងប្រសិទ្ធភាព, ចេះវិភាគទាំងខ្លឹមសារអត្ថន័យ និងប្រភពព័ត៌មាន, យល់ដឹងអំពីស្ថានភាពសេដ្ឋកិច្ច ច្បាប់ ស្ថានភាពសង្គមជុំវិញការប្រើប្រាស់ព័ត៌មាន និងអាចមានសមត្ថភាពប្រើប្រាស់បណ្ដាញសង្គមប្រកបដោយក្រមសីលធម៌ និងស្របទៅតាមផ្លូវច្បាប់។

គួរជំរាបជូនថា របៀបនៃការចាប់ផ្តើមឈ្វេងយល់ និងអនុវត្តន៍ជំនាញអក្ខរកម្មព័តមាន គឺមុននឹងយកអត្ថន័យក្នុងខ្លឹមសារណាមួយមកប្រើប្រាស់ ឬជឿទុកចិត្តគឺ ផ្តើមពីការរៀនវិភាគព័ត៌មាន និងចោទជាសំណួរដូចជា ការសរសេរនិងផ្សាយក្នុងគោលបំណងអ្វី? ហើយស្ថាប័ននោះមាននិន្នាការបែបណា? អ្នកនិពន្ធជានរណានិងមានប្រវត្តិយ៉ាងដូចម្តេច? ឬថាគេហទំព័រដែលចេញផ្សាយនោះមានចុះបញ្ជីនៅក្រសួងព័ត៌មានត្រឹមត្រូវដែរឬទេ? និងមានការទទួលស្គាល់ពីមហាជនក្នុងកម្រិតណា? មួយវិញទៀតព្យាយាមផ្ទៀងផ្ទាត់រវាងព័ត៌មានមួយទៅព័ត៌មានមួយទៀតដើម្បីវិភាគពីភាពប្រាកដនិយមនៃដំណឹងនោះ។ ឬយកព័ត៌មាននោះទៅផ្ទៀងផ្ទាត់ជាមួយអ្នកដែលពាក់ព័ន្ធ ឧទាហរណ៍ថា ថ្ងៃនេះព័ត៌មានប្រកាសថាមានការកើនឡើងនៃជំងឺរាតត្បាតសាកល ត្រង់ចំណុចនេះត្រូវទៅមើលក្រសួងសុខាភិបាលដែលជាតួអង្គពាក់ព័ន្ធថា តើពិតជាដូច្នេះមែនឬទេ? ការផ្ទៀងផ្ទាត់ និងវិភាគព័ត៌មានសុទ្ធសឹងតែជាចំណុចសំខាន់ក្នុងការបង្កើនចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2023
ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន៤០កន្លែងសម្រាប់ការសិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/10/2026
សម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសសិក្សាជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2025
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងការអភិវឌ្ឍសមត្ថភាព និងជំនាញថ្មីដល់យុវជន សិស្ស និស្សិត និងអ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ ជាពិសេសជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាសដល់អ្នកបម្រើការក្នុងវិស័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ចំនួន១០កន្លែង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំសិក្សា២០២៦-២០២៧ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2026
អាហារូបករណ៍ជំនាញបច្ចេកទេស ចំនួន ១០កន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2024
ឱកាសអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសចិន ពីកម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































