តើបេក្ខជនគួរត្រៀមចិត្តបែបណាចំពោះលទ្ធផលប្រឡង​បាក់ឌុបនៅពេលខាងមុខ ករណីមិនដូចការរំពឹងទុក?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ជាធម្មតា​ការ​ចេញ​លទ្ធផល​នៃការ​ប្រឡង តែងតែមានអ្នកទទួលលទ្ធផលល្អ និងអ្នកទទួលលទ្ធផលមិនល្អ ឬមានអ្នកទទួលបាននិទ្ទេសមិនដូចការរំពឹងទុក ហើយក៏អាចមានអ្នកធ្លាក់ជៀសផុតឡើយ។ ដូច្នេះ​ សម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបនៅពេលខាងមុខ ប្រសិនបើ​បេក្ខជន​ទទួលបានលទ្ធផលមិនដូចការរំពឹងទុក តើគួរត្រៀមចិត្តបែបណា?

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការប្រឡងតែមានជាប់មានធ្លាក់ជារឿងធម្មតា ទោះជាមានអ្នកខ្សោយ អ្នកពូកែក៏ដោយ ជួនកាលពេលប្រឡងអាចមានការភ្លេចភ្លាំង ភ្លេចផ្ទៀងផ្ទាត់ខុសសញ្ញា ក៏មានការដកពិន្ទុដែរ។ ប្អូនៗត្រូវគិតថា រាល់ការប្រឡងប្រជែងគឺមិនដែលជាប់ទាំងអស់គ្នានោះទេ ពោលគឺមានអ្នកជាប់ និង​មានអ្នកធ្លាក់ ដូច្នេះត្រូវតែហានទទួលយកការពិត។

លោកបណ្ឌិតផ្តល់ដំបូន្មានថា ប្រសិនបើលទ្ធផលនៃការប្រឡង​បាក់ឌុប ចេញមកជាប់ គឺសិស្សានុសិស្សអាចសម្រេចតាមគោលដៅបន្ត ប៉ុន្តែបើលទ្ធផលចេញមកមិនជាប់ យើងត្រូវគិតពីការ​ជ្រើសរើសយកជម្រើសណាមួយបន្ទាប់។ លោកបណ្ឌិតបន្តថា មានប្អូនៗខ្លះជ្រើសរើសត្រៀមប្រឡងស្វ័យរិន្ទឆ្នាំក្រោយ ហើយក៏មានប្អូនៗខ្លះបន្តទៅរៀនជំនាញបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ហើយក៏មានប្អូនៗខ្លះបន្តទៅរៀនថ្នាក់បរិញ្ញាបត្ររង។ លើសពីនេះ ក៏មានប្អូនៗខ្លះចេញទៅប្រកបមុខរបររកស៊ីជាមួយឪពុកម្ដាយ។ ដូច្នេះ សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ត្រូវត្រៀមចិត្តទទួលយកលទ្ធផលប្រឡង ហើយកុំអស់សង្ឃឹមក្នុងជីវិតឡើយ ប្រសិនលទ្ធផលប្រឡងបាក់ឌុបមិនល្អ។

“រយៈពេលរង់ចាំស្ដាប់លទ្ធផលនេះ យើងសម្រាកឱ្យស្រួលចិត្ត ស្រួលកាយបន្តិចសិន ប៉ុន្តែត្រូវចាំថាបើយើងជាប់ យើងបន្តការសិក្សារបស់យើង”

ដោយឡែក​សម្រាប់ឪពុកម្ដាយ អ្នក​អាណាព្យាបាលវិញ បើតាម​លោកបណ្ឌិត ឈត ប៊ុនថង ពួកគាត់ក៏គួរបើកចិត្តទទួលយកលទ្ធផលប្រឡងបាក់ឌុបរបស់កូន ទោះបាននិទ្ទេសអ្វីក៏អាចរៀនបន្តបាន ហើយសូម្បីធ្លាក់បាក់ឌុបក៏អាចរៀនបានដែរ។ ដូច្នេះ បេក្ខជនត្រូវបើកចិត្តទទួលយកការពិត ហើយឪពុកម្ដាយក៏ទទួលយកដែរ ដោយ​កុំស្ដីបន្ទោសកូននាំឱ្យកូនបាក់ទឹកចិត្ត ឬកុំប្រើអំពើហិង្សាទៅលើកូន។

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា សម្រាប់ការជ្រើសរើសជំនាញរៀននៅមហាវិទ្យាល័យ ឬជំនាញវិជ្ជាជីវៈណាមួយក៏ដោយ សូមត្រូវពិនិត្យថា ជំនាញ និងការងារទាំងនោះ ស្របជាមួយចំណង់ចំណូលនិងមានតម្រូវការទីផ្សារការងារ ហើយប្អូនៗត្រូវចេះប្រើប្រាស់កុំព្យូទ័រ បណ្ដាញសង្គម និងដើរឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។

សម្រាប់លោក គីម ដារ៉ា នាយកនិងស្ថាបនិកសាលាបង្វឹកស្តាតអាប់ មានប្រសាសន៍ថា សម្រាប់លទ្ធផលប្រឡងបាក់ឌុប ដែលមិនដូចការរំពឹងទុក អាចមានពីរករណី គឺ ទី១.ប្រឡងជាប់តែមិនបាននិទ្ទេសល្អ និង ទី២. ប្រឡងធ្លាក់តែម្ដង។ លោក គីម ដារ៉ា បន្តថា ប្រសិនបើលទ្ធផលជាប់ ប៉ុន្តែទទួលបាននិទ្ទេសមិនដូចការរំពឹងទុក គឺមានតែព្យាយាមទទួលយក ព្រោះមិនខ្វះទេអ្នកដែលលទ្ធផលចេញមកមិនដូចការរំពឹងទុក សូម្បីរូបលោកផ្ទាល់ក៏លទ្ធផលចេញមកមិនដូចការរំពឹងទុកដែរ មានការខកចិត្តខ្លះ ប៉ុន្តែទាំងអស់នេះ ជាមេរៀនក្នុងជីវិតដ៏មានតម្លៃ ធ្វើឱ្យយើងលត់ដំខ្លួនឯង រៀនសម្លឹងមើលចំណុចល្អ រៀនទទួលយក ហើយផ្លាស់ប្ដូរខ្លួនឯងឱ្យកាន់តែប្រសើរ។

នាយក និងស្ថាបនិកសាលាបង្វឹកស្តាតអាប់ រូបនេះ បន្ថែមថា ប្រសិនបើលទ្ធផលប្រឡងចេញមកធ្លាក់ ត្រូវគិតមើលថា ធ្លាក់ដោយសារអ្វី? ធ្លាក់ដោយសារយើងប្រឹងរៀនហើយនៅតែធ្លាក់ ឬយើងរៀនខ្សោយបានធ្លាក់។ យើងត្រូវសួរខ្លួនយើង ចង់បានអ្វីឱ្យពិតប្រាកដ? ប្រសិនបើអនាគត យើងចង់រៀនជំនាញទាក់ទងនឹងការគណនា ដូចជា​គ្រូពេទ្យ គ្រូបង្រៀន វិស្វករ ជាដើម ដាច់ខាតត្រូវរៀនឡើងវិញ គឺរៀនគណិតវិទ្យា រៀនរូបវិទ្យាឡើងវិញ តែបើយើងមិនចូលចិត្តរៀនមុខវិជ្ជាគណនាទាំងនេះទេ យើងគួររកជំនាញធ្វើ។ រកជំនាញធ្វើ គឺជា​ការ​រៀនជំនាញ​អនុវត្ត​ជាក់ស្តែង ដូចជា​ជំនាញ​ជាង​ផ្ទះ ជាង​តុ ជាងឈើ ជាងកុំព្យូទ័រ ជាងម៉ាស៊ីន ជាងម៉ូតូ ជាង​ឡាន ជាងអ៊ុតសក់ ជាដើម ដែលសុទ្ធ​តែជា​ជំនាញផ្តោត​លើ​ការ​អនុវត្ត​ច្រើន។

“កាលណាយើងចេះច្បាស់ យើងអាចធ្វើបាន អាចចិញ្ចឹមជីវិតបាន ព្រោះនៅក្នុងពិភពលោកគេឱ្យតម្លៃអ្នកចេះ កាលណាយើងចេះ យើងជាតម្រូវការ ទោះយើងរៀនច្រើនកម្រិតណាក៏ដោយ”

និយាយត្រឡប់មកវិញ​ គោលដៅចុងក្រោយរបស់យើងនៅពេលធ្វើការចិញ្ចឹមជីវិត គឺត្រូវការមានជំនាញច្បាស់លាស់ ដូច្នេះ​នៅ​ពេល​ដែល​ចេះច្បាស់ ទោះរៀនជំនាញអ្វីក៏ដោយគឺមិនចេះខុសនោះទេ ព្រោះទោះជាអ្នកចូលចិត្តរៀនបែបគណនា ក៏ត្រូវយកទៅអនុវត្តដូចគ្នា ដើម្បីឱ្យក្លាយជាជំនាញពិតប្រាកដ។

តាមការគ្រោងទុក បន្ទាប់ពី​ដំណាក់កាលកំណែ និងដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុរួចរាល់ នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥​ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *