អ្នកជំនាញអប់រំសុខភាពលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអនុវត្តសកម្មភាពអនាម័យដៃជាប្រចាំ

ភ្នំពេញ – គិតត្រឹមខែឧសភាឆ្នាំ២០២៣នេះ រយៈពេល ១៣ឆ្នាំហើយដែលអង្គការសុខភាពពិភពលោក (WHO) បានប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ ឬទិវាលាងដៃសង្គ្រោះជីវិត ។ ទិវាអនាម័យដៃនេះ កំណត់ប្រារព្ធជារៀងរាល់ថ្ងៃទី៥ ខែឧសភា ប៉ុន្តែផ្ទុយទៅវិញអ្នកជំនាញសុខាភិបាល បានចាត់ទុកថា ទិវាអនាម័យដៃ គឺត្រូវធ្វើឡើងគ្រប់ពេល និងរាល់ពេលដែលមនុស្សមានអារម្មណ៍ថា ដៃមិនស្អាត ឬមានអាការៈថា ត្រូវលាងសម្អាតដៃ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នាឱកាសពិធីប្រារព្ធទិវាអនាម័យដៃកាលពីថ្ងៃទី៥ ឧសភាកន្លង ទៅនៅទីស្តីការក្រសួងសុខាភិបាល ។

ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្ថែមថា

“តាមរយៈការសិក្សាជាសកល និងបទពិសោធន៍សិក្សារបស់អង្គការសុខភាពពិភពបានបង្ហាញថា ជាងពាក់កណ្តាលនៃជំងឺកើតឡើងដោយសារមនុស្សមិនបានលាងសម្អាតដៃឱ្យបានត្រឹមត្រូវ មានន័យថា ជំងឺជាងពាក់កណ្តាលយើងអាចការពារបានប្រសិនបបើបានលាងសម្អាតដៃ” ។ 

ទន្ទឹមគ្នានេះ អ្នកជំនាញសុខភាពសាធារណៈបានបញ្ជាក់ទៀតថា ទិវាអនាម័យដៃពិភពលោកកំពុងចូលរួមលើកទឹកចិត្តឱ្យអ្នកជំងឺ សមាជិកគ្រួសារ បុគ្គលិកសុខាភិបាល ចូលរួមចំណែកអនុវត្តអនាម័យដៃឱ្យបានល្អ។ បើតាមអង្គការសុខភាពពិភពលោកមាន អ្នកជំងឺរាប់រយលាននាក់ទូទាំងពិភពលោករងគ្រោះដោយសារឆ្លងរោគតាមរយៈការថែទាំសុខភាព ។ ជាងពាក់កណ្តាលនៃការឆ្លងរោគទាំងនោះ អាចការពារបានតាមរយៈការសម្អាតដៃឱ្យបានត្រឹមត្រូវ ។ ក្រសួងសុខាភិបាលលើកទឹកចិត្តដល់គ្រូពេទ្យទាំងសាធារណៈ និងឯកជន ឬគ្រូពេទ្យផ្តល់សេវានៅមូលដ្ឋានសុខាភិបាល ត្រូវអនាម័យដៃឱ្យបានល្អរាល់ពេលផ្តល់សេវាផ្សេងៗ ។

ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់បន្តថា ៖ “ចាប់ផ្តើមចេញពីសុខាភិបាលមុនគេ ដែលជាជំហ៊ានដំបូងត្រូវអនុវត្តការលាងសម្អាតដៃ ហើយប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវតែយល់ដឹងពីការសម្អាត និងអនាម័យដៃនេះ” ។

ស្របនឹងការលើកឡើងនេះ លោកវេជ្ជបណ្ឌិត ប៉ាស្កាល រីងវ៉េដ តំណាងមកពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ការលាងសម្អាតដៃដើរតួសំខាន់គាំទ្រដល់សុខភាពគ្រួសារទាំងមូល ព្រមទាំងសុខភាពសហគមន៍ ។

លោកវេជ្ជបណ្ឌិត ប៉ាស្កាល រីងវ៉េដ តំណាងមកពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា អនាម័យដៃបានជួយដល់សុខភាពយ៉ាងច្រើន មានន័យថា នៅពេលដែលគ្រួសាររបស់យើងមានទម្លាប់លាងសម្អាតដៃជាប្រចាំ និងបានត្រឹមត្រូវ ពេលនោះហើយវានឹងជួយកាត់បន្ថយជំងឺដង្កាត់ផ្សេងៗដែលអាចឆ្លងតាមរយៈដៃ ។ 

លោកវេជ្ជបណ្ឌិត ប៉ាស្កាល រីងវ៉េដ តំណាងមកពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ៖

“ឥរិយាបថអនាម័យដៃត្រូវផ្តើមចេញពីទម្លាប់បុគ្គលម្នាក់ៗ នោះនឹងជះឥទ្ធិពលដល់ស្វាមី ភរិយា ព្រមទាំងកូននៅក្នុងគ្រួសារ និងមនុស្សជុំវិញខ្លួន! យើងអាចការពារជំងឺបានដោយងាយបំផុត” ។

សូមជម្រាបថា ទិវាពិភពលោកអនាម័យឆ្នាំនេះ បានរៀបចំឡើងដោយលើកប្រធានបទ “ពន្លឿនសកម្មភាពធ្វើអនាម័យដៃ ដើម្បីសង្គ្រោះជីវិត” ។ តាមសុខាភិបាលលាងសម្អាតដៃបានត្រឹមត្រូវ គឺត្រូវប្រើប្រាស់ទឹកស្អាត និងសាប៊ូ ព្រមទាំងអនុវត្តវិធានលាងសម្អាតឱ្យបានត្រឹមត្រូវតាមការណែនាំពីរបៀបលាងសម្អាត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...