កីឡាការិនី ស្រួង ភារី សម្រេចបំណងរយៈពេល ១០ឆ្នាំយកមេដាយមាសជូនកម្ពុជា

ភ្នំពេញ – កីឡាការិនី ស្រួង ភាវី បានប្រកួតឈ្នះមេដាយមាសសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើប្រភេទកីឡាប៊ីយ៉ាស្នូកឃ័រ វិញ្ញាសាកីឡាប៊ីយ៉ាស្ត្រី ការ៉ុម ៣បាំង (Billiard Sport Women’s 3-Cushion Carom Singles) ដោយយកឈ្នះវគ្គផ្តាច់ព្រ័ត្រលើកីឡាការិនីវៀតណាម Hoang Yen Nhi Nguyen ។ ព្រឹត្តិការណ៍ប្រកួតនេះ បានប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី៨ ខែឧសភា នៅផ្សារទំនើបអ៊ីអន II សែនសុខ រាជធានីភ្នំពេញ ។

បន្ទាប់ពីឈ្នះមេដាយមាសជូនកម្ពុជា កីឡាការិនី ស្រួង ភាវី បាននិយាយថា អ្នកស្រីបានសម្រេចបំណងរយៈពេល ១០ឆ្នាំរបស់ខ្លួន ដែលចង់យកមេដាយមាសជូនជាតិកម្ពុជាតាមរយៈកីឡាកីឡាប៊ីយ៉ាស្នូកឃ័រ ដែលខ្លួនបានហ្វឹកហាត់នៅទឹកដីកូរ៉េខាងត្បូង ។ ជ័យជម្នះលើកដំបូងនៅកម្ពុជានេះ ទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាជនកម្ពុជា ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កីឡាការិនី ស្រួង ភាវី បាននិយាយបន្តថា ទម្រាំយកឈ្នះការប្រកួតវិញ្ញាសាកីឡាប៊ីយ៉ាស្ត្រី ការ៉ុម ៣បាំង អ្នកស្រីត្រូវជម្នះឧបសគ្គយ៉ាងលំបាកបំផុត ព្រមទាំងទាមទារគំនិតច្នៃប្រតិដ្ឋខ្ពស់ ដើម្បីយកឈ្នះលើគូរប្រកួត ព្រមទាំងសម្រេចក្តីសុបិនផ្ទាល់ខ្លួន និងយកជ័យជម្នះសម្រាប់កម្ពុជា ។

ទន្ទឹមគ្នានេះ កីឡាការិនី ស្រួង ភាវី បាននិយាយថា

“ទោះបីខ្ញុំបានប្រកួតនៅលើទឹកដីកូរ៉េ ឬប្រកួតពិភពលោកប៉ុណ្ណាក៏ដោយ ក៏អត់ស្មើនឹងពេលវេលានេះ ឱកាសនេះ សម្រាប់ប្រជាពលរដ្ឋខ្ញុំ (ប្រជាជនកម្ពុជា) អញ្ចឹងក្តីសុបិនរបស់ខ្ញុំរយៈពេល ១០ឆ្នាំបានក្លាយជាការពិតហើយ”។

ជាមួយគ្នានេះដែរ កីឡាការិនី ស្រួង ភាវី ដែលមានទឹកដីកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ បាននិយាយបញ្ជាក់ទាំងស្នាមញញឹមថា កីឡាបានជួយឱ្យស្ត្រីសម្រេចគោលដៅផ្ទាល់ខ្លួន និងជួយលើកមុខមាត់ដល់ប្រទេសជាតិបានយ៉ាងពិតប្រាកដ ។ រាល់ពេលដែល ភាវី ប្រកួតស្មារតី និងក្តីស្រឡាញ់ដល់ប្រជាជនកម្ពុជា ជាកម្លាំងចិត្តដ៏រឹងមាំបំផុត ។

ចំណុចនិយាយពីក្តីស្រឡាញ់នេះ អ្នកស្រី ស្រួង ភាវី បានលើកឡើងថា

“ កាលណាយើងស្រឡាញ់អ្នកដទៃច្រើន ផ្លូវដែលយើងជ្រើសរើស ផ្លូវដែលយើងចង់បានមានច្រើនណាស់សម្រាប់យើង ផ្ទុយទៅវិញបើយើងស្រឡាញ់តែខ្លួនឯង យើងមិនអាចគិតឃើញបានទូលំទូលាយនោះទេ…” ។

អ្នកស្រី ស្រួង ភាវី បានហ្វឹកហាត់កីឡាប៊ីយ៉ាស្នូកឃ័រ នៅប្រទសកូរ៉េខាងត្បូង ព្រមទាំងបានចូលរួមប្រជែងកីឡាស្នូកយ័រដំបូងបំផុតក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ១ និងបានក្លាយខ្លួនជាកីឡាការិនីលេខ១ ប្រភេទកីឡាស្នូកយ័រ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីរូបនេះក៏បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ២០១៨ ។ នៅឆ្នាំ២០២៣ កីឡាការិនី ស្រួង ភាវី បានក្លាយម្ចាស់ពានរង្វាន់ពិភពលោក LPBA Championships 2023 ។

គួរបញ្ជាក់ដែរថា ការប្រកួតផ្តាច់ព្រ័ត្រកីឡាប៊ីយ៉ាស្នូកឃ័រខាងលើបាន ធ្វើនៅផ្សារទំនើបអ៊ីអន II សែនសុខ ដោយកីឡាការិនី ស្រួង ភាវី បានយកឈ្នះកីឡាការិនីវៀតណាម Hoang Yen Nhi Nguyen លំដាប់ពិន្ទុ ២៥-២០ ដើម្បីឡើងប្រកួតយកមេដាយមាស ។ មុនប្រកួតវគ្គផ្តាច់ព្រ័ត្រ ភាវី បានទទួលជ័យជម្នះ ៣លើកជាប់ៗគ្នា ដោយយកឈ្នះកីឡាការិនីវៀតណាម Kien Tuong Phung ពិន្ទុ ២៥-១០ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈ្នះកីឡាការិនីហ្វីលីពីន Chezka Luy Centrno ពិន្ទុ ២៥-៦ នៅវគ្គជម្រុះ ៨នាក់ ដំបូង ។

សូមជម្រាបជូនថា នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើប្រភេទកីឡាប៊ីយ៉ាស្នូកឃ័រ កីឡាការិនី ស្រួង ភាវី នឹងប្រកួតម្តងទៀតលើវិញ្ញាសាប៊ីយ៉ាការ៉ុម (១បាំង) ។ ការប្រកួតនេះ ប្រសិនបើភាវីធ្វើបានល្អ នឹងអាចមានឱកាសឈ្នះមេដាយមាសមួយបន្ថែមទៀតសម្រាប់ប្រភេទកីឡាប៊ីយ៉ាស្នូកឃ័រ ។

គួររំលឹកថា ក្រៅពីទេពកោសល្យ និងសមត្ថភាពកីឡា ស្រួង ភាវី បានធ្វើកិច្ចការមនុស្សធម៌ជាច្រើនដល់កុមារកម្ពុជាតាមរយៈសកម្មភាពសប្បុរសធម៌ដោយប្រើប្រាស់ធនធានផ្ទាល់ខ្លួន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។