ឯកឧត្តម យឹម ជុង៖ ប្រជាជនប្រមាណជាង ៨០% ទទួលបានសេវាអនាម័យ និងប្រមាណ ៧៣,៤% ទទួលបានសេវាទឹកស្អាតគិតដល់ដំណាច់ឆ្នាំ២០២២

ភ្នំពេញ- គិតដល់ដំណាច់ឆ្នាំ២០២២ តាមប្រព័ន្ធទិន្នន័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជាជនប្រមាណជាង ៨០% ទទួលបានសេវាអនាម័យ និងប្រមាណ ៧៣,៤% ទទួលបានសេវាទឹកស្អាត និងមានស្រុកចំនួន៣៩ ឃុំចំនួន ៤៧២ និងភូមិចំនួន៦០២៨ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាស។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិព័រណ៍សារព័ត៌មានទឹកស្អាត និងអនាម័យក្រោមប្រធានបទ “ពន្លឿនការផ្លាស់ប្តូរ ៖ ទឹកស្អាត និងអនាម័យ ដែលមានភាពធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន” កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។

ឯកឧត្តម យឹម ជុង បន្ថែមថា នៅកម្រិតថ្នាក់ខេត្ត មកដល់ពេលនេះ មានខេត្តចំនួន ៤ បានក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល និងខេត្តកំពង់ស្ពឺដែលទើបប្រកាសជាខេត្ត ODF កាលពីថ្ងៃច័ន្ទទី ០៣ ខែមេសា កន្លងទៅនេះ។ ខេត្តកំពង់ឆ្នាំងក៏កំពុងត្រៀមខ្លួនឱ្យក្លាយទៅជាខេត្ត ODF នាពេលខាងមុខឆាប់ៗនេះដែរ។

រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងត្រួតពិនិត្យឡើងវិញ ផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ និងរៀបចំដាក់ចេញនូវផែនការសកម្មភាពជំហាន៣បន្តទៀត ដើម្បីឈានទៅសម្រេចបានគោលដៅ ១០០% អត្រាគ្រប់ដណ្តប់ទឹកស្អាត ការសំអាត និងអនាម័យ និងឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា លេខ ៦.២ នៅឆ្នាំ ២០៣០។

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ

“យើងដឹងមុនហើយថានឹងជួបការលំបាក និងឧបសគ្គជាច្រើនដើម្បីឈានទៅសម្រេចបានគោលដៅដែលបានកំណត់ ជាពិសេសនៅដំណាក់កាលនៅសេសសល់ ១០-២០% ចុងក្រោយនេះ ដូចជាត្រូវគិតគូរពីប្រជាពលរដ្ឋក្រីក្រ ប្រជាជនដែលងាយរងគ្រោះ ជនដែលមានពិការភាព ប្រជាជនដែលរស់នៅក្នុងតំបន់ប្រឈមនានា និងបញ្ហាប្រែប្រួលអាកាសធាតុជាដើម”

ឯកឧត្តម យឹម ជុង មានប្រសាសន៍ថា ដើម្បីសម្រេចបានគោលដៅគ្របដណ្តប់ទឹកស្អាត ការសំអាត និងអនាម័យជនបទនៅឆ្នាំ២០២៥ ទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ  ស្ថាប័ន ភាគីពាក់ព័ន្ធ គ្រប់កម្រិតទាំងអស់។ គ្រប់វិស័យ ស្ថាប័ន និងអ្នកគ្រប់ៗគ្នាសុទ្ធតែពាក់ព័ន្ធ និងអាចរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយការងារទឹកស្អាត និងអនាម័យតាមលទ្ធភាពរៀងៗខ្លួន។ តួយ៉ាងដូចជា ការចូលរួមរបស់ស្ថាប័ន វិស័យសារព័ត៌មាន និងយុវជនចូលរួមផ្សព្វផ្សាយអំពីទឹកស្អាត និងអនាម័យតាមរយៈអត្ថបទសរសេរ វីដេអូបទយកការណ៍ ព័ត៌មានខ្លីៗ អត្ថបទគេហទំព័រ និងជាច្រើនប្រភេទទៀត តាមលទ្ធភាព និងជំនាញរៀងៗខ្លួន។

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ

“ប្អូនៗ និងក្មួយៗយុវជន ក៏ជាកម្លាំងទ័ពមួយដ៏សំខាន់ក្នុងការជម្រុញ ពាំនាំសារ ផ្សព្វផ្សាយនិងធ្វើជាជនគម្រូទឹកស្អាត និងអនាម័យក្នុងសហគមន៍របស់ខ្លួនរស់នៅផងដែរ”

រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់បន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ទាំងផ្នែកផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួនដូចជា គោលការណ៍ណែនាំស្តីពីការគាំទ្រដល់គ្រួសារក្រីក្រ, គោលការណ៍ណែនាំសម្រាប់ជនមានពិការភាព និងចាស់ជរា, គោលការណ៍ណែនាំសម្រាប់អនុវត្តអនាម័យនៅក្នុងតំបន់ប្រឈម, គោលការណ៍ណែនាំស្តីពីការបញ្ជ្រាបភាពបន្សាំ នៃការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងហានិភ័យ នៃគ្រោះមហន្តរាយនៅក្នុងផែនការវិនិយោគទឹកស្អាត និងអនាម័យជនបទ, គោលការណ៍ណែនាំស្តីពីការឧបត្ថម្ភធនសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារក្រីក្រនៅតំបន់ជនបទ, គោលការណ៍ណែនាំស្តីពីគុណភាពទឹកផឹកជនបទ និងគោលការណ៍ណែនាំជាច្រើនទៀត ដែលគាំទ្រ និងជម្រុញការងារទឹកស្អាត ការសំអាត និងអនាម័យ។

ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ

“យើងក៏នៅតែបន្តយន្តការក្រុមការងារបច្ចេកទេសទឹកស្អាត ការសំអាត និងអនាម័យ ដែលតភ្ជាប់ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ និងជម្រុញលើកទឹកចិត្ត និងទទូចឱ្យស្ថាប័នពាក់ព័ន្ធបន្តចូលរួមយ៉ាងសកម្មនៅគ្រប់កម្រិតពីថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងការចូលរួមពីដៃគូអភិវឌ្ឍន៍រហូតសម្រេចបានគោលដៅដែលបានកំណត់”

ឯកឧត្តម Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា មនុស្សគ្រប់រូបមានតួនាទីជំរុញទឹកស្អាត និងអនាម័យ ហើយអាចបង្កើតភាពខុសគ្នានៅក្នុងតំបន់របស់ខ្លួន។ ដូចសព្វថ្ងៃនេះ យើងទទួលស្គាល់ពីសារៈសំខាន់ និងការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងយុវជនក្នុងការលើកកម្ពស់ទឹកស្អាត និងអនាម័យ។ របៀបដែលអ្នកសារព័ត៌មាន និងយុវជនបង្ហាញពីការសហការ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះ គឺពិតជាគំរូដ៏ល្អដែលគួរត្រូវបានលើកទឹកចិត្តឱ្យបន្ត។

ឯកឧត្តម Andreas Zurbrugg បញ្ជាក់បន្ថែមថា ដើម្បីឱ្យកម្ពុជាអាចសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ គឺជាជំហានមួយដែលយើងត្រូវការការខិតខំប្រឹងប្រែង ការវិនិយោគ និងការចូលរួមពីដៃគូពាក់ព័ន្ធទាំងអស់​។ រាជរដ្ឋាភិបាលអូស្ដា្រលីប្ដេជ្ញាចិត្ត និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីផ្ដល់ទឹកស្អាត និងអនាម័យទៅដល់ប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជនមានពិការភាព និងជនងាយរងគ្រោះ។

ឯកឧត្តម Andreas Zurbrugg ឯកអគ្គរដ្ឋទូតរងនៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា

“មនុស្សគ្រប់គ្នាអាចធ្វើការផ្លាស់ប្តូរក្នុងវិស័យទឹកស្អាត និងអនាម័យដោយដើរតួជាចំណែករៀងៗខ្លួន និងធ្វើអ្វីដែលអ្នកអាចធ្វើបាន ដូចអ្នកសារព័ត៌មាន និងយុវជនបានបង្ហាញយើងនៅថ្ងៃនេះ”

គួរជម្រាបជូនថា ពិព័រណ៍សារព័ត៌មានទឹកស្អាត និងអនាម័យ មានគោលបំណងបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា ។ លើសពីនេះ របៀបធ្វើការងាររបស់អ្នកសារព័ត៌មាន និងកិច្ចការរបស់យុវឌីជីថលទឹកស្អាត និងអនាម័យ ។ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធលើពន្លឿនការផ្លាស់ប្តូរ ទឹកស្អាត និងអនាម័យ ដែលមានភាពធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន និងនៅតាមទីជនបទ និងដើម្បីចូលរួមទាំងអស់គ្នាក្នុងការប្រារព្ធទិវាទឹកពិភពលោកឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...