ឯកឧត្តម ពេជ សោភ័ន ៖ ១ភាគ៣ នៃការងារបច្ចុប្បន្ន នឹង​ត្រូវ​ផ្លាស់ប្តូរ​ក្នុង​រយៈពេល១០ ទៅ​១៥ឆ្នាំទៀត

ភ្នំពេញ – ដោយសារ​តែបរិបទ នៃការ​ផ្លាស់ប្តូរ​របស់​ពិភពលោក នឹងធ្វើ​ឱ្យ​ការងារ​ប្រមាណ ១ភាគ៣ នៃការងារបច្ចុប្បន្ន​ក្នុង​ពិភពលោក នឹងត្រូវ​ផ្លាស់ប្តូរ នៅ​រយៈពេល​១០ ទៅ​១៥ឆ្នាំខាងមុខ​ទៀត ។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ឱកាស​ចូលរួម​ពិព័រណ៌​ការងារ និង​ផលិតភាពជាតិ​ឆ្នាំ​២០២២ កាលពីពេលថ្មីៗនេះ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានមានប្រសាសន៍ថា ក្នុង​បរិបទដែល​រចនាសម្ព័ន្ធសេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ និង​ពិភព​ការងារ​មានការ​ប្រែប្រួល​យ៉ាង​លឿន​ដូច្នេះ កម្លាំង​ពលកម្ម​ទាំងអស់​ត្រូវ​តែត្រៀម​ខ្លួន​ជា​និច្ច​ដើម្បីរត់ដេញតាមឱ្យ​ទាន់នូវ​ការ​អភិវឌ្ឍន៍​ថ្មីៗ​បំផុត​នៅ​ក្នុងទីផ្សារ​ការងារ ដោយ​ការ​ចាប់យក​ និង​ធ្វើបច្ចុប្បន្ន​ភាព​ចំណេះដឹង និង​ជំនាញ​ចាំបាច់​​ ដោយ​មិនត្រូវ​រង់ចាំ​ដល់ពេល​បាត់បង់​ការងារនោះទេ ដើម្បីប្រែក្លាយ​ខ្លួនទៅជា​កម្លាំង​ពលកម្ម​ដែល​កាន់តែមាន​សមត្ថភាព​ក្នុ​ងការ​បង្កើន​តម្លៃ និង​ផលិតភាព និង​ភាពប្រកួតប្រជែង​កាន់តែខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏​បាន​បញ្ជាក់ដែរថា បើពិនិត្យ​មើល​ប្រវត្តិសាស្រ្ត​នៃបដិវត្តន៍​ឧស្សាហកម្មមុនៗ ទោះបីជា​មានការងារខ្លះ​នឹង​ត្រូវ​បាត់បង់ ជាទូទៅនឹង​មានការបង្កើត​ការងារថ្មីៗ​ដែលប្រសើរជាងមុន កាន់តែមានផលិតភាពជាង និង​មាន​ប្រាក់ឈ្នួល​ខ្ពស់ជាងមុន ។​

យ៉ាងណាក៏ដោយ​ប្រឈម​នឹង​បរិបទ​នេះ កា​រលើក​កម្ពស់ជំនាញ សមត្ថភាព និង​ផលិតភាព និង​កិច្ច​គាំពារ​សង្គម ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់ជាអាទិភាពខ្ពស់នៅ​ក្នុង​យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក៏​ដូចជា​គោលនយោបាយ​អភិវឌ្ឍវិស័យ​ឧស្សាហកម្មកម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដើម្បីបន្ត​ពង្រឹងការប្រកួតប្រជែង ជំរុញ​ការ​ធ្វើប្រព្រឹត្ត​កម្ម​សេដ្ឋកិច្ចជាតិ និង​ធានាបាន​កំណើន​ខ្ពស់បន្ត​ក្នុង​ការ​បង្កើត​ការងារ​កាន់តែ​ល្អប្រសើរ និង​បង្កើន​ប្រាក់ចំណូល​ប្រកប​ដោយ​ស្ថេរភាព និងបរិយាបទ និង​បញ្ចៀស​បាននូវហានិភ័យ និង​ផល​ប៉ះពាល់​​អវិជ្ជមាន​ណាមួយ​ដែលអាចកើតមាន​ឡើងជាយថាហេតុ។

ជាមួយ​គ្នា​នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ក៏​បានធ្វើការ​អំពាវនាវ​ដល់សិស្ស និស្សិត និង​កម្មករ​និយោជិត ត្រូវ​ចាប់ផ្តើម​ទទួល​ខុស​ត្រូវក្នុង​ការ​រៀបចំផែនការ​អាជីព​ឱ្យ​បាន​ជាក់លាក់ ដោយ​ធ្វើ​ការ​កំណត់​គោលដៅ​អាជីព​របស់ខ្លួន​ឱ្យ​ច្បាស់​លាស់ ​ឈរ​លើក្តីប្រាថ្នា និង​អាទិភាព​ដែល​ចង់សម្រេច​បាន​ ព្រមជាមួយ​នឹង​ការ​អនុវត្ត​ន៍​នូវ​ការ​សិក្សា​ពេញ​មួយ​ជីវិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...