ឯកឧត្តម លាង មុនីរិទ្ធ ៖ យុវសិស្សត្រូវកំណត់គោលដៅ​ទៅថ្ងៃមុខ មុនឈាន​ជើងចូលមហាវិទ្យាល័យ

ខណៈយុវសិស្សដែលទើបប្រឡងសញ្ញាបត្របាក់ឌុបកំពុងរង់ចាំលទ្ធផល និង​កំពុងពិចារណាថា តើ​នឹងត្រូវបន្តរៀនជំនាញអ្វីបន្តទៀតក្រោយបញ្ចប់ថ្នាក់វិទ្យាល័យនោះ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បានផ្តល់ដំបូន្មានដល់ប្អូនៗ ក្មួយៗ គួរតែកំណត់គោលដៅ និងគោលបំណងដែលខ្លួនចង់ក្លាយជាអ្វីទៅថ្ងៃអនាគត រួចជ្រើសរើសជំនាញនោះ។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា យុវសិស្ស​ត្រូវជ្រើសរើសជំនាញស្របតាមចំណង់ចំណូលចិត្ត ហើយក៏​ស្របតាមតម្រូវការទីផ្សារការងារផងដែរ នោះទើបអាចទទួលបានឱកាសការងារល្អ។

“យុវជនត្រូវកំណត់ថាអ្វីដែលយើងចង់ក្លាយទៅជានៅថ្ងៃមុខ ជាវិស្វករ ស្ថាបត្យករ ជាអ្នកច្បាប់ ជាអ្នក IT ត្រូវសម្រេចចិត្តឱ្យច្បាស់មុនឈានជើងចូលមហាវិទ្យាល័យ”។

ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ជាមួយគ្នានេះ បើតាមឯកឧត្តម លាង មុនីរិទ្ធ បច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងត្រូវការអ្នកជំនាញជាច្រើន​ដើម្បីជួយគាំទ្រ​ដល់កិច្ចការងាររបស់ក្រសួង ដូចជា វិស្វករសំណង់ វិស្វករទឹក វិស្វករភ្លើង ស្ថាបត្យកម្ម ការរៀបចំទីក្រុង រៀបចំផ្សារជនបទ ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ជំនាញទាំងអស់នេះ សុទ្ធតែជាតម្រូវការទីផ្សារការងារ ហើយក៏នៅមានលក្ខណៈចង្អៀតនៅឡើយ។ ដូច្នេះឯកឧត្តមលើកទឹកចិត្តយុវជន ប្រសិនបើមានបំណងចង់ចូលរួមកិច្ចការងារជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរខិតខំរៀនសូត្រនូវជំនាញទាំងអស់នេះ ឬអាចដកពិសោធន៍ ហើយប្ដូរផ្នត់គំនិតពីការសិក្សាស្ថាបត្យកម្មបែបបុរាណមកបញ្ជូលការច្នៃប្រឌិដ្ឋឱ្យទាន់សម័យ ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣

តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការ ជារៀងរាល់ឆ្នាំក្រសួងរៀបចំដែនដី តែងតែមានការប្រឡងជ្រើសរើសក្របកខណ្ឌទៅតាមជំនាញ រួមមាន វិស្វករ ស្ថាបត្យករ ច្បាប់ ភាសាអង់គ្លេស គណនេយ្យ សេដ្ឋកិច្ច និងជំនាញមួយចំនួនទៀត ដោយកំណត់យកត្រឹម ២០នាក់ ហើយតែងតែមាននិស្សិតដែលបានបញ្ចប់ការសិក្សាដាក់ពាក្យប្រឡងជិតមួយពាន់នាក់។  

ទោះជាយ៉ាងណា ឯកឧត្តម លាង មុនីរិទ្ធ លើកទឹកចិត្តដល់សិស្សនិស្សិតចូលរួមប្រឡង តែប្រសិនជាសិស្សនិស្សិតប្រឡងចូលក្នុងក្របខណ្ឌក្រសួងរៀបចំដែនដីមិនជាប់​ សូមកុំគិតថាយើងបាត់បង់ឱកាស គឺយើងអាចមានឱកាសទៅវិស័យឯកជន ព្រោះវិស័យឯកជនក៏ធ្វើការលើជំនាញដូចក្រសួងរៀបចំដែនដីដែរ គ្រាន់តែវិស័យឯកជនដើរតួអង្គជាអ្នកម្រើសេវាផ្ទាល់ជាមួយអតិថិជន ប៉ុន្តែក្រសួងជាតួអង្គមួយសម្រាប់គ្រប់គ្រង និងតម្រង់ទិស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...