ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្ត ឆ្លុះបញ្ចាំងសេចក្ដីសង្ឃឹម នៃផលិតភាពធនធានកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ស្ថិតក្នុងឱកាសទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បង្ហញសេចក្ដីដឹងគុណទៅកាន់អត្តពលលិកទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យ យុទ្ធនាការរត់ប្រណាំង រត់ដើម្បីការអប់រំ រត់ដើម្បីសុខភាពសាធារណៈ និងគាំទ្រដល់សកម្មភាពមនុស្សធម៌ ជាពិសេស ការចូលរួមដល់ជនរង់គ្រោះដោយសារគ្រាប់មីន។

សម្តេចធិបតី​បញ្ជាក់ថា ព្រឹត្តិការណ៍នេះ​ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព​ សុវត្ថិ​ភាព​ពេញបរិបូរណ៍។

“កីឡារស់ក្នុងសន្តិភាព គឺជាពាក្យស្លោក ដ៏សាកសមបំផុតសម្រាប់កម្ពុជា ក៏ដូចជាសម្រាប់ពិភពលោក នាពេលកន្លងមក និងពេលបច្ចុប្បន្ន”

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា ប្រសាទអង្គវត្តមានទេសភាពបៃតងស្រស់ ជំរុញឱ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមដំបូង តែងតែមានអារម្មណ៍ថា ស្រស់ស្រាយ និងទទួលបានបទពិសោធន៍មួយក្នុងជីវិតរបស់គាត់ ការរត់ដោយសុវត្ថិភាព ។ ហើយអ្វីដែលយើងបានទទួលលើសពីនេះទៅទៀត មារ៉ាតុង មិនមែនត្រឹមតែការរត់ប្រណាំងនោះទេ គឺមានទាំងការជួបជុំគ្នា ក្រុមគ្រួសារដើរចេញក្រៅ និងការបង្កើនភ្ញៀវទេសចរណ៍ តាមរយៈការមកលេងនៅសៀមរាប ។

ឯកឧត្តមបញ្ជាក់ថា តាមរយៈកម្មវិធី ដែលបានធ្វើកន្លងទៅ គឺជាការពង្រឹងជំនាញផ្នែកកីឡា និងសុខភាពសាធារណៈ ព្រោះនៅក្នុង១០គីឡូនៃការរត់មានប្រជាជនខ្មែរភាគច្រើន ហើយ២១គីឡូ ភាគច្រើនជនបរទេស ដូច្នេះមានន័យថា ប្រជាជនខ្មែរមានសកត្តានុពល នៃសុខភាពល្អ កំពុងតែមានថាមពលល្អ ជាសេចក្ដីសង្ឃឹមនៃផលិតភាពសេដ្ឋកិច្ច របស់យើងផងដែរ។

គួរជម្រាបជូនថា កីឡាការរត់ប្រណាំងម៉ារ៉ាតុង ជាកីឡាមួយប្រភេទដែលមានប្រវត្តដ៏ចំណាស់មួយ ដែលកើតមានតាំងពីឆ្នាំ៤៩០ ក្រោយមកនៅឆ្នាំ១៨៩៦ កីឡាប្រភេទនេះត្រូវបានយកមកបង្ហាញជាលើកដំបូងក្នុងកីឡាអូឡាំពិក។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង អង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ មានការចូលរួមពីអត្ដពលិកជាតិ និងអន្ដរជាតិ រហូតដល់ជិត១ម៉ឺន៤ពាន់នាក់ មកពី៨៧ ប្រទេស ដែលបានធ្វើឱ្យកម្ពុជាបំបែកកំណត់ត្រាថ្មីមួយទៀតក្នុងឆ្នាំ២០២៤ គឺមានអ្នកចូលរួមរត់ច្រើនជាងគេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *